នារីម្នាក់ត្រូវជនខិលខូចពីរនាក់វាយសម្រាតសម្លៀកបំពាក់ និងយកទូរស័ព្ទអស់ពីរគ្រឿង

នារីម្នាក់ត្រូវជនខិលខូចពីរនាក់វាយសម្រាតសម្លៀកបំពាក់ និងយកទូរស័ព្ទអស់ពីរគ្រឿង

បន្ទាយមានជ័យៈ  នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង៤ និង៣០នាទីព្រឹក ក្រោយពីបានទទួលដំណឹង តាមទូរស័ព្ទ ពីប្រជាជន ដែលផ្តល់ដំណឹងទៅឲ្យ លោកមេភូមិក្បាលកោះ សែម វីរៈថា មានករណីវាយ​ប្លន់យកទូរស័ព្ទពីរគ្រឿងភ្លាម លោក មេភូមិក្បាលកោះ បានស្ទុះស្ទៀរ ដឹកនាំក្រុមប្រជាការពារភូមិ ចុះអន្តរាគមចាប់បានជន ដៃដល់ភ្លាមមួយរំពេច បើតាមសម្តីមេភូមិ បានប្រាប់អ្នកសារព័ត៌មានជាតិថា ខណៈពេលដែលនារីម្នាក់ កំពុងចេញពីធ្វើការ ការស៊ីណូវិលត្រឡប់មកផ្ទះវិញ ពេលដែល ធ្វើដំណើរដល់ផ្លូវបត់ចូលទៅផ្ទះ ត្រូវបានជនដៃដល់ ស្ទាក់ចាប់វាយយ៉ាងដំណំ និងស្រាតខោអាវ ព្រមទាំងយកទូរស័ព្ទដៃ អស់២គ្រឿងទៀត ។ នារីរងគ្រោះឈ្មោះ នាង ស្រីម៉ី អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិក្បាលកោះ សង្កាត់និងក្រុងប៉ោយប៉ែត ត្រូវជនដៃដល់ពីរនាក់ វាយធ្វើបាបយ៉ាងដំណំ គួរឲ្យអាណិតណាស់ ឈឺសាច់ហើយអស់របស់ទៀត គឺទូរស័ព្ទពីរគ្រឿងនោះ ម៉ាកអាយហ្វូនមួយគ្រឿង និងអិនចុចពិលមួយគ្រឿង ជនដៃដល់ទាំងពីរអនាក់នោះ មានឈ្មោះ ចាន់ ធូរ អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិក្បាលកោះ សង្កាត់និងក្រុងប៉ោយប៉ែត ឯម្នាក់ទៀតឈ្មោះ ធុល ដេត អាយុ១៧ឆ្នាំ មិនដឹងស្រុកកំណើត នៅឯណាមានទីលំនៅមិនពិតប្រាកដ ព្រោះជក់គ្រឿងញៀនច្រើនពេក បែកអារម្មរណ៍អត់ដឹងអី ជនដៃដល់ទាំងពីរត្រូវលោក សែម  វីរៈ មេភូមិក្បាលកោះ បញ្ជូនទៅកាន់ប៉ុស្ត៍នគរបាល រដ្ធបាលសង្កាត់ប៉ោយប៉ែត ដើម្បីកសាងសំណុំរឿង បញ្ជូនតាមនិតិវិធី​នៃច្បាប់។

គួបញ្ជាក់ផងដែរថា ភូមិឃុំសុវត្ថភាពនៅក្នុង ក្រុងប៉ោយប៉ែត​បច្ចុប្បន្ននេះមិនទាន់មាន សុវត្ថិភាពល្អទេ ចុះអប់រំកាន់តែខ្លាំង ចោរកាន់តែមានពពួកសេពគ្រឿងញៀនខ្លាំងដែរ ឥឡូវក៏នៅតែមានជាបន្តបន្ទាប់ ជាពិសេសនៅតាមផ្លូវរថភ្លើងចាស់ ចាប់ពីភូមិក្បាលកោះ រហូតមកដល់ភូមិប៉ោយប៉ែត គឺមានភាពអាណាធិបតេយ្យយ៉ាងខ្លាំង បំផុត នៅពេលយប់សមត្ថកិច្ចទាំងពីរស្ថាប័ណ្ណ កំពុងធ្វើអ្វី ភាពអសកម្មរបស់សមត្ថកិច្ច បានធ្វើឲ្យប្រជាជន ចង់អស់ជំនឿលើ ហើយ ប្រជាជនខ្វះភាពកក់ក្តៅ រស់នៅភ័យខ្លាចដោយសារតែ ពួកក្មេងពាលាអាវ៉ាសែ ពួកជក់គ្រឿងញៀន ដើរបង្កព្យុះភ្លៀងតាមតែទំនើងចិត្ត ។ ចាប់តាំងតែពីមាន ក្រុមប្រជាការពារភូមិមក ជនខិលខូចមួយចំនួន ត្រូវបានប្រជាការពារភូមិ ចាប់បញ្ជូនទៅឲ្យសមត្ថកិច្ចទាំងអស់ ឯសមត្ថកិច្ចគឺគាត់ចាំតែស្រួលស្រាប់ ប្រជាពលរដ្ធ សំណូមពរឲ្យសមត្ថកិច្ច ចុះល្បាតនៅពេលយប់ផង កុំស៊ីប្រាក់ខែរដ្ឋហើយ ខ្ជិលធ្វើការបម្រើប្រជាជន ពីព្រោះអស់លោក ជាអ្នកការពារសេចក្តីសុខ ជូនប្រជាជន។ ចាំមើលឯកឧត្ដម គោ ស៊ុំសាររឿត មានវិធានការយ៉ាងណា ដើម្បីជុំរុញឲ្យសម្ថកិច្ច ទាំងពីរស្ថាប័ណ្ណ ពង្រឹងគោលនយោបាយ ភូមិឃុំមានសុវត្តិភាពជូន ប្រជាពលរដ្ឋ ៕

khkl

kjjg

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.