គ្រោះថ្នាក់ចរាចរ ស្លាប់ពីរនាក់ របួសពីរនាក់ ទាំងព្រឹកនៅផ្លូវជាតិលេខ៦

គ្រោះថ្នាក់ចរាចរ ស្លាប់ពីរនាក់ របួសពីរនាក់ ទាំងព្រឹកនៅផ្លូវជាតិលេខ៦

បន្ទាយមានជ័យៈ  យ៉ាងហោចណាស់ ក៏មានមនុស្សស្លាប់ពីរនាក់ និងរបួសធ្ងន់ពីរនាក់ ទាំងព្រឹកនៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៤ ដោយគ្រោះថ្នាក់ចរាចរមួយ គួរឲ្យរន្ធត់នៅលើ កំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងលិច សាលាក្រៅត្រង់ផ្លូវលេខ៦A ស្ថិតក្នុងភូមិ០៣ សង្កាត់ព្រះពន្លា ​ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលបង្ករឡើង ដោយម៉ូតូបុកម៉ូតូ  ក្នុងទិសដៅស្របទិសគ្នា ។                                                            ​​​​​​​​​​​​                                          ​​​​​​​​​​​​​​​​​​​​​​​​      លោក ស៊ីវ សុជាតិ អធិការនគរបាលក្រុង សេរីសោភ័ណ្ឌ បានឲ្យដឹងថា   ជនរងគ្រោះ ដែលស្លាប់ ក្នុងហេតុការណ៏នោះ មានឈ្មោះថា ១.ឡិច ឡើយ  ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកក្រឡាញ់ ​ខេត្តសៀមរាប ជានិសិត្ស   ២.ឈ្មោះ ហាប់   ភេទប្រុស អាយុ៣២ឆ្នាំ ពុំស្គាល់អត្តសញ្ញាណ ។ (បើកបរម៉ូតូ សេ​១២៥) ពណ៌ខ្មៅ សេរី ​ឆ្នាំ២០០៦ ពាក់ផ្លាកលេខ កំពង់ចាម១D៣៨៨៩ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ដល់ចំណុចកើតហេតុ បានបុកជាមួយ ម៉ូតូមួយគ្រឿងទៀត ម៉ាកសេ១២៥ សេរី២០១៣  ពណ៌ខ្មៅពាក់ផ្លាក់លេខ (ប.ជ) ១H៨៧០៩ អ្នកបើកបរ (មិនស្គាល់អត្តសញ្ញាណ) ក៏បាន បត់ឆ្វេងកាត់មុខ ក្នុងពេលកំពុងធ្វើដំណើរ បណ្ដាលឲ្យរងរបួសធ្ងន់ ។ រីឯជនរងគ្រោះដល់ស្លាប់ ជាអ្នកបុកបានបោកក្បាល ទៅនឹងសសរងបង្កោលភ្លើង   បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។

លោកអធិការបានបន្តថា  ក្រោយហេតុការណ៍ សមត្ថកិច្ចបានចុះ វាស់វែង    និងស្រាវជ្រាវ រក​ក្រុមគ្រួសារសាច់ញាតិ ដើម្បីមកទទួលយក សាកសពទៅធ្វើបុណ្យ តាមប្រពៃណី និង  បញ្ជូនជនរងគ្រោះ របួសធ្ងន់ ទៅសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែក មង្គលបូរី    រីឯម៉ូតូទាំងពីរគ្រឿង ត្រូវបានដឹកយកទៅរក្សារទុក នៅអធិការនគរបាលក្រុង សេរីសោភ័ណ្ឌ ​រង់ចាំការដោះស្រាយ នៅពេលក្រោយ ៕

khjk

kjh

lkhjk

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.