លោក ហេង ហៃ ប្រើអំណាច​ប្រធាន​សន្តិសុខ MDS ចាប់​រទេះ​ដឹក​ឈើ​ពលរដ្ឋ​យក​ទៅ​លក់

លោក ហេង ហៃ ប្រើអំណាច​ប្រធាន​សន្តិសុខ MDS ចាប់​រទេះ​ដឹក​ឈើ​ពលរដ្ឋ​យក​ទៅ​លក់

ដោយ ៖ ម៉ា​ សុខហ៊ីម
េពាធិ៍សាត់ ៖ កាលពីថ្ងៃទី ១៣ មិថុនា ឆ្នាំ ២០១៣ នៅចំណុចតំបន់ខ្សាំង ភូមិវាលបង់ ឃុំរកាត ស្រុក​ភ្នំក្រវ៉ាញលាន់ឮសម្លេងផ្ទុះ​អាវុធ​ជាច្រើនគ្រាប់ ដែល​ផ្តើមចេញពីក្រុមសន្តិសុខ MDS ដឹកនាំដោយលោក ហេង ហៃ មាន គ្នា ៤ នាក់ ។ បន្ទាប់ពីឮសម្លេង​ផ្ទុះ​អាវុធ កម្លាំងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំរកាត ដែលមានភារកិច្ចក្នុងការការពារភូមិឃុំមានសុវត្ថិភាព តាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល​ទាំង៥ចំណុចបានចុះមកអន្តរាគមន៍ សួរនាំពីចេតនា ផ្ទុះអាវុធជាច្រើនគ្រាប់ របស់លោក ហេង ហៃ ដែលមានកូនចៅ ៣ នាក់  រួមដំណេរិជាមួយគ្នាផង ។

តាមការត្រួតពិនិត្យពីមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរកាត ការបាញ់បោះរបស់ក្រុមសន្តិសុខលោក ហេង ហៃ គឺក្នុង គោលបំណងបាញ់គំរាមស្ទាក់ចាប់រទេះ ដឹកឈើធ្នង់បានចំនួន ៣ រទេះ ។ ចំណែក ប្រភេទអាវុធដែលក្រុមសន្តិ សុខ MDS មានគឺកាំភ្លើងខ្លី K54 ចំនួន ៤ ដើម និងអាវុធប្រភេទវែង AK ចំនួន ៤ ដើម ដែលផ្ទុកនៅក្នុងរថយន្តរបស់ ពួកគេ ។ ក្នុងនោះដែរ លោក ហេង ហៃ ក៏បានបង្ហាញ ពីបេសកកម្ម ដែលចេញដោយឯកឧត្តម សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីបញ្ជាក់ថា ពួកគេមាន តួនាទីក្នុងការចុះ បង្ក្រាបបទល្មើសនៅក្នុងតំបន់ស្រុកភ្នំក្រវ៉ាញនេះ ។

បើផ្អែកលើការអះអៅងពីមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើម្នាក់បានបញ្ជាក់ពីអាទិភាព ក្នុងការទទួលផល ព្រៃឈើ របស់ប្រជាពលរដ្ឋរស់នៅក្បែរតំបន់ព្រៃឈើថា ទី ១ ពួកគាត់អាចស្វែងរកផលឈើបាន ដោយពុំចាំបាច់មានច្បាប់ ដោយពិនិត្យទៅលើមុខរបរជាលក្ខណៈគ្រួសារ ដូចជាការដឹកជញ្ជូនឈើ យកមកធ្វើគ្រែតុទូសម្រាប់តម្រូវការក្នុងភូមិ ឃុំរបស់ខ្លួន ។ ទោះបីប្រជាពលរដ្ឋបានដឹកប្រភេទឈើ ធ្នង់ ទាំង ៣ រទេះ ក៏ប៉ុន្តែពុំមែនមានន័យថា ពួកគាត់ធ្វើអាជីវកម្មឈើឆ្លងតំបន់របស់គាត់នោះទេ ព្រោះ មធ្យោបាយដឹកជញ្ជូនរបស់ពួកគាត់ប្រើដោយកម្លាំងគោ អូសរទេះ មិនមែន ដឹកឡានយីឌុបដូចក្រុម ហ៊ុន MDS ឯណា? ។

