ច្រក ៤០០ ស្រុក​សំឡូត ឈ្មួញ​នាំ​គ្រញូង​ពីថៃ​សង្ស័យ​មាន​ឧកញ្ញ៉ាខ្លះ​ជាប់​ពាក់ព័ន្ធ​ក្រោម​ការ​​បើក​ភ្លើង​ខៀវពី​សមត្ថ​កិច្ច​​និង​មេ​បញ្ជា​ការ​យោធា​ម្នាក់

ដោយ ៖ ជាតិ

បាត់ដំបង ៖ តាម​ប្រភព​ព័ត៌​មានពី​បន្ទាត់​ព្រំដែន ស្រុកសំឡូត​បាន​ឲ្យ​ដឹងថា នៅច្រក​របៀង៤០០ ក្នុង ភូមិ​ឆក​រការ ឃុំសំឡូត ស្រុកសំឡូត មាន​ឈ្មួញនាំ​ឈើគ្រញូង ពី​ប្រទេស​ថៃយ៉ាងអនា​ធិបតេយ្យ​ស្ទើរ​រាល់យប់ ហើយឮថា ការរកស៊ីគ្រញូងនោះមាន​ឧកញ៉ា ខ្លះជាប់​ពាក់ព័ន្ធជាអ្នករកស៊ី និងមានការ​បើកភ្លើងខៀវ ពីសមត្ថកិច្ច​ពិសេស​មន្ត្រីយោធា​លំ ដាប់ផ្កាយ ២ ម្នាក់ ។

ប្រភពខាងលើបង្ហើបថា ការនាំចេញឈើគ្រញូងពី ប្រទេសថៃ តាមច្រករបៀងច្រក ៤០០ នេះ មាន បុគ្គលម្នាក់ឈ្មោះ ហួត ភេទប្រុស ជាអ្នករត់ការ ហើយអះអាងថា ខ្លួនជាប៉ូលិស​ក្រសួងនិងជាមេ ការជំនួសឧកញ្ញ៉ាម្ចាស់ឈើគ្រញូងទាំងឡាយទាំងពួង ដែលកំពុងរកស៊ី​ឈើគ្រញូងបំពានអនុសាសន៍ ប្រមុខរាជរដ្ឋាភិបាល ។

ពាក់ព័ន្ធការនាំឈើគ្រញូងពីប្រទេសថៃនេះ នៅច្រករបៀង ៤០០ ប្រភពប្រាប់ថា ឈ្មោះ​ផល​ខាង លើ​ជាអ្នករត់ការផ្ដាច់មុខ សូម្បីតែអ្នកធំលំដាប់ផ្កាយ ២ ក៏គេមានទឹកមាត់ប្រៃក្នុង​ការនិយាយឲ្យ បញ្ជា​មកថ្នាក់ក្រោម ដើម្បីដកកម្លាំងដែលចង់ឆាឆៅការរកស៊ីរបស់គេ​ទៀត​ផង ។

ប្រភពដដែលប្រាប់ថា កាលពីយប់ថ្ងៃទី ០៧ មិថុនា ឆ្នាំ២០១៣ នៅច្រករបៀងខាងលើ​មានគេនាំ ចេញឈើគ្រញូងជាច្រើនម៉ែត្រគូបពីប្រទេសថៃ យកមកលាក់ទុកនៅមាត់​ច្រក​របៀង លុះមានស្ថា-ប័នមួយប្រុងចូលទៅទីនោះ ដោយសំអាងលើមានឯកសារកិច្ច​សហ​ការ ពីអាជ្ញាធរនិងអង្គភាព យោធានៅទីនោះ ស្រាប់តែឈ្មោះផល ទូរស័ព្ទទៅ​មន្ត្រី​យោធា​ផ្កាយ ២ ម្នាក់ បន្ទាប់មកលោកធំម្នាក់ នោះក៏បញ្ជាឲ្យយោធាមួយចំនួនដកកម្លាំងអស់ ឯ​ស្ថាប័នមួយដែលទទួលបានឯកសារកិច្ចសហ ការណ៍ពីអាជ្ញាធរ នឹងមានការស៊ីញេពីមន្ត្រី​យោធា​លំដាប់ផងនោះ ត្រូវបានគេសុំដកឯកសារវិញ នៅព្រឹក បន្ទាប់ពីយប់កើតហេតុ ព្រោះដឹងថា ការស៊ីញ៉េរួចហើយនោះ វារំខានដល់ផលប្រយោជន៍ របស់ខ្លួន។

ប្រភពប្រាប់ថា ក្នុងចំណោមឧកញ្ញ៉ាជាច្រើន មានឧកញ៉ាម្នាក់នៅខេត្តបាត់ដំបង ជាមេ​ជំនួញ​ធំជាង គេនិងមានសមត្ថកិច្ចនៅបន្ទាត់ព្រំដែនម្នាក់ជាអ្នកបើកដៃ ឬបើកភ្លើងខៀវ ។

ជុំវិញប្រភពពត៏មានខាងលើ កាសែតជាតិ មិនអាចរកការបំភ្លឺពីមន្ត្រីឬសមត្ថកិច្ច​ណាម្នាក់​នៅបន្ទាត់ ព្រំដែនខាងលើបានទេ តែបានទទួលពត៏មាន ៧០% ហើយប៉ុន្តែសុំលាក់ឈ្មោះ​អ្នកជាប់ពាក់ព័ន្ធ មួយចំនួនសិនលេខក្រោយនិងសសេរឲ្យលម្អិត ។

ប្រភពនានាជាច្រើនប្រាប់ថា ច្រករបៀងដែលនាំចេញឈើគ្រញូងពីប្រទេសថៃ​ខ្លាំង​ជាង​គេ គឺច្រក របៀង៤០០ខាងលើនេះឯង ៕

Filed in: ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 4413 La Presse Nationale. All rights reserved. XHTML / CSS Valid.