​មួយ​ជ្រុង​នៃ​បាតុកម្ម​រោងចក្រ​កាត់ដេរ ដែល​ក្រសួង​ការងា​រតែង​មើលរំលង​

​ដោយ​ ៖​ជន​អ​នា​មឹក​
​ច្បាស់​ណាស់​ថា ថៅកែ កាត់ដេរ​សម្លៀកបំពាក់​នាំចេញ ទៅ​ក្រៅ​ប្រទេស​ភាគច្រើន រហូតដល់ ៩៩​ភាគរយ គឺជា ជនបរទេស គឺ​ភាគតិច​ណាស់  ដែល​មាន​ខ្មែរ​ធ្វើ​ជា​ថៅកែ រោងចក្រ​ដើម្បី​នាំ​សម្លៀក បំពាក់​ចេញទៅ​ក្រៅប្រទេស​។  ប៉ុន្តែ​ផ្អែក​លើ​តម្រូវការ​របស់ ថៅកែ​រោងចក្រ​កាត់ដេរ​សម្លៀក បំពាក់​ភាគច្រើន​ដែល​ជា​ជន បរទេស​គឺ​ពឹងផ្អែក​ទៅលើ​ផ្នែក រដ្ឋបាល​នៃ​រោងចក្រ​ដែលជា ជនជាតិខ្មែរ ពិសេស​គឺ​គណនេយ្យ​បើក​លុយ​ឱ្យ​កម្មករ​ដែល  ជា​ជនជាតិ​ខ្មែរ​ផងដែរ ។​

​ឆ្លងកាត់​ដំណើរការ​រោង  ចក្រ​កាត់ដេរ​រយៈកាល​កន្លង មក គឺ​ផ្ទុះ​បាតុកម្ម​ជាច្រើនលើក  គឺ​មិន​ដែល​ឃើញ​ស្ថាប័ន​ក្រសួង  ការងារ​ឬ​សមាគម​កាត់ដេរ ទម្លាក់កំហុស​ទៅលើ​រដ្ឋបាល រោងចក្រ​ដែលជា​ជនជាតិខ្មែរ  ឬ​គណនេយ្យ​រោងចក្រ​នោះ ឡើយ គឺ​រាល់​ទំនាស់​ស្វែងរក  ការបាត់បង់​ផលប្រយោជន៍ ទាំង​សហជីព​និង​សមាគម​រួម ទាំង​ក្រសួង​តែង​ផ្តោត​តែ​ទៅ លើ​ថៅកែ​រោក​ចក្រ​ដែល​រូប គាត់​សូម្បីតែ​ភាសា​ខ្មែរ​ក៏​មិន ចេះ​និយាយ​ផង ។

​បើ​ផ្អែក​តាម​ការបញ្ជាក់ ឱ្យដឹង​ពី​ក្រុម​បាតុកម្ម​នៅ​រោង ចក្រ​កាត់ដេរ​ក្នុង​ឃុំ​វិហារ សួគ៌  ស្រុក​ខ្សាច់កណ្តាល រយៈពេល  កន្លងមក​បន្ទាប់ពី​តំបន់​មួយ​នេះ ត្រូវ​បាន​អភិវឌ្ឍន៍​ឱ្យ​មាន​រោង ចក្រ​ព្រោងព្រាត​បានបញ្ជាក់​ថា  ការធ្វើ​បាតុកម្ម​របស់​កម្មករ​គឺ ផ្តើមចេញ​ពី​ការ​បាត់​សាច់ប្រាក់ ប្រចាំខែ និង​ប្រាក់​ថែម​ម៉ោង ។​

​នារី​ម្នាក់​សុំ​មិន​បញ្ចោ​ញ​ឈ្មោះ​ដែល​កំពុង​ចូលរួម​ក្នុង​បាតុកម្ម​បានបញ្ជាក់​ចំៗ​ថា នាង​មិន​ខឹង​ជាមួយ​ថៅកែ​រោងចក្រ​នោះឡើយ ពិសេស​គឺ​ពួក​រដ្ឋបាល​និង​គណនេយ្យ​ដែល​ជា​ជន ជាតិ​ខ្មែរ​តែ​ម្តង​ដែលជា​អ្នក កេងប្រវ័ញ្ច​យក​ប្រាក់ខែ​និង ប្រាក់​ថែម​ម៉ោង​របស់​នាង​រួម ទាំង​ប្រាក់​លើកទឹកចិត្ត​ក្នុង​ពិធី បុណ្យចូលឆ្នាំ​ថែមទៀត​ផង ។  ព្រោះថា​កែ​បរទេស​គេ​មក​បើក រោងចក្រ​គឺ​គេ​មិន​ធ្វើ​ថោក នោះទេ ។​

