ល្បែងភ្នាល់ទឹកភ្លៀង ដែល មានទីតាំងធំនៅភូមិស្រែ១០០ សង្កាត់ស្រែចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាននិងកំពុ ងពង្រឹងសាខាភ្នាល់នៅគ្រប់ ផ្សារទូទាំងខេត្តបាត់ដំបងតែ ម្តង ។ កាលពី ១០ឆ្នាំ មុន សកម្មភាពភ្នាល់ទឹកភ្លៀងដែល កាន់កាប់ដោយថៅកែ“ឆាយ” ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថដឹកនាំផ្ទាល់ដោយនាយ ឧត្តមសេនីយ៍ សៅ សុខា ចុះ បង្ក្រាបរហូតនាំខ្លួនមេខ្លោង យកមកកាត់ទោសឱ្យជាប់ពន្ធ នាគារនៅខេត្តបាត់ដំបងថែម ទៀតផង ។
ប៉ុន្តែរយៈកាលច្រើនឆ្នាំចុង ក្រោយនេះដោយសារមុខរបរ បង្កើតល្បែងភ្នាល់ទឹកភ្លៀង អាចរកចំណូលបានរហូតដល់ រាប់លានដុល្លារក្នុងមួយរដូវ ទើបមេឈ្មួញទុច្ចរិតប្រើប្រាស់ ទឹកលុយដើម្បីទប់ស្កាត់មិនឱ្យ រដ្ឋអំណាច ឬសមត្ថកិច្ចលូកដៃ ចុះបង្ក្រាបដូចពេលមុនឡើយ។
ប្រភពក្រៅផ្លូវការបានឱ្យ ដឹងថា គ្រាន់តែសម្រាប់ចៅ ហ្វាយខេត្ត គឺគេហ៊ានចំណាយ ដល់ទៅបួនខ្ទោះធំឯណោះនៅ មាននគរបាលនិងកងរាជអាវុធ ហត្ថរួមទាំងតុលាការផង គឺ អាចចំណាយអស់ត្រឹម២០ម៉ឺន ដុល្លារ ទើបល្បែងភ្នាល់ទឹក ភ្លៀងដុះស្លែមួយនេះនៅអាច បន្តលេងដោយសេរីបាន ។
ល្បែងភ្នាល់ទឹកភ្លៀងនៅ ខេត្តបាត់ដំបងដែលបង្កើតកន្លែង ភ្នាល់ដូចការិយាល័យទៅហើយ នោះគ្មានអ្វីជាអាថ៌កំបាំង សម្រាប់បិទបាំងភ្នែកសមត្ថកិច្ច នគរបាលក្រោមអំណាចលោក ស ថេត ទៀតបាននោះទេ ប្រ សិនបើគ្មានការឃុបឃិតដើម្បី តែផលប្រយោជន៍ ។ ប្រសិន បើស្ថាប័នសមត្ថកិច្ចកងរាជ អាវុធហត្ថក្រោមអំណាចលោក ឧត្តមសេនីយ៍ ប៉ោ វណ្ណៈ មិន បានសើមមាត់ក៏មិនអាចឱ្យដំ ណើរការល្បែងភ្នាល់ទឹកភ្លៀង ប្រព្រឹត្តទៅបានដោយរលូនដូច សព្វថ្ងៃនេះដែរ ។
ពិតណាស់ថាគោលនយោ បាយភូមិ ឃុំមានសុវត្ថិភាព គឺ តម្រូវឱ្យបំបាត់ល្បែងស៊ីសង គ្រប់ប្រភេទ ព្រោះល្បែងស៊ី សងជាប្រភពនៃការបង្កឱ្យមាន ករណីចោរកម្ម លួច ឆក់ ប្លន់ ប៊្រ់ដាប់អាវុធថែមទៀតផង ។ ចុះបើគោលនយោបាយភូមិឃុំ មានសុវត្ថិភាពដែលកំណត់ ដោយក្រសួងមហាផ្ទៃត្រូវបាន អាជ្ញាធរខេត្តក្រោមអំណាច លោក ប្រាជ្ញ ច័ន្ទ មានតួនាទី ពិសេសជាគណៈបញ្ជាការឯក ភាពខេត្តបិទភ្នែកធ្វើមិនឃើញ បទល្មើសប្រឆាំងទៅនឹងគោល នយោបាយរបស់ប្រមុខរាជរដ្ឋា ភិបាលដើម្បីតែផលប្រយោជន៍ ទៅហើយនោះ សួរថា ប្រសិទ្ធិ ភាពនៃគោលនយោបាយ ៥ ចំណុច ដើម្បីធានាដល់ភូមិ ឃុំ មានសុវត្ថិភាពមានន័យអ្វីទៅ។
ក្រោមផ្លាកយីហោល្បែង ភ្នាល់ទឹកភ្លៀងនៅខេត្តបាត់ដំបង គេសង្កេតឃើញអ្នករត់ការបង់ ប្រាក់ឱ្យអ្នកកាសែតតូច-ធំ មិន ឱ្យធ្វើការចេញផ្សាយបាន គឺ ឈ្មោះ អាទូច ប៉ូលិសពាក់ស័ក្តិ ៣ ។ បើលោក ប្រាជ្ញ ច័ន្ទ អភិ បាលខេត្តបាត់ដំបងពិតជា អសមត្ថភាពក្នុងការវែកមុខមេ ល្បែងភ្នាល់ទឹកភ្លៀងដុះស្លែ សូមមេត្តាទំនាក់ទំនងទៅកាន់ អាទូចតាមលេខទូរស័ព្ទ ០១៦ ៦៦៨២១ទៅដឹងហើយ។ ម៉្យាង វិញទៀតស្នាដៃក្នុងការចុះបង្ក្រាប គឺអត់បានមកអ្នកកាសែតទេ មានតែលោកអភិបាលខេត្ត លោកស្នងការ លោកមេបញ្ជា ការកងរាជអាវុធហត្ថខេត្តទេ ដែលមានប័ណ្ណសរសើរពីស្នាដៃ ព្យួរពេញជញ្ជាំងការិយាល័យ ទៅហើយនោះទាន !៕
ដោយ ៖ ជាតិ