ក្រុងប៉ោយប៉ែតៈ ជនសង្ស័យពីរនាក់ ជាមុខសញ្ញាជំនាញខាងលួច នៅក្រុងប៉ោយប៉ែត ត្រូវ បាន កម្លាំងអាវុធហត្ថក្រុង ឃាត់ខ្លួនដាក់គុក ជាលើកទីបីគ្រាដែលអ្នកទាំងពីរនេះ លួច ប្រាក់ ជនរងគ្រោះ កំពុងហូបការ។ ហេតុការនេះ កើតឡើងនៅ វេលាម៉ោង១០ ព្រឹកថ្ងៃ ទី១៨ ខែកុម្ភះ ឆ្នាំ២០១៤ នៅភូមិប្រជាធម៌ សង្កាត់ផ្សារកណ្ដាល ក្រុងខាងលើ ។ លោកហម ម៉ុត មេបញ្ជាការ កងរាជអាវុធហត្ថក្រុង ប្រាប់ថា ជនសង្ស័យ ទាំងពីរនាក់នោះ មានឈ្មោះថា ១.រ៉ាន សំរិទ្ធ ភេទប្រុសហៅអាខ្មៅ អាយុ១៨ឆ្នាំ មុខរបមិនពិត ២.យ៉ម ប៊ុនធឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបមិនពិត អ្នកទាំងពីររស់នៅ ភូមិប្រជាធម៌ សង្កាត់ផ្សារកណ្ដាល ក្រុង ខាងលើ ។ លោកបន្តថា ដោយយោងតាម ពាក្យបណ្ដឹង របស់ជនរងគ្រោះ ឈ្មោះម៉ា ស្រីពៅ ហៅញាញ់ ភេទស្រី អាយុ៥០ឆ្នាំ រស់នៅ ភូមិអូជ្រៅសង្កាត់ក្រុងប៉ោយប៉ែតក្នុង ពាក្យបណ្ដឹង របស់ជនរងគ្រោះ បានបាត់ប្រាក់ ២៣០០០បាត និងទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ស១គ្រឿង ដែលជនរងគ្រោះ កំពង់ចូលរួម ក្នុងកម្មវិធីការ នៅភូមិក្បាលស្ពាន បានឆក់រត់ក្រោយពី ទទូលពាក្យបណ្ដឹង និងទទួលបទបញ្ជា របស់ឱ បូរិន មេបញ្ជាការ កងរាជ អាវុធហត្ថខេត្ត និង កំណត់មុខសញ្ញា បានឃាត់ខ្ឡូន បាននៅភូមិខាងលើ និងឆែកឆេរ ទៅលើ ជនល្មើសទាំងពីរ រកឃើញវត្ថុតាងប្រាក់៦៥០០បាតនិងទូសព្ទ័ដៃ ចំណែកប្រាក់ មួយចំនួនទៀត ពួកគេបានចាយអស់ ។ លោកបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់នេះ ធ្លាប់ជាប់គុកពីរដង កន្លងមកហើយ ។ ជាប់គុកលើកទី១ នៅថ្ងៃទី០៦កក្កដាឆ្នាំ២០១២ សំណុំរឿងលេខ០៥៧ ពីបទស្ថានទម្ងន់ទោស.លូចទូរស័ព្ទដៃ របស់អាជីវករ នៅផ្សារអគ្គជាង៦០០គ្រឿង .នៅដើមពុទ្រាជាង១០០គ្រឿង .ស្បែកជាង១០០គូរនៅផ្សាររ៉ា តាមចម្លើយ ជនសង្ស័យ ទាំងពីរនាក់នេះ បានឆ្លើយថា គេបានជាប់គុក៨ខែ .ចំណែកលើកទី២. ពីបទស្ថានទម្ងន់ទោស.លេខ០៦១ ចុះថ្ងៃទី១៩ សីហា ឆ្នាំ២០១៣ ដោយពួកគេទាំងពីរនាក់ លួចគាស់ផ្ទះអ្នកស្រុក បើតាមចម្លើយរបស់គេ បានថា ជាប់គុករយៈពេល៥ខែ តែបុណ្ណោះ ។ លោកបញ្ជាក់ថា ជនសង្ស័យទាំងពីរ ក្រោយពីកម្លាំងលោក ធ្វើកំណត់ហេតុរួចរាល់ ពួកគេបានឆ្លើយសារភាព នៅចំពោះ មុខសមត្ថកិច្ចថា ពិតជាបានប្រព្រឹត្ត ដូចពាក្យចោទប្រកាន់នោះមែន ក្រោយពី កម្លាំងលោកធ្វើកំណត់ ហេតុរួចរាល់ ជនសង្ស័យទាំងពីរនាក់នេះ ត្រូវបញ្ជូនទៅទីបញ្ជារការ កងរាជអាវុធ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត រីឯប្រាក់ដែលនៅសល់ និងទូរស័ព្ទដៃ១
គ្រឿង ត្រូវប្រគល់ឲ្យជនរងគ្រោះវិញ ៕
អ្នកប្រម៉ាញ់ជាយដែន