ដុត​កំដៅ​ព្រំដែន​ស្ថិតក្នុង​បុព្វហេតុ​ការពារ​តែមួយ​

ដោយ ៖ ជាតិ​
​​ស្ថានភាព​រំជើបរំជួល​បង្កើត  ឱ្យមាន​រលក​កំដៅ​ចេញពី​ផ្ទៃ ក្នុង​ជាតិ​ខ្មែរ​តែ​មួយ​ស្ថិត​ក្រោម រូបភាព​បក្សប្រឆាំង​និង​អង្គការ ក្រៅ​រដ្ឋាភិបាល ដែលមាន  លក្ខណៈ​វាយប្រហារ​គ្នា​ក្តី​ប៉ុន្តែ មជ្ឈដ្ឋាន​អ្នកតាមដាន​លើ​បញ្ហា ព្រំដែន​កម្ពុជា​-​វៀតណាម នូវ តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​ស្មារតី ដឹកនាំ​របស់​រាជរដ្ឋាភិបាល ហាក់​បាន​សម្តែង​ពី​ក្តីព្រួយបារម្ភ ចំពោះ​បូ​រណ ភាព​ទឹកដី​ជាតិ  កាន់តែ​មាន​សភាព​ខ្លាំង​ក្លា​នា អំឡុង​ពេល​ចុង​ក្រោយ​នេះ ។

​ទោះបី​ថា​ស្ថាន​ការ​ចម្រូង  ចម្រាស់​ដែល​ខ្វែងគំនិត​លើ​បញ្ហា ផែនទី ដោយ​មាន​ការរិះគន់​ពី  បក្សប្រឆាំង​និង​អង្គការ​ក្រៅ រដ្ឋាភិបាល​ក្តី ប៉ុន្តែ​អ្វីៗ​ត្រូវបាន  ឆ្លុះបញ្ចាំង​ដោយ​ភាព​ប្រាកដ និយម​ចេញពី​សំណាក់​រាជ​រដ្ឋា ភិបាល​ផ្ទាល់​ក្នុង​ន័យ​ធានា​ដើម្បី បញ្ចប់​ភាព​សង្ស័យ​មកលើ​ការ សម្រេចចិត្ត​របស់​ប្រមុខ​រាជ​រដ្ឋា ភិបាល​តទៅទៀត ។​

​ភាពប្រាកដនិយម​ដែល​ស្តែង ឱ្យ​ឃើញ​ក្នុង​ន័យ​បញ្ចប់​ការ សង្ស័យ​ដោយ​ប្រមុខ​រាជ​រដ្ឋា​ភិ បាល​ត្រូវបាន​មជ្ឈដ្ឋាន​មហាជន ក៏ដូចជា បក្សប្រឆាំង​និង​ក្រុម  អង្គការ​ចាប់ផ្តើម​មាន​ទំនុកចិត្ត ខ្ពស់​នាពេលនេះ គឺ​លិខិត​បើក  ចំហ​ស្នើសុំ​អគ្គលេខាធិការ​អង្គ  ការ​សហប្រជាជាតិ​ផ្តល់​ផែនទី មួយ​លើ​មួយ​រយ​ពាន់​ដែល​សម្តេច  សីហនុ​បាន​យក​ទៅ​តម្កល់​ដើម្បី ធានា​លើ​ដែន​អធិបតេយ្យ​ជាតិ ខ្មែរ ។ ពិសេស​ជាង​នេះ​ទៅ ទៀត​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន  ថែមទាំង​បាន​ចេញ​លិខិត​ផ្លូវ ការស្នើសុំ​ឱ្យ​រដ្ឋាភិបាល​បារាំង ផ្តល់​ផែនទី​មួយ​លើ​មួយរយ​ពាន់ រួម​ទាំង​អ្នកជំនាញ​ផែនទី​ជា ជនជាតិ​បារាំង​ផង​នោះ គឺជា  សញ្ញា​បង្ហាញ​ឱ្យឃើញថា ការ  ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា -​វៀតណាម គឺ​ពិតជា​មាន ភាព​ស្វិតស្វាញ​និង​ប្រាកដនិយម មិន​ដូច​ទៅ​នឹង​ការចោទប្រកាន់ កន្លងមក​នោះ​ឡើយ ។​

