ដោយ ៖ ព្រានក្រវ៉ាញ
កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថស្រុកភ្នំក្រវ៉ាញបាន ប្រទះឃើញប្រភេតឈើប្រណីត ប្រភេទធ្នង់ចំនួន ១៩៥ដុំ ដែល ស្ថិតនៅឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដោយឃើញ តែគំនរឈើ ប៉ុន្តែរកម្ចាស់មិន ឃើញកម្លាំងកងរាជអាវុធហត្ថ ស្រុកបានសហការជាមួយរដ្ឋបាលព្រៃឈើនិងនគរបាលមូល ដ្ឋានប្រមូលឈើទាំងនោះ មក រក្សាទុកនៅការិយាល័យរដ្ឋបាលព្រៃឈើស្រុកភ្នំក្រវ៉ាញ ។
តាមពិតទៅគំនរឈើ ប្រណីតដែលច្រើនបែបនេះ បើសមត្ថកិច្ចចង់រកមុខម្ចាស់ គឺមិនពិបាកនោះទេ គឺធ្លាប់ ទទួលបទពិសោធន៍និងជំនាញ ស្រាប់ ព្រោះឈើប្រណីតដែល អារច្រៀករួចបែបហ្នឹងម្ចាស់ ឈើពិតជាត្រូវជួលមនុស្សឱ្យ មកយក ។ ព្រោះតម្លៃឈើប្រណីតទោះស្ថិតនៅក្នុងតំបន់ព្រៃ ឈើក៏ពិតមែន ប៉ុន្តែមកដល់ ពេលនេះ គឺពិបាកនឹងរកតម្រូវ ឱ្យមានការចំណាយមិនតិច នោះឡើយ ។
សកម្មភាពកាប់បំផ្លាញឈើ ប្រណីតនៅស្រុកភ្នំក្រវ៉ាញនិង ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺនៅសេសសល់តែប្រភេទឈើ តូចៗតែប៉ុណ្ណោះ ដែលភាគ ច្រើនគឺដឹកជញ្ជូនឆ្លងចូលទៅ លក់ឱ្យឈ្មួញនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ដូចឃើញក្នុង រូបភាពនេះស្រាប់ គឺពុំឃើញ មានប្រភេទឈើប្រណីតដែល មានមុខកាត់ខ្នាតធំដូចមុននោះ ទេ បើសិនជាតំបន់អភិរក្សភ្នំក្រវ៉ាញខាងត្បូង និងតំបន់អភិ រក្សដែនជម្រកសត្វព្រៃភ្នំសំកុក ត្រូវបាត់បង់ឈើប្រណីតខ្នាត តូចទៀតនោះ គឺអនាគតដ៏ខ្លី ខាងមុខពិតជាលែងមានឈើ ប្រណីតនៅក្នុងដែនអភិរក្ស ជាក់ជាមិនខានឡើយ ។
សូម្បីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់លើកឡើង ដែរថា ឈ្មួញឈើដឹកញ្ជូននៅ លើផ្លូវមិនមែនបើកកាត់ព្រៃ ឯណា…! ។ ដូច្នេះគឺវាពាក់ព័ន្ធ ទៅនឹងសមត្ថកិច្ចនិងមន្ត្រីជំនាញ ផងដែរ ទើបឈ្មួញឈើនៅតែ អាចដឹកជញ្ជូនចេញពីតំបន់អភិ រក្សយកទៅលក់ឆ្លងស្រុកឆ្លង ខេត្តបាននោះ ៕