​វិចារណ​កថា​ ៖ បើ​ជា​គំរូ​មេដឹកនាំ​មិនគួរ​ខ្លាច​រាស្ត្រ​មិន​គាំទ្រ​ឡើយ​

សង្គ្រាមពាក្យសម្តី​រវាង​បក្ស ប្រឆាំង និង​បក្ស​កាន់អំណាច  ហាក់​ស្តែង​ឱ្យ​មជ្ឈដ្ឋាន​អ្នក​តាម ដាន​មើលឃើញ​កាន់តែច្បាស់ ចំពោះ​ចេតនា​នយោបាយ​ដែល លេចចេញ​ជា​សញ្ញា​វិជ្ជមាន ក្នុង​អាណត្តិ​ទី ៥ នេះ គឺអាច  នៅសល់​តែ​ពីរ​បក្ស​ប៉ុណ្ណោះ  ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​។

​ទោះបី​ថា​កម្ពុជា​ជា​ប្រទេស  ប្រកាន់​យក​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ស្ថិត​ក្រោម​ដំបូល  រាជានិយម ជា​មូលដ្ឋានក្តី ប៉ុន្តែ  មក​ដល់​រយៈពេល​ចុងក្រោយ នេះ​គណបក្ស​រាជានិយម​ដែល មាន​ហ្វ៊ុនស៊ិនប៉ិច​ដឹកនាំ ដោយ  រាជ​បុត្រី អា​រុណ​រស្មី និង​រាជា និយម​ថ្មី​មួយទៀត ដឹកនាំ​ដោយ  សម្តេចក្រុមព្រះ ត្រូវ​បាត់បង់ អាសនៈ​ទាំង​អស់ ដែល​ជម្រុញ ឱ្យ​ឱកាស​បក្សប្រឆាំង​ដែល​ទើប រួបរួម​គ្នា​កើន​អាសនៈ​នៅក្នុង​រដ្ឋ សភា​រហូតដល់​ទៅ​២៦​កៅអី​។​

​ឆ្លងកាត់​បទពិសោធន៍​ចំពោះ  លទ្ធផល​សម្លេងឆ្នោត​ក្នុង អាណត្តិ​ទី​៥ គណបក្ស​ប្រជាជន  ដែល​ឈ្នះឆ្នោត​ហើយ​ត្រូវ​បាត់  បង់​អាសនៈ​នៅក្នុង​រដ្ឋសភា រហូតដល់ ២២​កៅអី បានដាក់ ចេញ​នូវ​គោលនយោបាយ​កែ ទម្រង់​ស៊ីជម្រៅ​តម្រូវ​ឱ្យ​មន្ត្រី ថ្នាក់ក្រោម​ជាតិ ត្រូវតែ​គោរព  និង​អនុវត្ត​ឱ្យបាន​ដាច់ខាត​លើ គោ​នយោបាយ​ចតុកោណ​ជំហាន​ទី ៣ រហូត​មាន​ការកែ ទម្រង់​គណៈរដ្ឋមន្ត្រី​ពាក់កណ្តាល អាណត្តិ​ថែមទៀត​ផង ។

​ចំណាត់ការ​ថ្មី​នេះ​ត្រូវបាន  មជ្ឈដ្ឋាន​អង្គការក្រៅរដ្ឋាភិបាល  និង​បក្សប្រឆាំង​គាំទ្រ ប៉ុន្តែ​អ្វី ដែល​ពួក​គេ​ចង់​ឃើញ គឺ​ការ  អនុវត្ត​ជាក់ស្តែង​ប្រកបដោយ ប្រសិទ្ធភាព​ពិតប្រាកដ ។​

​ទោះបី​ថា​បក្សប្រឆាំង​ពេល  នេះ​រង​ការប្តឹង​ទៅ​តុលាការ បង្ខំ​ឱ្យ​មេបក្ស​លោក សម រង្ស៊ី  ត្រូវ​និរទេស​ចេញ​ទៅ​ក្រៅប្រទេស ចំណែក​លោក កឹម សុខា  ត្រូវ​សម្ងំ​នៅក្នុង​គណបក្ស សង្គ្រោះ​ជាតិ​ក្តី ប៉ុន្តែ​ការ​អះ  អាង​ពី​ជោគជ័យ​របស់​បក្ស ប្រឆាំង ក្នុង​ការបោះឆ្នោត​ឃុំ​- សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ  បោះឆ្នោតជាតិ​ក្នុង​ឆ្នាំ​២០១៨  នៅ​តែ​បង្ហាញ​ក្តីសង្ឃឹម ព្រោះ  ហេតុផល​នៃ​ក្តីសង្ឃឹម​ដែល​បក្ស ប្រឆាំង​សង្គ្រោះ​ជាតិ​មាន​មិន មែន​ជា​រឿង​ចៃដន្យ​នោះឡើយ  ដោយ​បក្ស​ដែល​ធ្លាប់តែ​កើន  អាសនៈ​មួយ​នេះ​ធ្លាប់​ប្រកូក ប្រកាស​ជា​សាធារណៈ​ថា​ទោះ គ្មាន​មេ​បក្ស​ប្រឆាំង​ក៏​នៅ​មាន អ្នក​បន្តវេន​រាប់ម៉ឺន​លាន​នាក់ ទៀត ដូច្នេះ​មិន​គួរ​ភ័យខ្លាច​ថា  រាស្ត្រ​មិន​គាំទ្រ​នោះ​ឡើយ ។

​សរុប​សេចក្តី​ទៅ​មជ្ឈដ្ឋាន  ជាតិ​និង​អន្តរជាតិ​បាន​និង​កំពុង តាមដាន​ពី​ស្ថាន​ការ​នយោបាយ នៅ​កម្ពុជា យ៉ាង​យកចិត្ត​ទុក ដាក់ ពិសេស​គឺ​ការបោះឆ្នោត  ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌  ស្រប​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ​ជាង  ១០​លាន​នាក់​ក្នុងន័យ​បញ្ចៀស អោយបាន​នូវ​ការខ្វែងគំនិត​គ្នា  ចំពោះ​លទ្ធផល​សម្លេងឆ្នោត​នា ឆ្នាំ​២០១៨​ខាងមុខ ៕​

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.