រថយន្តម៉ាកបាឡែន របស់កងរាជអាវុធហត្ថ បានបុករះចូលផ្ទះ ប្រជាពលរដ្ឋ ផ្អើលទាំងកណ្តាលយប់

រថយន្តម៉ាកបាឡែន របស់កងរាជអាវុធហត្ថ បានបុករះចូលផ្ទះ ប្រជាពលរដ្ឋ ផ្អើលទាំងកណ្តាលយប់

ខេត្តរតនគិរីៈ  មានករណីគួរឲ្យមាន ការភ្ញាក់ផ្អើលមួយ ទាំងកណ្តាលយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤​​វាលាម៉ោង១១ និង៣៥នាទីយប់ ដែលបង្កឡើងដោយសារ តែរថយន្តម៉ាកបាឡែន ពណ៌ខ្មៅពាក់ស្លាក​លេខភ្នំពេញ 2D-9377 របស់កងរាជវុធហត្ថ ដែលគេស្គាល់ម្ចាស់ រថយន្តឈ្មោះ បញ្ញា ប្រចាំការនៅស្នាក់​ការ782 អូរយ៉ាដាវ និងរួមដំណើរដោយ ប៉េអឹមម្នាក់ទៀតឈ្មោះ រ៉ូស្សា បានបើកបរ ក្នុងល្បឿនយ៉ាងលឿន​រ៉េ​ចង្កូតឡើងលើ ឃឿនផ្លូវបុករះផ្ទះប្រជាពលរដ្ឋ ចំនួន២ជាប់ៗគ្នា បណ្តាលអោយខូចខាត ទ្រព្យសម្បត្តិ  និង​សំភារៈ របស់ពួកគាត់ អស់ជាច្រើន ។ បើតាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យអ្នក យកពត៌មានជាតិ ប្រចាំខេត្តរតនគិរី អោយដឹងថា រថ​យន្ត បង្កហេតុម៉ាកបាឡែន ដែលបើកបរ ដោយប៉េអឹម ខាងលើនេះ បានបើកក្នុង ល្បឿនលឿន ទំនងជាក្នុងអាការៈ​ស្រវឹងទៀតផង  បើកបរក្នុងទិសដៅ ពីកើតទៅលិច  ក៏ស្រាប់តែមកដល់ ត្រង់ចំណុច កើតហេតុខាងលើ  គឺជាប់នឹងចុះចំណោទ ខាងមុខវត្តភ្នំស្វាយ  ស្ថិតក្នុងភូមិ៣ សង្កាត់បឹងកន្សែង  ក្រុងបានលុង  គឺបានរ៉េចង្កូត​ឡើងមកលើឃឿន ជញ្ចើមផ្លូវ  បុកដើមចំប៉ា បាក់អស់២គុម្ភ  និងជ្រុលទៅបុកផ្ទាំងប៉ាណូ បាក់មួយទៀត ​ហើយក្រោយហេតុការណ៍នេះ បានកើតឡើង ទំនងជាម្ចាស់បាត់បង់ ការគ្រប់គ្រងនូវ ការបញ្ជាយាន្តយន្តហើយ​បានជានល្បឿន បន្ថែមទៀតបណ្តាលឲ្យ ជ្រុលទៅបុករះផ្ទះជួល របស់ ប្រជាពលរដ្ឋ អស់ចំនួន២នៅជាប់​ៗ គ្នាទៀត  រហូតដល់រថយន្ត ផ្ទុះពោងទៅមុខលែងរួច ។

ចំណែកឯម្ចាស់រថយន្ត ដែលគេស្គាល់ថាឈ្មោះ បញ្ញា ជាប៉េអឹមប្រចាំការ នៅស្នាក់ការ782 អូរយ៉ាដាវ និងប៉េអឹមម្នាក់ទៀតឈ្មោះ រ៉ូស្សា ត្រូវរងរបួសជាទម្ងន់  ត្រូវបានគេបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យ ​ឯកជនមួយ នៅក្រុងបានលុង យ៉ាងតក់ក្រហល់ ជាទីបំផុត ។

បើតាមការរៀបរាប់ ឲ្យដឹងពីម្ចាស់ផ្ទះ ដែលរងគ្រោះទី១ ឈ្មោះ គឹម យន់  អាយុ៤៣ឆ្នាំ  ប្រពន្ធឈ្មោះធី ស្រីមុំ  អាយុ៤០ឆ្នាំ  មុខរបរលក់ចាបហួយ ជាផ្ទះរបស់គាត់ ត្រូវបានរថយន្តនេះ បុករះចូល​បណ្តាលឲ្យ ខូចខាតសម្ភារៈ  និងទ្រព្យសម្បត្តិ  បើគិតជាទឹកប្រាក់ អស់ជាង២០០០$  ចំណែកឯម្ចាស់ផ្ទះទី២ ឈ្មោះ ហ៊ី វុទ្ធី  អាយុ២៨ឆ្នាំ  មុខរបរជាងគំនូរ  ក៏ត្រូវរថយន្តបង្កហេតុនេះ បុករះចូលបណ្តាលឲ្យ ខូចខាតសម្ភារៈ  និងទ្រព្យសម្បត្តិ  គិតជាទឹកប្រាក់ អស់ជាង១០០០$ផងដែរ ។  ប៉ុន្តែក្រៅពីសម្ភារៈ និងទ្រព្យសម្បត្តិ​ម្ចាស់ផ្ទះទាំងពីរ មិនមានអ្នករងគ្រោះថ្នាក់ទេ ។  ព្រោះថាសំណាងល្អ រថយន្តបានផ្ទុះពោង ទៅមុខលែងរួច​កុំអីត្រូវចូលដល់ កន្លែងម្ចាស់ផ្ទះ ដែលកំពុងតែដេក លង់លក់នោះ គ្រោះថ្នាក់មិនខានឡើយ ។  ហើយម្យ៉ាង​វិញទៀត បើសិនជាគ្រោះថ្នាក់ ចរាចរណនោះ នៅចន្លោះម៉ោង៦ រឺ៧វិញ អាចនឹងមាន អ្នករងគ្រោះច្រើន​ព្រោះថាកន្លែងនេះ មានមនុស្សអូរអរច្រើន គួរសមដែរ ។

ប្រជាពលរដ្ឋ បានសុំឲ្យអស់លោក ដែលមានយានយន្ត  រឺអ្នកបើកបររថយន្តគ្រប់ប្រភេទ    ត្រូវគោរ​ព ច្បាប់ចរាចរណ៍ផ្លូវគោក  ត្រូវបើកបរក្នុងល្បឿន  ដែលច្បាប់បានកំណត់ នៅទីប្រជុំជន ជៀសវាងកុំឲ្យ​មាន គ្រោះថ្នាក់ដូចពេលនេះទៀត ។

ក្រោយហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នគរបាលមូលដ្ឋាន សហការ និងនគរ​បាលចរាចរណ៍ ផ្លូវគោក  ចុះទៅធ្វើការវាស់វែង  និងយករថយន្ត បង្កហេតុរក្សាទុកនៅ ស្នងការនគរបាលខេត្ត​ ដើម្បីចាត់ការទៅតាម និតិវិធីច្បាប់ ចរាចណ៍ផ្លូវគោក ៕

ដោយ តាំង ឧសារ

 sdf

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.