អធិការស្រុក កញ្ជៀចបដិសេធ យកលុយល្បែង

បន្ទាប់ពី សារព័ត៌មានជាតិចុះផ្សាយ ពាក់ព័ន្ធល្បែងស៊ីសង នៅស្រុកកញ្ជៀច ត្រូវបានលោកអធិការស្រុក​ បដិសេធថា រឿងល្បែងស៊ីសងលោកទទួលស្គាលថា មានខ្លះមែន ប៉ុន្តែ លោកមិនបានទទួល ប្រាក់ពី ល្បែងនោះទេ ។ ជុំវិញអសន្តិសុខ នៅក្នុងស្រុក លោកអធិការបានបញ្ជាក់ថា ក៏ពុំមានករណីចោរកម្ម កើតឡើងដែរ ។ ដូច្នេះបើអ្នកសារព័ត៌មានដឹងពី អសន្តិសុខនៅទីណា, សូមបំភ្លឺឲ្យគាត់បានដឹងផង ។

ជុំវិញអសន្តិសុខ នៅក្នុងស្រុក មូឡដ្ឋានណាមានល្បែង ត្រូវបានក្រសួងមហាផ្ទៃ ចេញបទបញ្ជា ភូមិឃុំ មានសុវត្ថិភាព ដែលមាន៩ចំណុច រួចជាស្រេចទៅហើយ ។ ដូច្នេះសំណួរ លោកអធិការ ស្រុកកញ្ជៀច គួរសួរទៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សរ ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះ ទើប ច្បាស់ជាង ។

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.