ដោយ ៖ ញ៉េប ចាន់ដារី
មេឈ្មួញទាំងបួននាក់ ដែលប្រើប្រភេទរថយន្តប្រណីតម៉ាក កាមរីហើម កាមរីប៉ាឡែន កាមរីឆ្លាមរាប់សិបគ្រឿងដឹក ឈើ ប្រណីត ចេញពីឃុំថ្មី និងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ឆ្លងកាត់ស្រុកស្នួល ចូលទៅកាន់ស្រុកមេមត់ រួចឆ្លងព្រំដែន តាម ច្រកចាន់មូល ក្នុងភូមិក្តុរ គឺមានឈ្មោះ ចិន ឈ្មោះ ពក ឈ្មោះ វ៉ែក នី និងឈ្មោះ ណែត ។ រថយន្តប្រណីតរាប់សិបគ្រឿង ត្រូវ បានមេឈ្មួញទាំងបួននាក់ ប្រើរថយន្តច្នៃ វះកន្ទុយចូលទៅ ដឹក នៅតាមផ្ទះប្រជាពលរដ្ឋ ដែលប្រើរទេះគោ ដឹកចេញពីស្រុក កោះញែក ខេត្តមណ្ឌលគីរី ដើម្បីយកមកស្តុកទុក ។
សកម្មភាពមេឈ្មួញទាំងបួននាក់នេះ ត្រូវបានគេអះអាងថា មានទំនាក់ទំនងជិតស្និទ្ធជាមួយលោកមន្ត្រីនាយផ្នែករដ្ឋ បាលព្រៃឈើលោក ព្រាប សុធារ៉ា និងនាយខណ្ឌរដ្ឋបាលព្រៃឈើលោក សូ សារិទ្ធ ហើយអភិបាលខេត្តលោក ស ចំរ៉ុង ដែលជាគណបញ្ជាការឯកភាពខេត្តក្រចេះក៏សើមជើងធ្មេញខ្លះដែរ ទើបឈ្មួញទាំងបួននាក់អាចដឹកឈើប្រណីត ឆ្លង ចេញពី ខេត្តបានដោយរលូនបែបហ្នឹង ។ ដូចឃើញក្នុងរូបភាពនេះស្រាប់ឡានកាត់គូថរបស់មេឈ្មួញឈើឈ្មោះ ចិន ឈ្មោះ ពក ឈ្មោះ វ៉ែក នី និងឈ្មោះ ណែត កំពុងបើកចូលក្នុងភូមិកន្ទួត ប្រមូលទិញឈើប្រណិតទាំងកណ្តាលថ្ងៃ យកទៅដាក់ឡាន ប្រភេទទំនើបរបស់ពួកគេដើម្បីដឹកចេញទៅខេត្តកំពង់ចាម ។
ការដឹកជញ្ជូនឈើប្រណីតនៅខេត្តក្រចេះដោយមេឈ្មួញឈ្មោះ ចិន ឈ្មោះ ពក ឈ្មោះ វ៉ែក នី និងឈ្មោះ ណែត សម្រាប់នៅស្រុកចិត្របុរី ក្នុងខេត្តក្រចេះ ប្រជាពលរដ្ឋណាក៏ស្គាល់មុខច្បាស់ថា ជាមេឈ្មួញឈើប្រណីតដែរ កុំថាឡើយ ដល់ មន្ត្រីមេព្រៃក្នុងក្រុង ក្នុងខេត្តរឿងអ្វីដែលថា មិនស្គាល់មេឈ្មួញទុច្ចរិតទាំង ៤នាក់ នេះទៅកើតនោះ ។ ព្រោះ មានពេលខ្លះ មន្ត្រីមេព្រៃឈើអង្គុយគាស់កែវទាំងយប់ ក្នុងហាងជាមួយមេឈ្មួញទាំង បួននាក់ ថែមទៀតផង ទើបមិន អាចកាត់ផ្តាច់ មនោសញ្ចោតនាដែលធ្លាប់តែកាក់កបដោយពុំបានគិតដល់តួនាទីខ្លួនជាមន្ត្រីការពារព្រៃឈើអ្វីនោះ ឡើយ ។
ម៉្យាងវិញទៀត គណៈបញ្ជាការឯកភាពខេត្ត គឺអាចបញ្ជាបានទាំងកម្លាំងនគរតបាលនៅក្នុងខេត្តគ្រប់ជាន់ថ្នាក់ កម្លាំង កងរាជអាវុធហត្ថខេត្ត និងអាវុធហត្ថស្រុករួមទាំងកម្លាំងសឹករងខេត្តផងនោះ តើអាចឱ្យមេឈ្មួញទាំង ៤ នាក់ ដែលល្បី ខាង ដឹកឈើប្រណិតទាំងកណ្តាលថ្ងៃ អាចគេចចេញពីក្រញ៉ាំវិធានការ ក្នុងការអនុវត្តរបស់គណៈបញ្ជាការខេត្ត បាន ដោយ របៀបណា ។ ដោយភាពអនាធិបតេយ្យដឹកជញ្ជូនឈើប្រណិតតាមរបៀបឃុបឃិតតាំងពីជំនាញរដ្ឋបាលព្រៃឈើ ក្រចេះ រួមទាំងអភិបាលខេត្តក្រចេះដែលអសមត្ថភាពក្នុងការបង្ក្រាបនេះហើយ ទើបមានការចោទសួរថា បទល្មើសដឹក ឈើ របស់មេឈ្មួញទាំងបួននាក់ អាចមិនទទួលផលដល់លោកអភិបាលខេត្ត ស ចំរ៉ុង បានដោយរបៀបណា ។
បើផ្អែកលើបទបញ្ជាលេខ ០២ របស់ប្រមុខរាជរដ្ឋាភិបាល គឺទាំងមន្ត្រីជំនាញរួមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មានសិទ្ធិអំណាចសហការដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទពិសេសគឺប្រភេទឈើប្រណីតតែម្តង ។ ប៉ុន្តែបើសកម្មភាពមេឈ្មួញទាំង៤ រកស៊ីដឹកជញ្ជូនឈើប្រណិតចេញពីឃុំថ្មី និងឃុំកន្ទួតក្នុងស្រុកចិត្របូរី ឡើងដុះស្លែ ទៅ ហើយ នោះរឿងអីថា មន្ត្រីមេព្រៃ និងអភិបាលខេត្តមិនបានសើមមាត់ទៅកើតនោះទាន !… ៕