ពន្ធដាខេត្តព្រៃវែង បើកសិក្ខាសាលា ស្ដីពីអាជីវកម្ម អ្នកជាប់ពន្ធតូច

នៅព្រឹកថ្ងៃទី៣០ ខែឧសភាព ឆ្នាំ២០២៣ នៅសាខាពន្ធដា ខេត្តព្រៃវែង មានបើក សិក្ខាសាលា ស្ដីពីការប្រកាសពន្ធ អាជីវកម្ម សម្រាប់អ្នកជាប់ពន្ធតូច ដោយតម្រូវឲ្យ ធ្វើបញ្ជីគណនេយ្យ សាមញ្ញ និងកាតព្វកិច្ចសារពើពន្ធ ប្រចាំខែ និងប្រចាំឆ្នាំ ក្រោមអធិបតីភាព លោក សេក វណ្ណា អនុប្រធានពន្ធដា ខេត្តព្រៃវែង ដោមានការ ចង្អុលបង្ហាញ ពីមន្ត្រីជំនាញ នៅអគ្គនាយកដ្ឋាន​ ពន្ធដា ។

មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ពន្ធដាដែលបាន ចូលរួមនៅក្នុង សិក្ខាសាលា បានធ្វើបទបង្ហាញ ស្ដីពីបញ្ជី គណនេយ្យសាមញ្ញ Simplified Accounting Format (SAF) ដោយលើក យកច្បាប់និងបទប្បញ្ញត្តិ ពាក់ព័ន្ធរួមមានៈ ច្បាប់ស្ដីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៦, ប្រកាសលេខ ១៨២០ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្ដីពីវិធាន និងនីតិវិធី អនុវត្តបញ្ ជីគណនេយ្យសាមញ្ ញសម្រាប់អ្នក ជាប់ពន្ធតូច, ប្រកាសលេខ ៧២៣ សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ដីពីវិធាន នៃការប្រើប្រាស់ វិក្កយបត្រ ។ ប្រកាសនេះ មានវិសាលភាព អនុវត្តចំពោះ អ្នកជាប់ពន្ធតូច ដែលធ្វើ សកម្មភាព សេដ្ឋកិច្ចនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។

មានការចោទសួរ ពាក់ព័ន្ធទៅនឹង នីតិវិធីអនុវត្តបញ្ជី គណនេយ្យសាមញ្ញ សម្រាប់អ្នកជាប់ពន្ធតូច ត្រូវបានមន្ត្រី ជំនាញបញ្ជាក់ យ៉ាងច្បាស់ៗថា វិធាននៃការប្រើប្រាស់ វិក្កយបត្រ ម្ចាស់អាជីវកម្ម ជាប់ពន្ធតូចអាច បង់ប្រាក់តាម ប្រព័ន្ធអេឡិចត្រូនិច បានដោយភ្ជាប់មក ជាមួយតារាងបញ្ជី កត់ត្រា ការលក់ប្រចាំខែ នីមួយៗបាន ។

ក្រោយការបញ្ចប់ បទបង្ហាញ ដល់មន្ត្រីពន្ធដា ខេត្តព្រៃវែង ពីមន្ត្រីជំនាញ អគ្គនាយកដ្ឋាន ពន្ធដា លោកសេក វណ្ណា អនុប្រធានពន្ធដា ខេត្តព្រៃវែង បានជំរុញឲ្យ មន្ត្រីពន្ធដា ក្នុងខេត្តត្រូវ បន្តអនុវត្ត តាមការណែនាំ របស់មន្ត្រីជំនាញឲ្យ មានប្រសិទ្ធភាព ដើម្បីធានាដល់ ប្រតិបត្តិការ ប្រមូលពន្ធ តាមបច្ចេកវិទ្យា ស្របតាមចរន្ត ពិភពលោក ដែលកំពុងវិវឌ្ឍ នាពេលបច្ចុប្បន្ន ។ ព្រោះការទទួល សេវាពីអ្នកជាប់ពន្ធតូច តាមប្រព័ន្ធបច្ចេកវិទ្យា ជួយកាត់បន្ថយ ពេលវេលាដល់ ម្ចាស់អាជីវកម្មផង ហើយក៏ផ្ដល់ ភាពងាយស្រួល ដល់ដំណើរការមន្ត្រី ទទួលប្រាក់ពន្ធ មានភាពងាយស្រួល និងឆាប់រហ័ស ថែមទៀតផង ៕

 

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 8656 La Presse Nationale. All rights reserved. XHTML / CSS Valid.