​វិចារណកថា ៖ កំដៅ​ព្រំដែន​ខ្មែរ​-​យួន​កំពុង​បោះជំហាន​ទៅ​រក​កិច្ចព្រមព្រៀង ២៣ តុលា ១៩៩១

​ដោយ ៖ ជាតិ​
​ប្រវត្តិសាស្ត្រ​នៃ​ការ​ឈ្លាន ពាន​ទឹកដី​កម្ពុជា​ទាំង​ភាគ​ខាងលិច​និង​ភាគ​ខាងកើត ទោះបី ថា យុទ្ធសាស្ត្រ​ឈ្លានពាន​លេប  ត្របាក់​យក​ដី​កម្ពុជា​មាន​លក្ខណៈ មិន​ដូចគ្នា​ក៏ពិតមែន ប៉ុន្តែ​រហូត  មក​ដល់​សម័យកាលរ​ដ្ឋ​មួយ ដែល​អាច​ធានា​លើ​ដែន​អធិប  តេ​យ្យ​ស្រប​តាម​កិច្ច​ការពារ​ពី ច្បាប់​អន្តរជាតិ​ក៏ពិតមែន !  ប៉ុន្តែ​ច្តរិត​ចិញ្ចឹមចិត្ត​ឈ្លានពាន យក​ដី​កម្ពុជា នៅតែ​បន្ត​កើត  មាន​តាម​វិធីសាស្ត្រ​ផ្សេងៗ ដែល​ស្តែង​ឱ្យឃើញ​ពី​មហិច្ឆតា របស់​មេដឹកនាំ​យួន​-​សៀម​តាំង  ពី​អតីតកាល​ក៏ដូចជា​បច្ចុប្បន្ន ។​

​ប្រវត្តិសាស្ត្រ​នៃ​យុទ្ធវិធី  ឈ្លានពាន​បើ​ក្រឡេក​ទៅ​មើល មហិច្ឆតា​វៀតណាម គឺ​បាន​ប្រើ  វិធី​បញ្ជូន​និគម​យួន​ឱ្យមក​រស់ នៅលើ​ទឹកដី​ខ្មែរ បង្កលក្ខណៈ  ឱ្យ​ជនជាតិ​យួន​នៅតាម​ព្រំដែន ជួល​ដី​ស្រែ​ខ្មែរ​ធ្វើ​និង​ទិញយក​ដី ស្រែ​ខ្មែរ​នៅតាម​ព្រំដែន​រស់នៅ  បង្កបង្កើន​ផល​ក្រោយមក​ទើប គេ​ប្រើ​ឈ្មោះ​តំបន់​នោះ​ជា ភាសា​វៀតណាម​តែ​ម្តង ។

​ដោយ​មើលឃើញ​ពី​ឥទ្ធិពល ឈ្លានពាន​ក្រោម​រូប​ខាងលើ នេះ​ហើយ​ទើប​គេ​អាចសន្និដ្ឋាន បាន​ថា​ក្រោម​ការ​កាន់អំណាច របស់លោក ហ៊ុន សែន គឺ​បាន ជម្រុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង លើ​ការកំណត់​បោះ​បង្គោលព្រំ ដែន​កម្ពុជា​-​វៀតណាម ឱ្យបាន ឆាប់​បំផុត​ដើម្បី​បញ្ចប់​ការបាត់ បង់​ទឹកដី​តាម​រូបភាព​ប្រើប្រាស់ កម្លាំង​ប្រជាជន​ឱ្យមក​ជ្រកកោន ក្រោម​នយោបាយ​មនុស្សធម៌  សេដ្ឋកិច្ច និង​ប្រពៃណី ។​

