ប្រភពព័ត៌មានចុងក្រោយ បានឲ្យដឹងថា ការគ្រោងបើកសមាជ របស់ក្រុមសហជីព និងសមាគមទាំង១៨ មិនទទួលបានការអនុញ្ញាតិ ពីក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញឡើយ បើទោះបីមានការ ដាក់ពាក្យស្នើរសុំ ធ្វើនៅទីលានប្រជាធិបតេយ្យ ជាផ្លូវការក៏ដោយ ។ បើផ្អែកតាមប្រភពចេញពី មន្ត្រីនៅក្រសួងមហាផ្ទៃបានឲ្យដឹងថា ថ្ងៃ៨មិនា ជាថ្ងៃគោរពសិទ្ធនារីអន្តរជាតិ ដូច្នេះគ្មានហេតុផលអ្វី ដែលសហជីពនិងសមាគម ទាំង១៨ ដាក់កម្មវត្ថុធ្វើសមាជ ក្នុងគោលបំណង ទាមទារឲ្យមានការដំឡើង ប្រាក់ខែដល់កម្មករ និងយកថ្ងៃ៨មិនា មកផ្ដោតលើអ្នកជាប់ចោទ ទាំង២១រូបនោះទេ ។
តែទោះជាយ៉ាងណា ប្រធានគណៈបក្សប្រឆាំង លោកសម រង្ស៊ី បានសម្តែងនូវការគាំទ្រ ចំពោះចំណាត់ការរបស់ សហជីពនិងសមាគម ទាំង១៨ដែលបានលើកយក អង្គសមាជចំថ្ងៃ៨មិនា ក្នុងគោលបំណង ឲ្យតំណាងបក្សជាប់ឆ្នោតទាំងពីរ មានឱកាសបកស្រាយ ជូនអង្គសាមាជទាំងមូល លើបញ្ហាមួយចំនួន ដែលប្រឈមទៅនឹង ការសម្រេចចិត្តមួយ ដោយមានការជំទាស់ ពីបក្សប្រឆាំងនិងអង្គការក្រៅរដ្ឋាភិបាល រួមទាំងសហគមអន្តរជាតិថែមទៀតផង ៕