ជនរងគ្រោះក្នុងករណី ឆបោកកម្លាំងពលកម្មគិតជាទឹកប្រាក់ រាប់លានបាត

ជនរងគ្រោះក្នុងករណី ឆបោកកម្លាំងពលកម្មគិតជាទឹកប្រាក់ រាប់លានបាត

បន្ទាយមានជ័យ៖  ករីឆបោកប្រើប្រាស់ កម្លាំងពលកម្ម មកលើជនរងគ្រោះ ជាដើម បណ្ដឹង  ឈ្មោះ សាលី   សាឡឹង   ភេទប្រុស កើតថ្ងៃទី ០៥.០១.១៩៧៨  កាន់    ​  អត្តសញ្ញាណប័ណ្ណ លេខ០២១០១៣១៤៨   មានអាស័យដ្ឋាន បច្ចុប្បន ស្នាក់នៅ  ភូមិ កូបធំ   ផ្លូវទៅស្រុក ម៉ាឡៃ   សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ។ជាតំណាង ក្រុមហ៊ុនម៉ៅការ សំណង់ឲ្យថៅកែ ប្រចាំកម្ពុជាមានឈ្មោះ លោកស្រី ប្រាក់ផា ​វិរិយះ ប្រាក់ផៃកិច  ជាអគ្គនាយក ក្រុមហ៊ុន    S K T   ក្នុងការសាងសង់ អាគារសិប្បកម្ម ផលិតឡឥដ្ឋ នៅភូមិកើត ។ ហេតុខាងលើ   ដោយមានការឯកភាពគ្នា ក្នុងតម្លៃទឹកប្រាក់ (១.៩៦២០.០០០បាត)ដប់ប្រាំ  បួនលាន និងហុកសិបពីម៉ឺនបាត)   និងបានទទួលប្រាក់ កក់ចំនួន(១០ភាគរយស្មើរនិង)     (១.៩៦២.០០០) (មួយលាន ប្រាំបួនសែន ប្រាំមួយម៊ឹនពីពាន់បាត)  ហើយបន្ទាប់មក ជនរងគ្រោះ  ក៏ចាប់ផ្ដើម ដំណើរការ សាងសង់អាគារ ចំនួន ៥ដូចមាន ចែងនៅក្នុងតម្លៃ ចុះថ្ងៃទី០៨ កុម្ភះ ឆ្នាំ ​២០១៣ និងមានការទូទាត់ ជាដំណាក់កាល  ដូចមានចែង ក្នុងលិខិត ស្នើរសុំនេះដែរ ។       ក្រោយ​ទទួលបាន ប្រាក់កក់ចំនួន (១០ភាគរយ) ហើយជនរងគ្រោះ ក៏បានទិញ សម្ភារៈ   និងយកកម្មករ មកធ្វើការសាងសង់មាន ( ១.រៀបចំបុកគ្រឹះចំនួន ២២៥ ដើម គុណប្រវែង៥ម      ២.ជីករណ្ដៅ និងកាតក្បាល សរសរគ្រីះ ​២២៥រណ្ដៅ  ទំហំ ១,៥ម៉ែត្រគុណ១,៥ម៉ែត្រ      ៣.បានធ្វើការចងដែក ចាក់ជើងតាង  បានចំនួន១​ ​​អគារ  មានចំនួន  ៨០  ជើងតាង  )  ។       ​ ​   ជនរងគ្រោះបាន បន្តទៀតថា ការងាររបស់លោក បានធ្វើ ដល់ដំណាក់កាល ទី៦   លោកក៏រៀបចំឯកសារ សុំបើកប្រាក់  តាមឯកសារបញ្ជូន ការងារផលិតឥដ្ឋ ក្រុមអាគារ  A,B,C  ជំពូក ទី២,៣  ចុះថ្ងៃទី ០១ ខែ វិច្ឆិកា​ ព.ស ២០១៣ និងតាមឯកសារ   បញ្ជូនកាងារផលិតឥដ្ឋ ក្រុមអាគា    A,B,C,  ជំពូកទី៦ ចុះថ្ងៃទី ២៦សីហា ឆ្នាំ២០១៣  ដើម្បីសុំបើកប្រាក់ ពីក្រុមហ៊ុន  S,K,T  របស់ថៃ ​ចំនួន ​៤.៤៣៨.