​ទោះបីជា​លិខិត​ស្នើ​សុំ​ផែនទី  និង​អ្នកជំនាញ​ផែនទី​ពី​រដ្ឋា​ភិ បាល​អាមេរិក​ត្រូវបាន​គេ​មើល ឃើញថា មាន​ការពាក់ព័ន្ធ  ដោយ​ប្រយោល​មកលើ​បញ្ហា កំណត់​ព្រំដែន​ក្នុង​ផែនទី​មួយ លើ​មួយរយ​ពាន់​ក្តី ប៉ុន្តែ​អ្វី​ដែល  ជា​គោលបំណង​ពិត​គឺ​បាន​ជម្រុញ  ឱ្យ​ប្រទេស​មហាអំណាច​សព្វា អាវុធ និង​សេដ្ឋកិច្ច ហើយក៏​ជា ម្ចាស់​ហត្ថលេខី​លើ​កិច្ចព្រមព្រៀង  ២៣ តុលា ១៩៩១ ដោយ​ចំណាយ​ប្រាក់​រាប់ពាន់​ដុល្លារ​ក្នុង យុទ្ធនាការ​ស្វែងរក​សន្តិភាព នៅ​កម្ពុជា​មិន​អាច​មើល​រំលង បានឡើយ ។ មិន​ខុស​អ្វី​ពី​ករណី  ស្នើសុំ​ផែនទី​ប្រសិនបើ​មាន​រួម ទាំង​អ្នកជំនាញ​ពី​ចក្រភព​អ​ង់ គ្លេស​នោះឡើយ ព្រោះ​ទាំង  បារាំង និង​អាមេរិក​រួមទាំង  អង់គ្លេស​គឺជា​សមាជិក​អចិន្ត្រៃយ៍  នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ សហប្រជាជាតិ​ហើយ​ក៏​ជា ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង បារី​ស​២៣ តុលា ១៩៩១ ដែល  ធានា​មិន​ឱ្យ​មាន​ការរំលោភ បំពាន​លើ​ដែន​អធិបតេយ្យ​ពី សំណាក់​បណ្តា​ប្រទេស​ណា  មួយ​ផង​ដែរ ហើយក៏​ជា​ច​ក្ខុ  វិស័យ​មួយ​ដែល​រាជរដ្ឋាភិបាល រំពឹង​ទុក​លើ​ការដោះស្រាយ បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម  ឱ្យ​មាន​ភាពរឹងមាំ​ផងដែរ ។​

​ផ្អែក​តាម​ស្ថាន​ការ​រំជើប  រំជួល​ដែល​បាន​បង្ហាញ​ឱ្យឃើញ ពី​ដំណោះស្រាយ​តាម​ការ​លាត ត្រដាង​ដោយ​ប្រមុខ​រាជ​រដ្ឋា​ភិ  បាល​នា​អំឡុង​ពេល​ចុង​ក្រោយ នេះ​គឺជា​សញ្ញា​ល្អ​ដែល​មជ្ឈដ្ឋាន​អ្នកតាមដាន​ក្នុងសង្គម​ខ្មែរ មើលឃើញ និង​ទទួលស្គាល់  ដោយ​ឥត​ប្រកែក​បាន​ថា​ទាំង មជ្ឈដ្ឋាន​អ្នក​រិះគន់​ក៏​ដូចជា​អ្នក អនុវត្ត គឺ​សុទ្ធសឹងតែ​បានរួម  ចំណែក​ក្នុង​បុព្វហេតុ​ការពារ បូ​រណ ភាព​ទឹកដី​ដូច​គ្នា​ទេ ។  ព្រោះ​បុព្វហេតុ​នៃ​ការការពារ ទឹកដី​គឺ​ដើម្បី​រក្សា​កេរ​មរតក ដែល​នៅ​សេសសល់​ទុកឱ្យ​ខ្មែរ ជំនាន់​ក្រោយ​យក​គំរូ​និង​បន្ត ការថែរក្សា​ប្រទេសជាតិ​ឱ្យនៅ គង់វង្ស​តទៅទៀត ៕

 

Filed in: ព័ត៌មានក្នុងប្រទេស, ព្រឹត្តិការណ៏នយោបាយ, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.