ឈើ​គ្រញូង​ថៅកែហេង​នាំពីស្រុក​សំឡូត ស្តុប​ទុក​នៅ​បាត់ដំបង មន្ត្រី​អាវុធ​​ហត្ថជា​អ្នក​កាង

ឈើ​គ្រញូង​ថៅកែហេង​នាំពីស្រុក​សំឡូត ស្តុប​ទុក​នៅ​បាត់ដំបង មន្ត្រី​អាវុធ​​ហត្ថជា​អ្នក​កាង

ដោយ ៖ ជាតិ
បាត់ដំបង  ៖ ប្រភេទឈើគ្រញូងជាច្រើនដូចឃើញ ក្នុងរូបភាពនេះស្រាប់ ត្រូវបានគេដឹកចេញពីស្រុក សំឡូតមកស្តុបទុកនៅបរិវេណឃ្លាំងក្នុងភូមិចំការ សំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។ ថៅកែឈើគ្រញូងដែលរក ស៊ីដុះស្លែ ជាង១០ឆ្នាំមកហើយ មានឈ្មោះ ហេង ដែលមាន ខ្នងបង្អែកជាមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង ឈ្មោះ ហ៊ីង វាសនា ។

ឈើគ្រញូង ថៅកែ ហេង ត្រូវបានគេដឹកស្តុបទុកនៅភូមិចំការសំរោងផង រួចនាំមកស្តុបទុកនៅឃុំ ព្រៃស្វាយ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបងផង ទើបបន្តនាំចេញទៅភ្នំពេញ ។ ឈើគ្រញូងដែលរត់ ការដឹកចេញពីសំឡូតមកកាន់ ខេត្តបាត់ដំបង ត្រូវបានលោក ហ៊ីង វាសនា រត់ការផ្លូវជាមុនរួច​រាល់អស់ហើយ ព្រោះឡានសាំយ៉ុង ដែលផ្ទុយឈើគ្រ ញូង ដែលមានរថយន្តឆ្លាមនាំ​មុខត្រូវ​បាន​មន្ត្រីជំនាញ និងសមត្ថកិច្ចស្គាល់ និងបើកផ្លូវដឹកជញ្ជូនដោយគ្មានការរំខានពី មន្ត្រីសមត្ថកិច្ចគ្រប់​ផ្នែក​ឡើយ ។

ប្រភពព័ត៌មានច្បាស់ការបានឱ្យដឹងថា កាលពីយប់ថ្ងៃទី ៨ មិថុនា ឆ្នាំ ២០១៣ ថៅកែ ហេង បាននាំ​ចេញឈើគ្រញូងមកភ្នំពេញមួយជើងដោយមានលោកមន្ត្រីកងរាជអាវុធហត្ថ ឈ្មោះ ហ៊ីង វាសនា ជាអ្នករត់ការផ្លូវថែមទៀតផង ។ នៅយប់ថ្ងៃទី ១៥ មិថុនា ឆ្នាំ ២០១៣ ឈើគ្រញូងថៅកែ ហេង បាន​នាំចេញមកភ្នំពេញ​បានដោយរលូន ព្រោះ​ថែមទាំងមានរថយន្តឡិចស៊ិស ៥៧០ ពណ៌ខ្មៅនាំមុខ​ថែមទៀតផង ។

ទាំងមន្ត្រីជំនាញមេព្រៃខេត្តប្តាត់ដំបង រួមទាំងមន្ត្រីកងរាជអ៊ាវធហត្ថ​ដែលបានឃុបឃិតនាំ​ប្រភេទ​​ឈើគ្រញូងចេញខុសច្បាប់ប្រឆាំងទៅនឹងបទបញ្ជាលេខ ០២ របស់សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបែបហ្នឹង គឺ​មានន័យស្មើនឹងប្រឆាំងបទ​បញ្ជា​របស់លោកនាយករដ្ឋមន្ត្រី។  ព្រោះបទបញ្ជាតម្រូវឱ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក​់ត្រូវចុះអនុវត្តបង្ក្រាប​បទល្មើស​ដោយតម្រូវឱ្យដុតបំផ្លាញចោលថែមទៀតផង ព្រោះឈើគ្រញូងវាបានបង្កឱ្យពលរដ្ឋ​ខ្មែរ​ឆ្លងដែនចូលទៅកាន់ទឹកដីថៃ រហូតមានការបាញ់សម្លាប់ជាច្រើនអ្នក ក្នុងរយៈ​កាលកន្លងមកបង្កឱ្យ​មានវិវាទបញ្ហាការទូតរវាងកម្ពុជា និងថៃ នៅតែមិនទាន់បានដោះស្រាយឱ្យបានចប់នៅ ឡើយទេ ។

ចុះបើមន្ត្រីជំនាញខេត្តបាត់ដំបង រួមទាំងមន្ត្រីកងរាជអាវុធហត្ថដែលមានលោក ហ៊ីង វាសនា ជាអ្នក​កាងឈើនាំចេញពីទឹកដីស្រុកសំឡូត រហូតមកដល់ភ្នំពេញទៅហើយនោះ តើបទបញ្ជាលេខ ០២ របស់លោកនាយករដ្ឋ មន្ត្រី ក្នុងករណីបង្ក្រាបបទល្មើសឈើគ្រញូង វាមានន័យអ្វីទៅ ។ ម៉្យាងវិញ​ទៀតបទបញ្ជាលេខ ០២ របស់នាយករដ្ឋ មន្ត្រី គឺសំដៅឱ្យ​មន្ត្រីជាកងកម្លាំង និងមន្ត្រីជំនាញសហការ​គ្នា ដើម្បីទប់ស្កាត់បទល្មើសដឹកឈើគ្រញូង ប៉ុន្តែបើមន្ត្រីជំនាញនិងកម្លាំងកងរាជអាវុធហត្ថយកតួ​នាទីទៅកាងបទល្មើស​ទៅហើយ​នោះ តើប្រសិទ្ធភាពនៃបទ​បញ្ជារបស់នាយករដ្ឋមន្ត្រីអាចទទួល​បាន​ជោគជ័យដោយរបៀបណា ?…៕

Filed in: ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 3418 La Presse Nationale. All rights reserved. XHTML / CSS Valid.