​ពិតណាស់ថា ជនជាតិខ្មែរ  តែង​បង្ហាញ​ការរស់នៅ​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់​ដែល​បញ្ជាក់​ពី លក្ខណៈ​ស្លូតបូត ដែលមាន  លក្ខណៈ​ផ្ទុយស្រឡះ​ពី​ជនជាតិ យួន ដោយ​គ្រាន់តែ​និយាយ​គ្នា  ២ ទៅ ៣​នាក់ គឺ​មាន​លក្ខណៈ ច្រ​ង៉េង​ច្រ​ង៉ាង ដែល​ជនជាតិ  ខ្មែរ​តែង​ប្រកាន់ខ្ជាប់​ថា​ជា​របៀប រស់នៅ​ដែល​បង្ក​ការរំខាន​ដល់ ការរស់នៅ​ដោយ​សម្រេច​ចាក ចេញ​អោយ​ដៃគូ​មានប្រៀប ។

​ទោះបីថា​បច្ចុប្បន្ន​មេដឹកនាំ  ខ្មែរ​បាន​ស្វែងយល់​ពី​ស្ថានភាព ចាញ់​ប្រៀប​រហូត​ផ្តើម​ចេញ​នូវ កិច្ចព្រមព្រៀង​ឱ្យមាន​ការកំណត់  ព្រំដែន​ជា​អចិន្ត្រៃយ៍​ក៏ពិតមែន​!  ប៉ុន្តែ​បញ្ហា​ដែល​ផ្ទុះ​ឡើង​តាម រយៈ​កំណត់​ទូត​ស្តីពី​ការរំលោភ បំពាន​ពី​សំណាក់​ជនជាតិ​វៀត  ណា​ម​នៅ​ខេត្ត​រតនៈគីរី​, ខេត្ត ត្បូងឃ្មុំ និង​ខេត្ត​កណ្តាល គឺជា សញ្ញា​ថ្មី​មួយទៀត​ដែល​តម្រូវ ឱ្យ​កម្ពុជា​យក​គំរូ​តាម​ការ​ដោះ ស្រាយ​ព្រំដែន​កម្ពុជា​-​ថៃ ទើប  អាច​បញ្ចប់​មហិច្ឆតា​វាតទី​ទឹក ដី​ពី​សំណាក់​ប្រទេស​វៀតណាម បាន ។​

​ទោះបីថា ប្រវត្តិសាស្ត្រ  ឈ្លានពាន​ទឹកដី​ពី​សំណាក់ ប្រទេស​សៀម តែង​ប្រើប្រាស់ សង្គ្រាម​បើកចំហ​ក្តី ប៉ុន្តែ​ជោគ ជ័យ​ប្រកបដោយ​កិត្តិយស​ក្នុង ការដោះស្រាយ​ជម្លោះ​នៅ​តំបន់ ប្រាសាទ​ព្រះវិហារ ទោះបីថា  រហូតមកដល់​ពេល​បច្ចុប្បន្ន​នៅ  មិនទាន់​មាន​ការឯកភាព​ទាំង ស្រុង​ពី​ភាគី​ថៃ​ក៏ពិតមែន​តែ​វា​ក៏ ជា​មូលដ្ឋាន​រឹងមាំ​សម្រាប់​ឱ្យ កម្ពុជា​ចរចា​ដោះស្រាយ​ប្រកប   ដោយ​ប្រសិទ្ធភាព​ស្របពេល ដែល​នយោបាយ​ប្រទេស​ថៃ មាន​ភាពល្អប្រសើរ​ឡើង​វិញ ។

​ព្រោះ​កម្ពុជា​ដែល​តុលាការ  អន្តរជាតិ ICC ទទួល​យក​ពាក្យ បណ្តឹង​លើ​ដែន​អធិបតេយ្យភាព ដែល​ពុំ​បាន​ទទួល​ការឯកភាព​ពី ប្រទេស​ថៃ​ក៏​ដោយ​កម្ពុជា​មាន  ឯក​សិទ្ធ​តាម​កិច្ចព្រមព្រៀង​បារី​ស  ២៣ តុលា ១៩៩១ ដែល​សម ភាគី​ថៃ​និង​វៀតណាម​ក៏​ជា ម្ចាស់​ហត្ថលេខី​ផងដែរ ។​

