រថយន្តក្រុង បង្កប់ ដោយ ឈើក្រញូង

រថយន្តក្រុង បង្កប់ ដោយ ឈើក្រញូង

បន្ទាយមានជ័យ៖ រថយន្តក្រុងមួយគ្រឿង ផ្ទុកឈើក្រញូងបម្រុង ឆ្លងដែន ត្រូវមន្ត្រីជម្នាញឃាត់ខ្លួន ខណៈរដ្ឋបាលព្រៃឈើ បង្ក្រាបនៅ ចំណុចមុខ មន្ទីរហិរញ្ញវត្ថុ ឋិតក្នុងភូមិ ក្បាលស្ពាន សង្កាត់ ព្រះពន្លា ក្រុងសេរីសោភណ័ ខេត្តបន្ទាយមានជយ័ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤ ។
​លោក ជា ផល្លី នាយខ័ណ្ឌរដ្ឋបាល ព្រៃឈើខេត្ត​បន្ទាយ​មានជ័យ ​បាន​ឲ្យដឹងថា ដោយ​មានការព្យាយាម តាមប្រមាញ់មុខសញ្ញា ចរាចរណ៍ឈើក្រញូង ដែលតែងតែចរាចរណ៍ ឆ្លងកាត់ ខេត្ត​បន្ទាយ​មានជ័យ​ និង​ទទួល​បាន​ព័ត៌​មាន​ថា មានរថយន្ត​ក្រុង​លួចលាក់ ដាក់ឈើ​ក្រញូង​​ លោកបាន​ដឹកនាំ កម្លាំងចាំ​ស្ទាក់​តាម​​ ផ្លូវជាតិ​លេខ​៦ ​ស្ថិត​នៅ​ក្នុង មូលដ្ឋាន​ ខេត្ត​បន្ទាយ​មានជ័យ​ រហូត​ទាល់តែឃើញ​មុខ សញ្ញា​រថយន្ត​ សង្ស័យ​​ខាង​លើ​ក៏​ចេញ​ស្ទាក់​​តែ​រថយន្ត មិន​ព្រម​ឈប់​ធ្វើ​ឲ្យ ​សមត្ថកិច្ចរបស់លោក​ តាមចាប់​រហូត​ដល់​ចំណុច​មុខ ​មន្ទីរ​ហិរញ្ញវត្ថុ ​ខេត្ត​បន្ទាយ​មាន​ជ័យ ​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់ព្រះពន្លា​ទើប​ស្ទាក់ចាប់បាន ​ខណៈ​ពេលដែលតៃកុងរថយន្ត​ បើកទ្វារ ​រត់គេច​ខ្លួន​ ។ រថយន្តដែល ​សមត្ថកិច្ច​ស្ទាក់ចាប់បាន​ ជារថយន្តក្រុង ពណ៌ក្រហម​ស ពាក់ស្លាក​លេខ​ភ្នំពេញ​២​B៩២៤១ ដែល​រថយន្ត បានធ្វើដំណើរ​ចេញ ពីខេត្ត​សៀមរាប ​ឆ្ពោះទៅខេត្ត​និងរាជ​ធានីដទៃ ទៀត​តាមរយៈ​ការ​ឆ្លង​កាត់ ខេត្ត​បន្ទាយ​មានជ័យ ​។ ក្រោយការ​ស្ទាក់ចាប់បាន សមត្ថកិច្ច​បាន​នាំយក រថយន្ត​មក​រក្សាទុក នៅខ័ណ្ឌរដ្ឋ​បាលព្រៃ​ឈើ​ និង​បានធ្វើការ​ត្រួត​ពិនិត្យ ​ថ្លឹង​ និង​វាស់វែង​ឃើញ​ថា ឈើក្រញូង​ដែល​ស្តុកទុក​នៅក្នុង​រថយន្ត​ផ្នែក​ខាងក្រោម ​​នៃ​កន្លែង​ដាក់ឥវ៉ាន់ ​គឺ​មានឈើក្រញូង​​ជា​ដុំ​ជ្រុង​រាង​ទ្រវែង ​ចំនួន​៨៧​ដុំ​ ស្មើនឹង​១៥៣១​គីឡូក្រាម ឬ​ស្មើនឹង​១,១៧៧០​ម៉ែត្រគីប ។ បច្ចុប្បន្នទាំង​រថយន្ត​និងឈើទាំងអស់ កំពុងតែរក្សា​ទុក នៅ​ខ័ណ្ឌរដ្ឋបាលព្រៃឈើ​ ដើម្បីកសាង​សំណុំរឿង​ទៅតុលាការ​ ។ គួរ​បញ្ជាក់ថា នេះ​ជាករណីលើកទី​១​ហើយ ​នៅក្នុង​ឆ្នាំ​២០១៤​ ដែល​ការ​ចរាចរណ៍ ​ឈើ​ក្រញូង​ជាទ្រង់ទ្រាយ​ធំ ត្រូវ​បានមន្រ្តី​ខ័ណ្ឌរដ្ឋបាលព្រៃឈើ​ ធ្វើការ​បង្ក្រាបបាន..។

អ្នកប្រម៉ាញ់ជាយដែន

 fgh

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.