ក្រុមការងារស៊ីមាក់ទីមួយកំចាត់មីននៅខេត្តបន្តាយមានជ័យ

ក្រុមការងារស៊ីមាក់ទីមួយកំចាត់មីននៅខេត្តបន្តាយមានជ័យ

បន្ទាយមានជ័យ៖ ​នៅវេលាម៉ោង ១០.០០នាទីព្រឹក ថ្ងៃទី២៣ កុម្ភះ ឆ្នាំ២០១៤  នៅភូមិព្រៃគប់ ក្រុមកាងារស៊ីម៉ាក់ទីមួយ ប្រចាំខេត្តបន្ទាយមានជ័យ កំទេចមីនតោនចំនួន៣គ្រាប់ មានពីរបំផ្ទុះក្នុង ថ្ងៃតែមួយ។

លោកប៊ុន  ណារិទ្ធ  ប្រធានក្រុមការងារ ស៊ីម៉ាក់ទីមួយ ប្រចាំខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយក ព័ត៌មានយើងថា ក្រុមការងាររបស់លោក បានទទួលសំណើរ ពីប្រជាពលរដ្ឋ  និងមានការចាត់តាំង ពីថ្នាក់លើ ឲ្យក្រុមរបស់លោកចុះមកធ្វើការរាវមីន ដែលមានផ្ទៃដី៣២០៨៨ម៉ែត្រការ៉េ នៅភូមិព្រៃគប់ ចាប់ពី ​ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤ មកទល់ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៤នេះ ក្រុមលោកបានរាវរក លើផ្ទៃដី ចំនួន១៦០៥៩ម៉ែត្រការ៉េ  រកឃើញមីនតូច ប្រភេទអិម១៤ ផលិតនៅប្រទេសអាមេរិកកាំង និងប្រភេទ ​អិម៧៩ ផលិតនៅ ប្រទេសវៀតណាមចំនួន៩ គ្រាប់ ប្រភេទមីនតោន បានរកឃើញចំនូន៧គ្រាប់ និងបានកំទេចកាលពីពេលមុន អស់៤គ្រាប់ហើយ នៅពេលនេះត្រូវកំទេចចំនួន៣គ្រាប់ទៀត មានពីរបំផ្ទុះ ។  លោកបានបន្តថា លើផ្ទៃដី៣២០៨៨ ម៉ែតការ៉េ​ និងការរាវរកលើផ្ទៃដី១៦០៥៩ម៉ែត្រការ៉េ ​រុករកឃើញមីនទាំងតូច ទាំងធំចំនួន២១ក្រាប់ និង​បានកំទេចចោលទាំងស្រុង ហើយការកំទេចនេះ បានការចូលរួមពីអាជ្ញាធរ ភូមិវរៈនគរបាលការពារព្រំដែនគោកលេខ៩១១ និងក្រុមស៊ីម៉ាក់ សរុបចំនួន ​ជាង១០នាក់  ដើម្បីរក្សាបាននៅសេចក្ដីសុខជូន បងប្អូនប្រជាពលរដ្ឋ នៅភូមិមួនចំនួន ក្នុងក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ ។ មុនពេលបំផ្ទុះក្រុមរបស់លោក បានប្រកាសតាមមេក្រូឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ​ជៀសឲ្យបានឆ្ងាយប្រាំទៅប្រាំមួយរយម៉ែត្រ  ៕

er io qw

 

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.