បន្ទាយមានជ័យ៖ សមត្ថកិច្ចស្ទាក់ចាប់ រថយន្តក្រុងគ្មានយីហោ មួយគ្រឿង បន្លំដឹកឈើក្រញូង ឆ្លងកាត់ ខេត្តបន្ទាយមានជ័យ ត្រូវបានមេព្រៃ ចាប់បានពេលកំពុង ធ្វើចរាចរណ៏ លើកំណាត់ ផ្លូវជាតិលេខ៥ មុខមន្ទីហិរញ្ញវត្ថុ ក្នុងភូមិក្បាលស្ពាន សង្កាត់ព្រ:ពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីព្រឹក ថ្ងៃ២០ ខែកុម្ភ: ២០១៤ វេលាម៉ោង៦ ។ កិច្ចប្រតិបត្តិការ ចុះបង្រ្កាបនេះ ដឹកនាំដោយលោក ជា ផល្លី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ ខេត្តប.ជ ស្កាត់ចាប់បានរថយន្តក្រុងមួយគ្រឿង ពាក់ស្លាក់លេខ ២B៩២៤១ ធ្វើដំណើរពី ខេត្តសៀមរាប ឆ្លងកាត់ខេត្តប.ជ ឆ្ពោះទៅភ្នំពេញ ខណៈពេល ដែលសមត្ថកិច្ច យករថយន្តបិទមុខក្រោយ ធ្វើឲ្យអ្នកបើកបរ ភ័យស្លន់ស្លោ បានបើកទ្វារត់គេចខ្លួន បាត់ស្រមោល ។ ក្រោយពីស្ទាក់ចាប់បាន សមត្ថកិច្ច នាំយករថយន្តក្រុង ដែលដឹកឈើនោះ ទៅរក្សាទុក និងដកហូតបានឈើក្រញូង៨៧ដុំ ស្មើនឹង១,១៧៧០មែត្រការេ ដើម្បីកសាងសុំណុំរឿង បញ្ចូនទៅតុលាការ ចាត់ការតាមច្បាប់៕
ឈើក្រញូងដែលសមត្ថកិច្ចចាប់បាន ។
រថយន្តដែលដឹងឈើក្រញូង ។