បន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែត បច្ចុបន្នទាំងសមត្តកិច្ចសណ្ដាប់ធ្នាប់ ទាំងប៉ុស្តិនគរបាលរដ្ឋបាល កំពុងតែមមាញឹក ចុះអប់រំប្រជាពលរដ្ឋ តាមបណ្ដាភូមិឃុំសង្កាត់ ក្នុងក្រុង អប់រំពីគោលនយោបាយ ភូមិឃុំមានសុវត្តិភាព ទាំង៩ចំណុច ១. គ្មានអំពើលួច ឆក់ ប្លន់គ្រប់ប្រភេទ) ( ២.គ្មានការជួញ ដូរ គ្រឿងញៀន) ៣. គ្មានអំពើអាណាចារ្យ ការជួញ ដូរស្រ្តី និងកុម៉ា ) ( ៤. គ្មាន ក្មេងទំនើង) (៥. គ្មានល្បែង ស៊ីសង គ្រប់ប្រភេទ) (៦.គ្មានគ្រោះថ្នាក់ចរាចរ) (៧.គ្មានគ្រោះថ្នាក់ ដោយសារអាវុធ យុទ្ធភ័ន្ធ មិនទាន់ផ្ទុះ) (៨. គ្មានការត្រួតពិនិត្យខុសច្បាប់) (៩.វិធានការទប់ស្កាត់ និងឆ្លើយតប និងចំពោះគ្រោះមហន្តរាយ គ្រប់ប្រភេទ) ។ ចំពោះគោលនយោបាយ ទាំង៩ចំណុច របស់រាជរដ្ឋាភិបាល មានន័យសំខាន់ណាស់ ហើយជារៀងរាល់ថ្ងៃ នគរបាលស្រុកក្រុង តែងតែចុះអប់រំ ពលរដ្ឋឲ្យបានយល់ដឹង កាន់ខ្លាំង និង ដើម្បីទប់ស្កាត់ រាល់បទល្មើស ដែលកើតមានជា ហូរហែរ ។ តែដោយឡែក នៅក្នុងប្លុកកាស៊ីណូ ហ្គោដិនក្រោន មានសង្វៀនប្រជល់មាន់ ដែលមួយក្រុងប់ោយប៉ែត ស្គាល់គ្រប់គ្នាថា ជារបស់អ្នកណានោះ (គឺម្ចាស់ឈ្មោះ ហាក់ អេង ដែលរស់នៅភូមិ បាលិលេយ្យ២ សង្កាត់ និងក្រុង (ប៉.ប៉)ផងនោះ សព្វថ្ងៃ លោក ហាក់ អេង កំពុងតែយក គោលនយោបាយ ៩ចំណុចរបស់រាជរដ្ឋាភិបាល មកជាន់ៗ ហើយ ទន្ត្រំថែមទៀត សង្វៀនប្រជល់មាន់មួយនេះ គឹ ជ្រកក្រោមស្លាក កាស៊ីណូ មានលេងល្បែងគ្រប់ប្រភេទ ជល់មាន់ ល្បែងអាប៉ោងបៀ ហើយអ្នកចូលលេង ចូលមើលសុទ្ធតែ ទិញសំបុត្រ ហើយពុំមានជនជាតិ ចូលលេងទេ គឹ សុទ្ធតែខ្មែរ មានទាំងរថយន្តទំនើបៗ ចតត្រៀបត្រា ការប្រជល់មាន់នេះ ដាក់ប្រាក់យ៉ាង ច្រើនរហូត រាប់ពាន់ រាប់ម៉ឺនបាត ពុំដែលឃើញ សមត្តកិច្ច ឬអាជ្ញាធរណា ចូលបង្រ្គាបឡើយ បើតាមប្រភព ពីខាងក្រៅ បានរិះគន់ចំៗថា លោក ហាក់ អេងនេះ មានខ្នងក្រាស់ណាស់ ហើយពេលលេង កឹមានសន្តិសុខ យាមយ៉ាងតឹងរឹងណាស់ ការលេងល្បែងនេះទៀត គឺក្នុងមួយអាទិត្យ បើកលេងតែ៤ថ្ងៃទេ គឹ ថ្ងៃព្រហស្បតិ៏ សុក្រ សៅរ៍ អាទិត្យ ពេលលេងម្ដងៗ មនុស្សចូលមើល និងលេងរាប់រយ រាប់ពាន់នាក់ ក្នុងការលេងនេះ ត្រូវបង់ឲ្យទាំងសមត្តកិច្ច ទាំងប៉ូលីស ទាំង(អ.ហ) គឺបង់រាប់ពាន់បាត ។ ប្រភពបានប្រាប់ថា លោក ហាក់ អេងនេះ តាំងពីមករស់នៅ ជាយដែនប៉ោយប៉ែត រហូតមក ពុំដែលរកស៊ីអ្វី ក្រៅតែពីប្រជល់មាន់ និងល្បែង ប៉ុណ្ណោះ ហើយប្រភព ដែលគួឲ្យខ្លាចបំផុតនោះ គឹលោក ហាក់ អេងនេះ មានទទួលទិញ ឬទទួលបញ្ចាំ មិនថា របស់អ្វីនោះទេ ឲ្យតែមានតម្លៃដូចជាៈ ឡាន ម៉ូតូ មានពន្ធ ឬអត់ពន្ធក្ដី លោក អេង ទទួលទាំងអស់ បើម៉ូតូចោរលួចក្ដី យកមកបញ្ជាំនៅកន្លែងលោក គឹទទួលហើយ កាច់ស្លាកលេខចោល រួចយកមក ដាក់តាំង លក់ថា ជារបស់អត់ពន្ធ មតិពីស្រ្តីមេផ្ទះមួយចំនួន មានការព្រួយបារម្មណ៏ និងរអ៊ូថា ពេលលោកប្ដី មកពីលេងល្បែង ប្រជល់មាន់វិញ តែងរអ៊ូ និងទាប្រាក់បន្ថែម តែបើមិនឲ្យគឺកើតមានអំពើហឹង្សារ ជាញឹកញាប់ គួរបញ្ជាក់ថា នៅទូទាំងក្រុងប៉ោយប៉ែត ទាំងសមត្តកិច្ចព្រំដែន និងសមត្តកិច្ចរដ្ឋាបាល នគរបាលក្រុងចុះបង្គ្រាប បៀរ អាប៉ោង កន្ទុយលេខ យ់ាងមមាញឹក តែក្នុងប្លុកការស៊ីណូ ហ្គោដិនក្រោន ពុំមានសមត្តកិច្ចថ្នាក់ណា ចូលបង្គ្រាបឡើយ ប្រជាពលរដ្ឋ មានការព្រួយបារម្មណ៏ និងខ្លាចអំពើរហឹង្សារ និង ចោរ លួច ប្លន់កើកមាន ព្រោះអីពេលនេះ មានបាត់ម៉ូតូ ជាញឹកញាប់ណាស់ ។
សង្វៀនប្រជល់មាន់ របស់លោក ហាក់ អេង ជ្រកក្រោមការស៊ិណូ កំពុងតែប្រឆាំង ជាមួយ គោលនយោបាយ ភូមិឃុំមាន សុវត្តិភាព ទាំង៩ចំណុច

Filed in: ព័ត៌មានសង្គម