ចោរលួចគ្មានព្រំដែន នៅជាយដែន ត្រូវសមត្ថកិច្ចអ.ហចាប់ខ្លួន

ចោរលួចគ្មានព្រំដែន នៅជាយដែន ត្រូវសមត្ថកិច្ចអ.ហចាប់ខ្លួន

បន្ទាយមានជ័យ៖  វេលាម៉ោង៩.០០នាទីព្រឹក ថ្ងៃទី២១  ខែកុម្ភះ ឆ្នាំ២០១៤  សមត្ថកិច្ច ​អ.ហ ក្រុង(ប៉.ប៉) ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទលួចប្រាក់ ប្រជាពលរដ្ឋ នៅជាយដែន  ជនសង្ស័យ ទាំង២នាក់ មានអាជីពជាចោរលួច  ជាង១០ឆ្នាំមកហើយ នៅជាយដែននេះ  ហើយ ក៏ធ្លាប់ជាប់គុក រាប់ភ្លេច ។ ជនសង្ស័យទាំង២នាក់មានឈ្មោះ  ១.  ឈ្មោះ ស៊ីម  ពៅ  ភេទប្រុស អាយុ២០ឆ្នាំ រស់នៅចំណុចផ្លូវរថភ្លើង ខាងមុខវត្តបាលិលេយ្យ ស្ថិតក្នុង ភូមិក្បាលកោះ  សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ២. ឈ្មោះ ឡាយ ណុក  ហៅឆ្នុក ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ក្រុងប៉ោយប៉ែត ។ យោងតាមបទបញ្ជា របស់មេបញ្ជាការ អ.ហ ខេត្តលោក ​ហម ​ម៉ុត  មេ   បញ្ជាការ អ.ហក្រុង បានបញ្ជុះកម្លាំង ចុះស្រាវជ្រាវ រកចាប់ខ្លួន បងធំឈ្មោះ ឡាយ ណុក ហៅ ​ឆ្នុកនេះបាន ។ ​ឆ្លងតាមការ សាកសួរ ជនសង្ស័យទាំង២នាក់ ខាងលើ បានឆ្លើយសារភាពថា  ខ្លួនបានលូកយកលុយ ក្នុងហោប៉ៅ  ជនរងគ្រោះឈ្មោះ កិត  សុធឿន ភេទស្រី អាយុ៤១ឆ្នាំ ​រស់នៅភូមិគីឡូម៉ែត្រ លេខ៤ ​សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ក្នុងពេលដែលជនរងគ្រោះ កំពុងដើរទិញឥវ៉ាន់ក្នុងផ្សារត្រី  លួចបានប្រាក់ ​៣២៥០០រៀល និងប្រាក់ថៃ៣០០បាត ។ តាមចម្លើយ សារភាព របស់            ឈ្មោះ ស៊ីម ពៅថា ជារៀងរាល់ថ្ងៃ ទីកន្លែងដែលធ្វើ​សកម្មភាព  ពេលព្រឹករូបគេច្រើន ធ្វើសកម្មភាព ចាំលូកហៅប៉ាវពីភ្ញៀវបរទេស ចាប់ពីរង្វង់មូល  ដល់ក្បាលស្ពាន ដែលជាច្រកទ្វា ព្រំដែនកម្ពុជាថៃ បើលួចមិនបានប្រាក់ទេ រូបគេត្រូវដូរ កន្លែងមកផ្សារត្រី    លុះដល់ពេលល្ងាច ក្រុមពួកគេត្រូវដូរទីតាំង ទៅចាំលួចនៅតាមច្រករបៀង ខាងលិចកាស៊ីណូផ្កាយប្រាំ ដែលជា ច្រកពល ក៏តែងចេញ ពីថៃមកវិញ   ពេលលួច បានត្រូវយកទៅបែងចែក ជាមួយបងធំ (បងឆ្នុក) ដើរស៊ីចាយ  ជក់ថ្នាំអស់លុយ ដើរធ្វើសកម្មភាពទៀត   មានពេលខ្លះ លួចពីភ្ញៀវបានជាដុល្លា ជួនពេលខ្លះ ​លួចបានជាប្រាក់បាត រាប់ម៉ឺនបាត  តែជាប់គុក ក៏រាប់ភ្លេចដែរ ។ ក្រោយពីសាកសួរ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទីបញ្ជាកា រអ.ហខេត្ត ដើម្បីចាត់ការ តាមច្បាប់ជាបន្ត៕

ccccccccv

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.