​ផ្អែក​តាម​បទពិសោធន៍​លើ ការដោះស្រាយ​ព្រំដែន​កម្ពុជា​- ថៃ នៅ​តំបន់​ព្រះវិហារ​ដែល អាច​ចាត់ទុកបាន​ថា ទទួល​លទ្ធ  ផល​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ នោះ គឺ​ពិតជា​អាច​ឱ្យ​មជ្ឈដ្ឋាន អ្នកវិភាគ​កំណត់​បាន​ថា ការ ខិតខំ​ប្រឹងប្រែង​ចរចា​តាមរយៈ ទ្វេភាគី​ដែល​ភាគី​នីមួយៗ សម្លឹង​ស្វែងរក​តែ​ផលប្រយោជន៍ រហូត​បង្ក​ផ្ទុះ​ជា​សង្គ្រាម​បាញ់ ផ្លោង​ដាក់គ្នា​ថែម​ទៀត ក៏​នៅ  តែ​មិន​អាច​មាន​ការឯកភាព ទទួលយក​បាន​ឡើយ ។​

​វា​ជា​សត្យានុម័ត​ដែល​គេ  អាច​កំណត់​ទុកជាមុន​បាន​ថា  ការសម្រេច​យក​លទ្ធភាព​ដាក់ ការចរចា​ទ្វេភាគី ទោះបីថា  កម្ពុជា​សុខចិត្ត​ប្រគល់​ទាំង​ប្រា សាទ​ព្រះវិហារ​ទៅឱ្យ​សៀម ថែម​ទៀត​ក៏​មហិច្ឆតា​ឈ្លាន ពាន​របស់​ប្រទេស​ថៃ​នៅ​តែ​បន្ត ចិត្ត​ឈ្លានពាន​យក​តំបន់​ផ្សេង ទៀត រក​ទីបញ្ចប់​គ្មាន​នោះ ឡើយ ។​

​ជុំវិញ​ការចរចា​រវាង កម្ពុជា​-​វៀតណាម ក៏​មិន​ខុស ប្លែក​អ្វី​ប៉ុន្មាន​ដែរ ដោយ​សូម្បី  កន្លែង​ខ្លះ​ដែល​បោះ​បង្គោលព្រំ ដែន​រួចហើយ​ក៏​ប្រជាជន​កម្ពុជា នៅតែ​មិន​អាច​ប្រកបមុខរបរ បង្កបង្កើនផល​បាន​ផង ជាក់  ស្តែង​នៅ​ខេត្ត​ត្បូងឃ្មំ​ជា​ភស្តុ តាង​ស្រាប់ ។ ហើយ​បញ្ហា  ដែល​ក្តៅគគុក​នាពេល​នេះ​ដែល ជម្រុញ​ឱ្យ​កម្ពុជា​បញ្ជូន​កំណត់ ទូត ទៅកាន់​ស្ថានទូត​និង​រាជ  រដ្ឋាភិបាល​វៀតណាម លើ​ការ រំលោភ​លើ​ដែន​អធិបតេយ្យភាព  ទោះបីថា ការឆ្លើយតប​របស់ ភាគី​វៀតណាម​ថា​រង់ចាំ​របាយ  ការណ៍​ពី​មូលដ្ឋាន ប៉ុន្តែ​ការ​អះ  អាង​បែបនេះ​ត្រូវបាន​អ្នកវិភាគ សម្លឹង​ឃើញ​ពី​ចេតនា​ពន្យារ  ពេល​ឱ្យ​វែង​ដើម្បី​បន្ត​ទៅ​ចាប់ ផ្តើម​បង្កើត​បញ្ហា​ផ្សេងទៀត តែប៉ុណ្ណោះ ។ ព្រោះ​ទីបញ្ចប់​គឺ មានតែ​កម្ពុជា​ទទួល​យក​ដំ​ណោះ ស្រាយ​តាម​តុលាការ​អន្តរជាតិ  ជី​ជ​ទេ ទើប​អាច​បញ្ចប់​បញ្ហា ព្រំដែន​ទៅ​ភាគ​ខាងកើត​ដូច ករណី​ជម្លោះ​ដែន​អធិបតេយ្យ នៅ​ប្រាសាទ​ព្រះវិហារ​នៅ​ភាគ ខាងលិច​បាន ៕

Filed in: វិចារណកថា
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.