ដោយ ៖ ជាតិ
គោលនយោបាយសំខាន់ៗ ដែលបក្សប្រឆាំងសង្គ្រោះជាតិ ធ្លាប់បានសន្យាជាមួយប្រជាពលរដ្ឋ ដែលអាចស្រូបយក សម្លេងគាំទ្រពីសំណាក់ប្រជា ពលរដ្ឋឱ្យកើនសម្លេងពី ២៩ កៅអី ក្នុងអាណត្តិទី ៤ រហូត អាចលោតផ្លោះដល់ទៅ ៥៥ កៅអីក្នុងអាណត្តិទី ៥ ដោយ ផ្អែកលើគោលនយោបាយរួម គ្នារវាងបក្សសមរង្ស៊ីនិងបក្ស សិទ្ធិមនុស្ស ។ ទោះបីថាគោល នយោបាយនៃគណបក្សទាំងពីរ មុនការច្របាច់បញ្ចូលឱ្យក្លាយ ជាបក្សសង្គ្រោះជាតិគឺមាន ទិសដៅដូចគ្នាលើចំណចុខ្លះក៏ ពិតមែន ! ប៉ុន្តែចំណាប់អារម្មណ៍ ពីមជ្ឈដ្ឋានអ្នកគាំទ្រនោះគឺជា ក្រុមបញ្ញាវ័ន្តដែលផ្តោតទៅ លើការទាមទារដែនអធិបតេយ្យ ភាពឱ្យមានភាពច្បាស់លាស់ ដែលបក្សទាំងពីរតែងប្រកាស ចង់បាននិងជម្រុញឱ្យរាជរដ្ឋាភិ បាលដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជាធ្វើការសម្រេច ចិត្ត ។
នៅមានចំណុចមួយទៀត ដែលទទួលបានការគាំទ្រពីក្រុម បញ្ញាវ័ន្ត គឺជនអន្តោប្រវេសន៍ ដែលសំដៅទៅលើជនជាតិ វៀតណាមដែលមកសង់លំនៅ ដ្ឋានខុសច្បាប់ជាក់ស្តែងក្នុងរដ្ឋ ធម្មនុញ្ញែដលកំណត់ក្នុងមាត្រា ច្បាប់ គឺស្ទឹង បឹង ទន្លេ សមុទ្រ គឺជាសម្បត្តិ ប៉ុន្តែពួកជនអន្តោ ប្រវេសន៍យួនអាចមកសង់លំនៅ ដ្ឋាននៅបឹងទន្លេសាបក្នុងតំបន់ ឆ្នុកទ្រូ និងកំពង់ហ្លួងរាប់ពាន់ គ្រួសារបានបើប្រៀបធៀបទៅ នឹងពលរដ្ឋខ្មែរដែលសង់លំនៅ ដ្ឋាននៅតំបន់ បឹងកក់ គឺជា សញ្ញាបង្ហាញឱ្យឃើញពីភាព មិនច្បាស់លាស់របស់រាជរដ្ឋាភិ បាលដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជារួចស្រេចទៅ ហើយ ។
សកម្មភាពអវិជ្ជមានខាង លើនេះត្រូវបានមន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនធ្វើការឆ្លើយ តបជាមួយអ្នកកាសែតថា ជា រឿងគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ឱ្យ ដឹងពីដំណោះស្រាយណាមួយ ឡើយ ។
ចំណែកការគាំទ្រលើគោល នយោបាយថ្មីគឺភាគច្រើនចេញ ពីគណបក្សសិទ្ធិមនុស្សរបស់ លោក កឹម សុខា ដើម្បីធានា ឱ្យមន្ត្រីរាជការមានប្រាក់ខែ ចាប់ពីមួយលានរៀលនិងកម្ម ករចាប់ពី ១៥០ដុល្លារ រួមទាំង ចាស់ៗចាប់ពីអាយុ ៦៥ឆ្នាំ គឺ តម្រូវឱ្យមានប្រាក់សង្គមកិច្ច ឧបត្ថម្ភជំហានដំបូងក្នុងមួយខែ ៤ម៉ឺនរៀល ។ ដោយសារចំណុច ធំៗខាងលើនេះហើយទើបបក្ស សង្គ្រោះជាតិដែលរួមបញ្ចូល គ្នារវាងបក្ស សម រង្ស៊ី និងបក្ស សិទ្ធិមនុស្សរួមបញ្ចូលគ្នាអាច បង្កើនសម្លេងគាំទ្របានរហូត ដល់ជិត ១០០ភាគរយនៃចំនួន សម្លេងគាំទ្រដែលបក្សទាំងពីរ មាននោះ ។
