ពួកគេបានចំណាយប្រាក់ បន្តិចបន្តួចក្នុងន័យសប្បុរសធម៌ នៅតាមបណ្តាខេត្តដូចជា កំពង់ចាម និងក្រចេះ ប៉ុន្តែនៅ ពីក្រោយសប្បុរសធម៌ពួកគេជា ឧក្រិដ្ឋជននៅក្នុងតំបន់ព្រៃឈើ ដែលសម្តេចនាយករដ្ឋមន្ត្រីធ្លាប់ បានបញ្ជាក់ឱ្យដឹងជា សាធារណៈនាពេលថ្មីៗកន្លងទៅនេះ ។
តើមេបញ្ជាការរងវរៈព្រំ ដែន២០៤ ឧត្តមសេនីយ៍ គង់ ក្រឹង ឈរជើងនៅច្រកព្រំដែន ត្រពាំងស្រែដែលបានបើកដៃឱ្យ អ្នកដឹកឈើតាមគោយន្ត និងម៉ូតូ ចូលទៅក្នុងឃ្លាំងស្តុប ដោយ មានបារ៉ាស់ចាំបើក និងបិទដូច តំបន់អប្បគមន៍រួចបន្តដឹកជញ្ជូន ទៅស្រុកយួន តើអាចចាត់ទុក បានថា ជាឧក្រិដ្ឋជនបំផ្លាញ ព្រៃឈើដែរឬទេ ? ។
ម្យ៉ាងវិញទៀត សកម្មភាព របស់ឧត្តមសេនីយ៍ត្រី គង់ ក្រឹង ដែលទទួលគោរម្យងារជា ឧកញ៉ាផងនោះ តើអាចដូច ទៅនឹងអនុសាសន៍របស់សម្តេច នាយករដ្ឋមន្ត្រី ដែលបានលើក ឡើង ដើម្បីឱ្យសមត្ថកិច្ចនិង អាជ្ញាធរខេត្តដែលមានតួនាទី ជាអនុគណៈកម្មការបង្ក្រាប បទល្មើសព្រៃឈើនៅខេត្តក្រចេះ ក្រោមអំណាចលោក វ៉ា ថន មិនគួរមើលរំលង ចំពោះ សកម្មភាពសប្បុរសធម៌ ដើម្បី បិទបាំងបទល្មើសព្រៃឈើរបស់ ឧក្រិដ្ឋជន គង់ ក្រឹង នោះឡើយ ។
វាជារឿងដែលគួរឱ្យអស់ សំណើចនៅពេលគេហទំព័រ ចលនាសង្គមចុះផ្សាយពាក់ព័ន្ធ បទសម្ភាសន៍ជាមួយអភិបាល ខេត្តក្រចេះ ពាក់ព័ន្ធបទល្មើស ព្រៃឈើរបស់លោក គង់ ក្រឹង ត្រូវបានលោក វ៉ា ថន ឆ្លើយ តបបែបកម្រោលថា មកពីគេ មិនឱ្យលុយ ទើបសួរដូច្នេះ ។
ចម្លើយរបស់លោកអភិបាល ខេត្ត មានតួនាទីជាអនុគណៈកម្មការបង្ក្រាបបទល្មើសព្រៃ ឈើ គឺបានបង្ហាញឱ្យគេដឹងថា ក្នុងនាមជាគណៈបញ្ជាការឯក ភាពខេត្តនិងជាអនុគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើគឺ គាត់ក៏ដឹងពីសកម្មភាពដឹកជញ្ជូន ឈើរបស់លោក គង់ ក្រឹង ដែរ ប៉ុន្តែក្នុងនាមអភិបាលខេត្តដែល ដឹងហើយមិនបង្ក្រាប តើអាច ជាករណីពាក់ព័ន្ធរឿងអ្វីឱ្យពិត ប្រាកដនោះ គឺមានតែអង្គភាព ប្រឆាំងអំពើពុករលួយបើកយុទ្ធ នាការចុះស្រាវជ្រាវទេ ទើប អាចផ្តល់ទំនុកចិត្តដល់ការកែ ទម្រង់និងការប្តេជ្ញាចិត្តក្នុងការ ទប់ស្កាត់បទល្មើសព្រៃឈើ របស់ប្រមុខរាជរដ្ឋាភិបាលបាន ព្រោះឧក្រិដ្ឋជនព្រៃឈើដែល ប្រើការចំណាយដើម្បីសប្បុរស ធម៌ដូចលោក គង់ ក្រឹង កំពុង ស្ថិតនៅក្នុងបញ្ជីខ្មៅ ដូចដែល សម្តេចនាយករដ្ឋមន្ត្រីបានលើក ឡើងអត់មានអ្វី ជាអាថ៌កំបាំង ទៀតនោះទេ ។ ម្យ៉ាងវិញទៀត មេឧក្រិដ្ឋជនព្រៃឈើឈ្មោះ គង់ ក្រឹង បានប្រើអ្នកកាសែត ឈ្មោះ ហ៊ឹម ម៉ាត់ ជាដៃឆ្វេង (ថ្ងៃនេះ)និងឈ្មោះ ហ៊ឹម សំអាត អ្នកយកព័ត៌មានគេហទំព័រនគរ បាលមាសជាដៃស្តាំ ដើម្បីរត់ ការបិទបាំងអ្នកសារព័ត៌មានកុំ ឱ្យចុះផ្សាយថែមទៀតផង ៕