ម៉្យាងវិញទៀត ការប្រើប្រាស់អាវុធ ទោះក្នុងន័យបាញ់គំរាមក៏ពិតមែន ប៉ុន្តែវាបានរំលោភទៅលើ ដែនសមត្ថកិច្ចរបស់អាជ្ញាធរដែនដី ព្រោះពលរដ្ឋដឹកឈើតាមរទេះមិនមានអាវុធណាមួយដែលជា សញ្ញាគម្រាមដល់កម្លាំងសន្តិ សុខលោក ហេង ហៃ ដែលមានគ្នា ៤ នាក់ រួមទាំងអាវុធវែង ខ្លី រហូត ដល់ទៅ ៨ ដើមឯណា ។

ការអនុវត្តមហាអាក្រក់មួយទៀតរបស់ក្រុមលោក ហេង ហៃ ដែលចាប់រទេះដឹកឈើធ្នង់ប្រជាពល រដ្ឋដល់ទៅ ៣ រទេះ ប៉ុន្តែក្រុមលោក ហេង ហៃ នាំយកវត្ថុតាងប្រភេទឈើធ្នង់ តែ ៤ សន្លឹកប៉ុណ្ណោះ ទៅប្រគល់ឱ្យ CI ដែលមាន ភារកិច្ចឃ្លាំមើលបទល្មើសព្រៃឈើនៅតំបន់ស្រុកភ្នំក្រវ៉ាញ ។ មានន័យ ថាប្រភេទឈើធ្នង់ជាច្រើនសន្លឹកទៀត គឺក្រុម លោក ហេង ហៃ លក់ចែកគ្នាដាក់ហោប៉ៅធ្វើមាន ធ្វើ បានធ្វើការបង្ក្រាបដើម្បីទទួលយកផលប្រយោជន៍ផ្ទាល់ខ្លួនបែប ហ្នឹង វាស្របទៅនឹងបទបញ្ជរបស់ ឯកឧត្តម សៅ សុខា ដែលចេញបេសកកម្មឱ្យស្ថិតក្នុងគោលដៅជាមន្ត្រីសន្តិសុខដែរឬ យ៉ាង​ណា …!។

ប្រជាពលរដ្ឋនៅស្រុកភ្នំក្រវ៉ា ដែលត្រូវក្រុមសន្តិសុខលោក ហេង ហៃ ចោទប្រកាន់ថា បានប្រព្រឹត្ត​បទល្មើស សំណូមពរឱ្យសមត្ថកិច្ចមូលដ្ឋានចុះស្រាវជ្រាវដល់កន្លែង CI ដើម្បីត្រួតពិនិត្យមើល​ប្រ​ភេទឈើធ្នង់ ដែលត្រូវក្រុមសន្តិ សុខចាប់ ។ ព្រោះបើក្រុមសន្តិសុខចាប់យកទៅលក់ ក្រុមលោក ​ហេង ហៃ ក៏ជាជនល្មើសធំជាងប្រជាពលរដ្ឋប្រកប របរទទួលកម្រៃពីផលព្រៃឈើទៅទៀត ដោយ​សំណូម​ពរ​ឱ្យឯកឧត្តម លី ណារ៉ុន តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ជួយទប់ស្កាត់សកម្មភាពក្រុម​សន្តិសុខ លោក ហេង ហៃ ដែលប្រើអំណាចចាប់ឈើប្រជាពលរដ្ឋ យកទៅបំរើឱ្យផលប្រ យោជន៍​ផ្ទាល់ខ្លួនផង ព្រោះវាអាក្រក់មើលខ្លាំងណាស់ ៕

Filed in: ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 4091 La Presse Nationale. All rights reserved. XHTML / CSS Valid.