បន្ទាយមានជ័យៈ ស្រ្តីរងគ្រោះម្នាក់ ធ្លាក់ខ្លួនពិការភ្នែកម្ខាង ដោយសារស្នាដៃប្ដីចុងអត់ខាន់ស្លា ប៉ងធ្វើឃាតជាមួយ កូនស្រីប្ដីមុនពីរនាក់ទៀត កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣កន្លងមក អង្វរសូមឲ្យ សមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័ន ពន្លឿនសំណុំរឿងឲ្យលឿន ដើម្បីចាត់ការប្ដីកំហូចរបស់គាត់ តាមនិវិធីច្បាប់ ស្រ្តីរងគ្រោះដែលប្ដីចុងហេងស៊យ ប៉ងធ្វើឃាត់ ជាមួយកូនស្រីប្ដីមុននោះមានឈ្មោះ យឿន លីណា អាយុ៤២ឆ្នាំ មុខរបរមិនពិត រស់នៅក្នុងភូមិត្រសេកជ្រុំ ឃុំ-ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ស្រ្តីរងគ្រោះខាងលើ និយាយរៀបរាប់ ប្រវត្តិនារសៀលថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៤ នៅនឹងផ្ទះថា ប្ដីហេងស៊យអត់ខាន់ស្លា មានឈ្មោះច្រើន ១.ឈ្មោះ សាន សារ៉េត ហៅសុខ ពៅ ហើយឈ្មោះនៅក្នុងអត្ត សញ្ញាណប័ណ្ណ គឺឌួង សម្បតិ អាយុ៥២ឆ្នាំ មានមុខរបរជាមន្រ្តីរពេទ្យ ផ្នែកវះកាត់នៅមណ្ឌលសុខភាព ម៉ាឡៃ រស់នៅភូមខាងលើ ស្រុកកំណើត នៅភូមិជ្រោយស្ដៅ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង អ្នកស្រីបានគ្នា ជាមួយប្ដីក្រោយរូបនេះ មានកូនស្រីមួយអាយុ ៤ឆ្នាំ ។ អ្នកស្រីបន្តថា ខ្លួនអ្នកស្រីមានប្ដីទី១ នៅខេត្តពោធិ៍សាត់ បានកូន បីនាក់ ស្រីពីរ ប្រុសមួយជាចំណងដៃ ហើយបែកគ្នាជាច្រើនឆ្នាំកន្លងមកហើយ ដោយសារប្ដីប្រមឹកមកផ្ទះ ចេះតែរករឿង ដោយស៊ូទ្រាំមិនបានក៏រត់ចោលមកនៅ រកស៊ីចិញ្ចឹមកូន៣នាក់ នៅភូមិខាងលើ លុះមកបានប្ដីចុងក្រោយ រស់នៅជាមួយគ្នាជាង១០ឆ្នាំ មិនដែលវាយធ្វើបាបផ្លូវចិត្តនោះទេ រយះពេល៣ឆ្នាំចុងក្រោយ ប្ដីអគតិចេះផឹកស៊ីរករឿងប្រចណ្ឌ ដែលអ្នកស្រីធ្លាក់ខ្ឡួន មានជម្ងឺប្រចាំកាយ ហើយប្ដីអគតិរួបនេះ ចេះតែសម្ងំដេកនៅជាមួយអ្នកស្រី តែអ្នកស្រីចេះតែបដិសេធរហូត ថ្នាក់ប្រចណ្ឌអ្នកស្រីថា មានថ្មីម្យ៉ាងទៀត ប្ដីរូបនេះបានគំរាមថា បើមិនឲ្យដេកជាមួយខ្លួនអ្នកស្រីទេនោះ គេជាប្ដីដេកជាមួយកូនក្រមុំប្ដីដើម រហូតដល់ពេលនោះមក ចេះតែមានទំនាស់មិនចេះចប់ ។ លុះនៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ប្ដីបានលួចដាក់ថ្នាំក្នុងទឹក ឲ្យផឹកលុះយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣ ម៉ោងប្រហែល១ អ្នកស្រីដេកលក់មិនដឹងខ្លួន ប្ដីអគតិរួបនោះបានធ្វើសកម្មភាព យកពូថៅកាប់ទៅលើខ្លួនអ្នកស្រីជាច្រើនពូថៅ និងយកខ្សែភ្លើង ឆក់អ្នកស្រីបំណងសម្លាប់ តែអ្នកស្រីធ្វើជាស្លាប់ក៏បានអូសអ្នកស្រី ចេញពីផ្ទះសំដៅ ដាក់ក្នុងរណ្ដៅ ដែលគេជីកខាងក្រោយផ្ទះទុក កប់អ្នកស្រីជាយូរមកហើយ ពេលនោះប្ដីអគតិរត់មកប៉ង កាប់សម្លាប់កូនស្រី២នាក់ទៀត ដោយកូនស្រីបងឈ្មោះ សាន ដាណែត អាយុ១៩ឆ្នាំ ត្រូវ១ពូថៅចំផ្ទៃមុខ ចំណែកកូនស្រីបន្ទាប់ឈ្មោះ សាន ស្រីណុច អាយុ១៣ឆ្នាំ ត្រូវ៤ពូថៅចំផ្ទៃមុខ ។ ក្រោយពីធ្វើសកម្មភាពរួច ប្ដីអគតិរូបនោះ បានយករថយន្តកាំម៉ា របស់មណ្ឌល់សុខភាពខាងលើ បើករត់គេចមកទុកចោល នៅក្រុងប៉ោយប៉ែត ។ រហូតពេលនោះមក ពាក្យបណ្ដឹងរបស់អ្នកស្រី ហាក់បីដូចជាមានកាយីតយ៉ាវ ដែលអ្នកស្រី បានដាក់ពាក្យបណ្ដឹង ទៅអធិកាស្រុកម៉ាឡៃ អ្នកស្រីសូមឲ្យសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចាត់ការសំណុំរឿង អ្នកស្រីឲ្យបានលឿនផង ដើម្បីចាត់ការប្ដីអគតិ តាមផ្លូច្បាប់ ។ ទោះជាយ៉ាងណា បើសិនសំណុំរឿង របស់អ្នកស្រីមិនមាន ភាពយុត្តិធម៌ទេនោះ អ្នកស្រីនឹងនាំកូនស្រីប្ដីដើម ទាំង២នាក់ ដែលរងគ្រោះស្ទើររស់ស្ទើរស្លាប់ ជាមួយអ្នកស្រី ដែលប្ដីចុងអគតិកាប់នឹងពូថៅនោះឡើង ទៅភ្នំពេញ ដើម្បីឲ្យសម្ដេចហ៊ុន សែន ជួយរកយុត្តធម៌ឲ្យ ។ ចំពោះបុរសខាងលើ ដែលអ្នកស្រីរូបនោះ អះអាងថា ប៉ងសម្លាប់មិនបានសម្រេច ជាមួយកូនស្រីពីរនាក់នោះ អ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺបានឡើយ ព្រោះមិនស្គាល់លេខទូរសព្ទ។
លោកសៅ ប៊ុន អធិការនគបាល ស្រុកម៉ាឡៃ និយាយប្រាប់តាមទូរសព្ទថា ចំពោះហេតុការនេះ បានកើតមានមែន ដោយលោកថា កាលនោះជនដៃដល់ ក្រោយពីបង្កហេតុ បានបើករថយន្តសង្រ្គោះ របស់មណ្ឌលសុខភាពម៉ាឡៃ បើកទៅចោលនៅក្រុងប៉ោយប៉ែត ហើយលោកបាននិយាយថា សំណុំរឿងរបស់ជនរងគ្រោះ បានបាត់មែន ប៉ុន្តែលោកបានបញ្ជួនទៅ ជាលើកទី៣ ហើយក៏បានដល់ដៃ មន្ត្រីជម្នាញ ប្រហែលជាង២សប្ដាហ៏ហើយ ប៉ុន្តែពេលនេះលោក ទទួលព័ត៌មានថា តុលាការកំពុងចាត់ការ តាមផ្លូវច្បាប់។
វណ្ណា លេខទូរសព្ទ័ជនស្រ្តីរងគ្រោះ ០១២៦៧ ២៤៥៦
ប្តីចុងចិត្តឃោរឃៅ
កូនស្រីជនរងគ្រោះត្រូវរងច្រើនពូថៅ
កន្លែងដែលប្តីចុងចិត្តឃោរឃៅចង់យកជនរងគ្រោះទៅកប់