បច្ចុប្បន្នគណបក្សសង្គ្រោះ ជាតិមិនអាចប្រើយុទ្ធសាស្ត្រ ដើម្បីបន្តស្វែងរកការគាំទ្រពី មជ្ឈដ្ឋានប្រជាពលរដ្ឋបាននៅ ឡើយទេ ស្របពេលដែលការ កែទម្រង់ប្រព័ន្ធគណកម្មការធិ ការរៀបចំការបោះឆ្នោតនៅ មិនទាន់មានការឯកភាពគ្នា ទាំងស្រុង ។ ក្រុមអ្នកតាមដាន និងវិភាគនយោបាយលើរបត់ គណបក្សជាប់ឆ្នោតទាំងពីរ ពិសេសគឺគណបក្សប្រឆាំង សង្គ្រោះជាតិថាមិនគួរប្រញាប់ ធ្វើសកម្មភាពស្វែងរកសម្លេង គាំទ្រមុនការសម្របសម្រួល ឈានទៅបង្កើតគណកម្មាធិ ការជាតិរៀបចំការបោះឆ្នោត ដែលកំពុងមានចំណុចប្រទាញ ប្រទង់គ្នានោះឡើយបើទោះបី ជាភាគរយមានការសម្រេច ឯកភាពគ្នាច្រើនទៅហើយក្តី ។
តាមពិតទៅយុទ្ធសាស្ត្រ ដែលបក្សសង្គ្រោះជាតិត្រូវបន្ត ធ្វើគឺគ្មានអ្វីខុសប្លែកពីអ្វីនៅក្នុង ការកំណត់ទិសដៅកាលពី អាណត្តិទី ៥ ដែលកន្លងហួស ទៅហើយនោះទេ ! ពិសេសគឺ មានតែការបកស្រាយចំពោះ បញ្ហាមួយចំនួនដែលបក្សសង្គ្រោះ ជាតិធ្វើការសម្រេចចិត្តចូលក្នុង សភាឱ្យមានភាពទូលំទូលាយ ដើម្បីឆក់យកឱកាសស្វែងរក ជ័យជំនះនាឆ្នាំ២០១៧ និង ២០១៨ ខាងមុខតែប៉ុណ្ណោះ។ បើសិនជាការឯកភាពលើការ ចរចាដើម្បីឈានទៅរកការកែ ទម្រង់ត្រូវបញ្ចប់នៅបំណាច់ ខែកុម្ភៈដូចការគ្រោងទុកមែន នោះ បញ្ហាយុទ្ធសាស្ត្រ ដើម្បី បន្តបញ្ជ្រាបគោលនយោបាយ រួមទាំងឆន្ទៈដែលបក្សសង្គ្រោះ ជាតិ ត្រូវស្វែងរកការគាំទ្រ គឺ ពិតជាមានពេលគ្រប់គ្រាន់និង ទំនុកចិត្តទោះថាមានការជំទាស់ពីគូបក្ខដិបក្ខក៏មិនមាន លក្ខណៈធ្ងន់ធ្ងរដូចបច្ចុប្បន្នដែរ។
កាលៈទេសៈនិងពេលវេលា តម្រូវឱ្យបក្សនយោបាយនីមួយ ៗត្រូវចេះប្រើពេលវេលាឱ្យបាន សមស្របទើបអាចកំណត់ទិស ដៅប្រកបដោយភាពជោគ ជ័យបាន ។ ពុំុនោះទេ ការប្រើ ពេលវេលាមិនសមស្របគឺជា បច្ច័យអាក្រក់ដែលមិនអាច សម្រេចគោលដៅបានដែល តម្រូវឱ្យបក្សប្រឆាំងសង្គ្រោះ ជាតិ មិនចាំបាច់តក់ក្រហល់ ចំពោះស្ថានការណាមួយដែល បានកើតឡើងរហូតដល់ភ្លេច គិតពីពេលវេលាសមស្របនោះ ឡើយ ។ ព្រោះភាពចាំបាច់ ដែលបក្សប្រឆាំងសង្គ្រោះជាតិ ត្រូវបន្តឈានទៅរកការបញ្ចប់ ឱ្យបាននៅពេលនេះគឺការបង្កើត គណកម្មាធិការរៀបចំការបោះ ឆ្នោតស្របតាមការកែទម្រង់ ដែលបក្សប្រឆាំងចង់បានទោះ បីថា មិនបាន ១០០ភាគរយ ក៏អាចចាត់ទុកបានថាមានការ កែទម្រង់មួយភាគធំដែលអាច ទទួលយកបានផងដែរ ៕