​ផ្ទុយទៅវិញ គឺ​ពួក​រដ្ឋបាល  និង​គណនេយ្យ​ដែល​មក​ចូលធ្វើ ការ​ដំបូង​គឺ​ជិះ​ឡាន​កញ្ចាស់​ចង់ ថោក​ជាង​ម៉ូតូ​នាង​ផង ប៉ុន្តែ  ឥ​ឡូ​វូ​វា​មាន​លឿន​ពេក​រហូត ទិញ​ឡាន​ទំនើប​ជិះ​ដែលមាន តម្លៃ​រហូត​ដល់ ១០​ម៉ឺន​ដុល្លារ ឯណោះ ។ តែ​ទោះជា​យ៉ាង ណា​បើ​ទោះជា​មូលហេតុ​ខាង លើ​បង្កឱ្យមាន​បាតុកម្ម​ក្តីក៏  ក្រសួង​ការងារ​និង​បណ្តុះ  បណ្តាល​វិជ្ជាជីវៈ​រួម​ទាំង​សមា គម​កាត់ដេរ​និង​ក្រុមប្រឹក្សា អាជ្ញាកណ្តាល​ពុំដែល​បាន​លើក យក​ករណី​ទំនាស់​ដែល​បង្ក ឡើង​ដោយ​ផ្នែក​រដ្ឋបាល​រោង ចក្រ​និង​គណនេយ្យ​មក​ធ្វើការ ពិនិត្យ​ដើម្បី​ឈានទៅរក​ការ ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព ឡើយ ។ មាន​ការអះអាង​ថា  ខាង​រដ្ឋបាល​រោងចក្រ​និង​គណ នេ​យ្យ​ដែល​ពុំ​ឃើញ​មាន​ចំណែក ក្នុង​កំហុសឆ្គង​បង្ក​ឱ្យ​មាន​បា​តុ កម្ម​ត្រូវ​មជ្ឈដ្ឋាន​មួយចំនួន​ធ្វើ ការអះអាង​ថា ពួក​រដ្ឋបាល​និង គណនេយ្យ​ដែល​ជា​ជនជាតិខ្មែរ  គឺ​មាន​ទំនាក់ទំនង​ស្អិតរ​មួ​ត​ជា មួយ​មន្ត្រី​អធិការកិច្ច​ក្រសួង​រួម ទាំង​សមាគម​អ្នក​កាត់ដេរ​ថែម ទៀត​ផង​ទើប​ធ្វើឱ្យ​កំហុសឆ្គង ដែល​ពួកគេ​បង្ក​ឡើង​ធ្លាក់​ទៅ លើ​តែ​ថៅកែ​រោងចក្រ​ដែល អត់​ចេះ​និយាយ​ភាសា​ខ្មែរ​បែប ហ្នឹង ។​

​ប្រសិនបើ​អំពើពុករលួយ  អាចធ្វើឱ្យ​អ្នកបង្ក​កំហុសឆ្គង​រួច ខ្លួន​ហើយ​កំហុសឆ្គង​ទាំង​ប៉ុន្មាន ធ្លាក់​ទៅលើ​អ្នក​ដែល​មិនបាន  ប្រព្រឹត្ត​ទៅ​វិញ​នោះ​គឺជា  ចំណែក​មួយ​ដែល​ក្រសួង​ការ ងារ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ បាតុកម្ម​ដែល​ផ្តើមចេញ​ពី​កម្ម ក​រ ព្រោះ​រោគ​សញ្ញា​ពិតប្រាកដ   ក្រសួង​ការងារ​បាន​មើលរំលង បង្ក​កំហុសឆ្គង​ទៅ​អ្នកផ្សេង ទោះ​មាន​បំណង​ដោះស្រាយ យ៉ាងណា​ក៏​មិន​អាច​បញ្ចប់  ជម្លោះ​ស្ថិត​ក្រោម​រូបភាព​ស្វា ស៊ី​បាយ​រួច​លាភ​មាត់​ពពែ​នេះ បានឡើយ ៕

 

it_somheng_04w

Filed in: ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.