នគរបាលក្រុងសេរីសោភ័ណ្ឌ ឃាត់ខ្លួនជនសង្ស័យរំលោភ សេពសន្ទវៈ

នគរបាលក្រុងសេរីសោភ័ណ្ឌ ឃាត់ខ្លួនជនសង្ស័យរំលោភ សេពសន្ទវៈ

បន្ទាយមានជ័យៈ ​​បុរសម្នាក់ត្រូវបាននគរបាលក្រុង ចាប់ឃាត់ខ្លួនកាលពី វេលាម៉ោង  ១៥.០០នាទី ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៤ នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឧ ខេត្តបន្ទាយមានជ័យ  ពីបទចាប់ស្រ្តីរងគ្រោះ បម្រុងរំលោភតែមិនបានសំរេច ។ ជនសង្ស័យមានឈ្មោះ ឌៀប   សុន្ធា ហៅ រិត ភេទប្រុស  អាយុ៣២ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ ។ ជនរងគ្រោះមានឈ្មោះ ឆុំ ឆន អាយុ៣៧ឆ្នាំ មានទីលំនៅភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ​ខេត្តបាត់ដំបង ដោយស្រ្តីរងគ្រោះ មានជម្ងឺប្រចាំកាយ បានមកដេកព្យាបាលជម្ងឺ នៅផ្ទះជនសង្ស័យខណៈពេល ម្ដាយមិននៅផ្ទះ ឱកាសល្អនៅវេលាម៉ោងខាងលើ ឃើញស្រ្តីរងគ្រោះនៅម្នាក់ឯង ជនសង្ស័យបានចាប់ស្រ្តីរងគ្រោះ អោបផ្ដួលទៅដី    ហើយសម្រាតសំលៀកបំពាក់ ចេញពីខ្លួនអស់បម្រុងរំលោភ តែស្រ្តីរងគ្រោះស្រែកឲ្យគេជួយ   ក្នុងពេលនោះ ជនសង្ស័យបានចាប់ក្ដោបមាត់ ​​តែជនរងគ្រោះខាំដៃ ហើយច្របាច់អាអូនតូច ធ្វើឲ្យជនសង្ស័យ  ឈឺស្រែក ហើយលែង ពេលនោះជនរងគ្រោះ រើបំរាស់រួចរត់ចេញ ហើយស្រែកឲ្យគេជួយ ទើបសមត្ថកិច្ច មកឃាត់ខ្លួនយក ទៅអធិការដ្ឋាននគរបាល ក្រុងសេរិសោភ័ណ្ឌ សាកសួរ ក្រោយសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានប្រព្រិត្ត ដូចការចោទប្រកាន់មែន ។ បច្ចុប្បន្នជនសង្ស័យកំពុង កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕

 

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.