សំណុំរឿងវិវាទដីធ្លី និងការ ប្តឹងផ្តល់គ្នាដែលទាក់ទងទៅ អចលនទ្រព្យជាច្រើនអាច បណ្តាលមកពីការលោភលន់ពី គូរបដិបក្ខ និងអំពើពុករលួយ របស់នគរបាលស្ថិតិដែលប្រចាំ នៅតំបន់កើតហេតុ ។ យ៉ាងណាមិញ លោកស្រី ឆាយ ឆេនវិជ្ជា បានប្តឹងយកផ្ទះ ពីម្តាយឈ្មោះ អ៊ួង បូណា ដែលមានអាស័យដ្ឋានផ្ទះលេខ ១០៧ែ២ ផ្លូវលេខ ១៣៦ ភូមិ ទី៤ មណ្ឌល៤ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមហេតុផលឃុបឃិតពួក ធ្វើសៀវភៅគ្រួសារខុសនីតិវិធី ច្បាប់ ។ រឿងនេះអាចបណ្តាលមក ពីលោក ប៉ា ចន្ថា ជាប្រធាន មណ្ឌល ៤ ហើយឥឡូវជានាយក រងប៉ុស្តិ៍ផ្សារថ្មី ២ ហើយទទួល ផែនស្ថិតិប្រជាពលរដ្ឋ ។ លោកនាយរងនេះ បានរត់ ការធ្វើសៀវភៅស្នាក់ឱ្យទៅ លោកស្រី ឆាយ ឆេនវិជ្ជា តែ លោកស្រី វិជ្ជា បានឱ្យប្តីរបស់ នាងជាមេគ្រួសារទៅវិញ គឺ លោក អ៊ុក ប៊ុនភឿន ដោយ ភាពល្ងង់ខ្លៅនិងសេចក្តីលោភ លន់ មិនគិតមិនយល់ពីច្បាប់រដ្ឋ ប្តីរបស់លោកស្រី ឆាយ ឆេន វិជ្ជា បានញុះញង់ឱ្យប្តឹងយក ផ្ទះពីម្តាយដោយសំអាងថាខ្លួន ជាមេគ្រួសារនិងមានអំណាច ចាត់ការទិញលក់ ឬជួល ឬធ្វើអ្វីៗទាំងអស់ស្រេចតែចិត្ត ។ បញ្ហានេះ គឺបណ្តាលមកពី លោក ប៉ា ចន្ថា ជាអ្នកទាក់ ទងធ្វើប័ណ្ណស្នាក់នៅដែលមាន ឈ្មោះលោក អ៊ុក ប៊ុនភឿន ជាមេគ្រួសារនេះហើយ ម៉្យាង វិញទៀតការដែលផ្ទេរសិទ្ធិពី លោកស្រី អ៊ួង ណាបូ ឬអ៊ួង បូណា នេះគឺប្រធានភូមិទី ៤ មិនបានដឹងឮឡើយ ។ នេះបើតាមការបំភ្លឺពីសមា ជិកភូមិ-ឃុំ ម្នាក់នៅសង្កាត់ ផ្សារថ្មី២ ថា ការផ្ទេរសិទ្ធិកាន់ កាប់អចលនទ្រព្យ ឬជាមេគ្រួ- សារអ្វីនោះគឺត្រូវមានឯកសារ បញ្ជាក់ពីប្រធានភូមិបានដឹងឮ ជាមុនសិនទើបអាចប្រព្រឹត្តទៅ ស្របច្បាប់បាន ។ តើទង្វើរបស់លោក ប៉ា ចន្ថា ដែលជានាយរងប៉ុស្តិ៍ផ្សារថ្មី ២ បច្ចុប្បន្នរដ្ឋបាលសង្កាត់ផ្សារថ្មី២ បាននិងកំពុងអនុវត្តស្របតាម ច្បាប់រដ្ឋដែរឬទេទាន ? ។ ប្រសិនបើមិនត្រឹមត្រូវតាម ច្បាប់ទេ ហេតុអ្វីបានជាមាន ឈ្មោះលោក អ៊ុក ប៊ុនភឿន ដែលជាប្តីរបស់លោកស្រីឆាយ ឆេនវិជ្ជា ជាមេគ្រួសារលើសៀវ ភៅស្នាក់នៅថ្មី ដែលមានអា- ស័យដ្ឋានដូចបានជម្រាបជូន ខាងលើ ។ ដើម្បីជ្រាបដល់មិត្ត អ្នកអានក្រុមអ្នកច្បាប់ និងមិត្ត ជាតិ និងអន្តរជាតិបានយល់ ច្បាស់សូមក្រសួងមហាផ្ទៃមេត្តា ជួយបំភ្លឺផងទាន លើនីតិវិធី ដែលអាចផ្តល់សិទ្ធិជាមេគ្រួសារ ក្នុងសៀវភៅស្នាក់នៅបានបើ ពិតជាពុំមានចែងក្នុងច្បាប់ទេ លោកស្រី ឆាយ ឆេនវិជ្ជា និង សម្រេចចិត្តប្តឹងចោទប្រកាន់ពី បទឃុបឃិតក្លែងឯកសារតាម រយៈអាជ្ញាធរមូលដ្ឋានជាក់ជា មិនខានឡើយ៕
ដោយៈ ចៅ ចិត្រ