អ្នកទោសជនជាតិថៃ៥នាក់ ដែលកំពុងឃុំខ្លួននៅព័ន្ធធនាគារ ខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរទៅដាក់ព័ន្ធធនាគារ ប្រទេសថៃ

អ្នកទោសជនជាតិថៃ៥នាក់ ដែលកំពុងឃុំខ្លួននៅព័ន្ធធនាគារ ខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរទៅដាក់ព័ន្ធធនាគារ ប្រទេសថៃ

បន្ទាយមានជ័យ៖ អ្នកទោស​ជាជនជាតិថៃ ចំនូន​៥នាក់  ក្នុងនោះ​មាន​២នាក់ ដែលត្រូវ​បានដោះលែង​ឲ្យ ​មានសេរីភាព រួច​ហើយ​ត្រូវ​បាន​​ភាគី​កម្ពុជា ធ្វើបស្យាប័ណ្ណ ប្រគល់​ទៅឲ្យ​ភាគី​ថៃ កាលពីព្រឹកថ្ងៃទី​២០  ខែកុម្ភៈ  ឆ្នាំ​២០១៤  នៅព័ន្ធ​ធនាគារ​ ខេត្តបន្ទាយ​មានជ័យ តាមច្រកទ្វារ ព្រំដែនអន្តជាតិប៉ោយប៉ែត ​ក្រោមការផ្ទេរ ​​ពីសំណាក់​លោក ឈុំ វណ្ណរិទ្ធ អភិបាលរង ​ខេត្ត​បន្ទាយ​មាន​ជ័យ​ លោក វរសេនីយ៍ត្រី ស៊ិន សុផល ប្រធាន​ព័ន្ធ​ធនា​គារ      ​ខេត្ត​បន្ទាយ​មាន​ជ័យ ​ ព្រមទាំង​ព្រះរាជ​អាជ្ញារង​ខេត្ត​  និង​មន្រ្តី​​​ស្ថាន​អគ្គ​រាជ​ទូត​ថៃ ​និង​មន្រ្តី​ពន្ធធនាគារ​ថៃ ​​ប្រហែល​១០​នាក់​។
​លោក ស៊ិន សុផល ប្រធាន​ព័ន្ធធនាគារ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ បានឲ្យដឹងថា ការ​ប្រគល់​អ្នក​ទោស​ជាជន​ជាតិថៃ ​ឲ្យ​ភាគី​ថៃ​នេះ ​ធ្វើឡើង​តាមការ​ស្នើសុំ ​​របស់​ស្ថានអគ្គ​រាជ​ទូត​ថៃ ​ចំនួន៥នាក់ ​ពី​ព័ន្ធធនាគារ ​ខេត្ត​បន្ទាយ​មានជ័យ ​ទៅ​ឃុំ​បន្ត​នៅ​ប្រទេសថៃ ​ក្នុងនោះ​មាន​២​នាក់​មាន​ឈ្មោះ ១. ភី លីតប៊ុននី ភេទ​ប្រុស អាយុ២៤ឆ្នាំ ឃាត់​ខ្លួន​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១១​ពីបទលក់គ្រឿងញៀន ជាប់គុក​រយៈពេល​៣​ឆ្នាំ ហើយត្រូវ​​ដោះលែង ​ថ្ងៃទី​៣០ ខែ​មករា  ឆ្នាំ២០១៤  ២.​ថាក លឿនស ភេទប្រុស អាយុ២៤ឆ្នាំជាប់គុកភ ចាប់​នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១១ ​ពី​បទ​លក់គ្រឿង​ញៀ​ន​ ជាប់គុក​៣​ឆ្នាំ​ដោះលែង ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៤ ។
ដោយ​ឡែក​៣​នាក់​ទៀត​ ដែល​ត្រូវ​ប្រគល់​ជូន​នេះ​ មាន​ឈ្មោះ ១​. មានឈ្មោះ ភិន អនណា ភេទប្រុស កើត​នៅ​ឆ្នាំ​១៩៦៤ ចាប់​ខ្លួន​ថ្ងៃទី​៥ ខែមិនា ឆ្នាំ​២០១០​ បទល្មើស​ឆ្លងដែន​ និង​ប្រើប្រាស់​អាវុធ​គ្រឿង​ផ្ទុះ ចូលមក​កម្ពុជា ​ដោយ​គ្មាន ការ​អនុញ្ញាត​ កំណត់ទោស ​៥​ឆ្នាំ ២.​មាន​ឈ្មោះ ថងដែន​យ៉ាក់ក្លា ភេទ​ប្រុស អាយុ៦៤ឆ្នាំ ចាប់​ខ្លួន​ថ្ងៃទី​៥ ខែមិនា ឆ្នាំ២០១០ បទល្មើស​ឆ្លងដែន និង​ប្រើ​អាវុធគ្រឿងផ្ទុះ ចូលមក​កម្ពុជាដោយ ​គ្មានការ​អនុញ្ញាត ​ចំនួន​ទោស​ជាប់គុក ​៥ឆ្នាំ​ ៣.​ឈ្មោះ ស៊ុតចៃ វ៉ាន់ប្រាក់ស៊ុម ភេទស្រី អាយុ៣៥ឆ្នាំ ចាប់ខ្លួនថ្ងៃទី​១២ ខែតុលា ឆ្នាំ២០០៦  ពីបទ​ផ្សំ​គំនិត ទិញដូរ​គ្រឿងញៀន​ ជាប់គុកចំនួន២០​ឆ្នាំ ។
​លោក​​ឈុំ វណ្ណារិទ្ធ អភិបាលរង ​ខេត្ត​បន្ទាយ​មានជ័យ ​ដែល​មាន​វត្តមាន ក្នុងការ​ផ្ទេរ​ផ្ទូ​នេះ ​បាននិយាយថា ការ​ប្រគល់​អ្នកទោស ​ចំនួន​៣នាក់​ខាងលើ ​ទៅ​ឲ្យ​ភាគីថៃ ​គឺ​ធ្វើឡើង​ទៅ​បានដោយ​កម្ពុជា ​និង​ថៃ​បានចុះ អនុស្សារណៈ យោគ​យល់គ្នា​ក្នុងការ​ផ្ទេរ​ផ្ទូ​ អ្នកទោស​ថៃ ហើយ​នេះ​ជា លើក​ទី​២​ហើយ ដែលប្រទេសថៃ ​និងប្រទេសកម្ពុជា ​បានប្រគល់​អ្នក​ទោស​ជាជនជាតិថៃ ​ពីកម្ពុជា​បញ្ជូនទៅ ​ដាក់​ព័ន្ធធនាគារ​ នៅ​ប្រទេស​ថៃ​វិញ ៕

អ្នកប្រម៉ាញ់ជាយដែន

 rt

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.