ក្បួនរថយន្ដចំនួនបីទៅបួនគ្រឿង របស់លោក ម៉ៅ ម៉ាឡៃជួបគ្រោះថ្នាក់ចរាចរតែសំណាងពុំមានអ្ន គ្រោះថ្នាក់

ក្បួនរថយន្ដចំនួនបីទៅបួនគ្រឿង របស់លោក ម៉ៅ ម៉ាឡៃជួបគ្រោះថ្នាក់ចរាចរតែសំណាងពុំមានអ្ន គ្រោះថ្នាក់

ខេត្តបន្ទាយមានជ័យ​៖ ក្បួនរថយន្តចំនួនបីទៅបួនគ្រឿង របស់លោកជំទាវ ម៉ៅ ម៉ាឡៃ កែ កឹមយ៉ាន ជួបគ្រោះថ្នាក់ចរាច លើផ្លូវជាតិលេខ៥ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា ជាមួយរថយន្ត យីឌុកមួយគ្រឿង តែពុំមាននណាម្នាក់ រងគ្រោះថ្នាក់នោះឡើយ គឺគ្រាន់តែខូចខាតរថយន្ត។ ហេតុការណ៍ គ្រោះថ្នាក់ចរាចនោះ  គឺកើតមាននៅក្នុងម៉ោង ៨និង ៣០នាទីព្រឹក ថ្ងៃទី១៤ ខែ កុម្ភះ ឆ្នាំ២០១៤នេះ  នៅចំនុច ភូមិសង្កាត់ទឹកថ្លា ក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យ តាមបណ្តោយ ផ្លូវជាតិលេខ៥  ពីបន្ទាយមានជ័យ ទៅក្រុងប៉ោយប៉ែត ពីលិចទៅកើត និងពីកើតទៅលិច ខណៈដែលមានក្បួន រថយន្តចំនួន៤គ្រឿង រួមជាមួយរថយន្ត សឺរែន របស់ប៉េអឹម ខេត្តបន្ទាយមានជ័យ ទៀតនោះ បាននាំក្បួនរថយន្ត របស់លោកជំទាវខាងលើ ក៏មានរថយន្ត យីឌុកចេញពី ខេត្តបន្ទាយមានជ័យ បើកក្នុងល្បឿនលឿន មកបុកក្បួនរថយន្ត របស់លោកជំទាវ តែម្តងទៅ ។ ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ និយាយថា គេឃើញរថយន្ត យីឌុកពាក់ស្លាកលេខ ព្រះសីហនុ៣A1631 បើកបរដោយ តៃកុងទំនើង ដែលមិនស្គាល់ឈ្មោះ បានបើករថយន្ត ចេញពីខេត្ត បន្ទាយមានជ័យ ពីកើតទៅលិច លុះមកដល់ ចំនុចផ្លូវគោក រថយន្តបង្កហេតុនោះ បានបើកគេចពី រថយន្តផ្សេងទៀត ហើយរេចង្កូត ទៅបុកចំក្បួន រថយន្តរបស់លោកជំទាវ ម៉ៅ ម៉ាឡៃ តែម្តងទៅ ។ ប្រភពបានបន្តទៀតថា  រថយន្តដែលលោកជំទាវ ជិះនោះ ជាប្រភេទរថយន្ត ១២កៅអីពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២P6000  បានរងនៅ ការខូចខាតចំគូទខាងក្រោយ ប៉ែកខាងឆ្វេង ​ឯរថយន្តម៉ាក វីហ្គោលពណ៏ខ្មៅ ​ពាក់ស្លាកលេខ ២A៩២៤២  របស់កូនចៅ លោកជំទាវដែលនោះ បានរងនៅការខូចខាតធ្ងន់ធ្ងរ នៅ ប៉ែកជញ្ជាំងខាងឆ្វេង ទាំងស្រុងទៅហើយ  ​ឯរថយន្តយីឌុក ដែលបង្កហេតុនោះ ត្រូវបាន មន្រ្តីប៉េអឹម ចាប់ជាប់ទៅហើយ តែពុំមានមន្រ្តីប៉េអឹម ណាម្នាក់អនុញ្ញាតិ ឲ្យអ្នកយកព័ត៌មាន ចេញផ្សាយ ពីរឿងគ្រោះថ្នាក់ចរាច នោះទេ សូម្បីតែប៉ូលិស ក៏ដួចគ្នាដែរ  ព្រោះគេខ្លាច ស្អុយឈ្មោះ ​ដល់ថ្នាក់ដឹកនាំ ខាងលើនោះ ។ ជាយដែន

jhn

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.