០០០បាត (បួនលាន បួនសែន បីម៉ឺន ប្រាំបីពាន់បាត) ហើយមេការថៃ ប្រចាំនៅកម្ពុជា ចំនួនពីរនាក់  ឈ្មោះ អាំនួយភិតវិជិតផាក់ឧី ភេទ ​ប្រុស អាយុ៤៤ឆ្នាំ ជាជនជាតិថៃ និង ឈ្មោះភុគធីផុង  ធិនះរ៉ាត ភេទប្រុស អាយុ៤៥ឆ្នាំ ជាជនជាតិថៃ​បានអនុម័តយល់ព្រម និងបញ្ជូនសំណើរ បើកប្រាក់នេះ ទៅលោកស្រី  ប្រាក់ផាវិរិយះ ប្រាក់ផៃកិច  ( ជាអគ្គ  នាយក  S K T​  របស់ថៃ) (លោកស្រីបានឯកភាព) ប៉ុន្តែ លោកស្រី មិនព្រម​ បើក ប្រាក់ថ្លៃ  សម្ភារៈ  និងថ្លៃពលកម្ម ឲ្យមកជនរងគ្រោះ ទៀតឡើយ   ដោយគិតជាទឹកប្រាក់ ស្មើរនឹង       (៤.៤៣៨.០០០បាត)  (បួនលាន បួនសែនបី ម៉ឺន ប្រាំបីពាន់បាត )   ហើយថែមទាំងចេញមូលប្បទានប័ត្រ គ្មានទឹកប្រាក់ ចំនួន២ខាងលើ ឲ្យជនរងគ្រោះទៀតផង    ។               ​              ក្រោយពីជនរងគ្រោះ ទៅបើកប្រាក់មិនបាន    គេឆ្លើយថា ក្នុងមូលប្បទានប័ត្រ បើកប្រាក់នេះ គ្មានប្រាក់ទេ    បើកប្រាក់ក៏មិនបាន ថែមទាំងបញ្ឈប់ ការងារទៀត  ហើយរកមេការម៉ៅការ មកធ្វើជំនួស នៅការដ្ឋាន សាងសង់ខាងលើ ទៀតផង     ខណៈនោះ ជនរងគ្រោះ បានទៅប្ដឹងដល់  សាលាដំបូង ខេត្តបន្តាយមានជ័យ     ។  នៅថ្ងៃទី១២ ខែកុម្ភះ ២០១៤  លោក  លី ​ម៉េង ​ ជា   ចៅក្រម ​សាលាដំបូងខេត្ត (ប.ជ) រួមជាមួយក្រលាបញ្ជី កញ្ញា ចាន់ ​បញ្ចារ័ត្រ   បានមកដល់  សាលា ក្រុងប៉ោយប៉េត   ដើម្បីអនុវត្តន៏ដីកា សម្រេចរក្សាកាពារ   លេខ១៧ ចុះថ្ងៃទី២២ ខែ  មករា ឆ្នាំ២០១៤ ដោយមានសមាសភាព ចូលរួម៥រូប  មានតំណាង សាលាក្រុង  មានតំណាងភូមិបាលក្រុង  តំណាងសាលា សង្កាត់និមិត្ត  តំណាងនគរបាល ក្រុង      នៃភូមិកូបធំ   បានស្ដាប់   សេចក្ដីសម្រេច របស់សាលាដំបូង ខេត្ត (ប.ជ) ​ព្រមទាំងមិនអនុញ្ញាតិ ឲ្យមានការសាងសង់ ឬធ្វើអ្វីនៅទីកន្លែង ដែលមានទំនាស់ខាងលើ ដោយមានការ  ចុះហត្ថលេខា របស់ក្រុមអ្នកចូលរួម ក្នុងការប្រកាសសាលដីការ ទៀតផង       ប៉ុន្តែក្រោយតែពីការប្រកាសសាលដិការ រួចបានមួយថ្ងៃ    នៅកន្លែងសាងសង់អគារ សំរាប់ផលិតឥដ្ឋ ភូមិសាស្រ្ត   ខាងលើនោះ នៅតែបន្តការងារនោះ ជារហូត   ដូចនេះបានន័យថា សាលដិការរបស់ សាលាដំបូងខេត្ត  គ្មានន័យទេ  គ្មានតម្លៃសោះ  ។ ដូចនេះ ទើបជនរងគ្រោះ មកដល់ទីស្នាក់ការ អ្នកសារព័ត៌    មានបណ្ដាញផ្សព្វផ្សាយ ព័ត៌មាន អាស៊ានប្រចាំ ច្រកទ្វាអន្តរជាតិ ប៉ោយប៉ែតជួយចុះផ្សាយ    ដើម្បីជួយរកយុត្តិធម៌ ជូនគាត់ផង   ។

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.