ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន១៤ នាក់ និងដកហូតអាវុធ៥ ដើម ពាក់ព័ន្ធករណីចាប់ជំរិតទាប្រាក់ ជនជាតិចិនដូចគ្នា

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ សម្របសម្រួលនីតិវិធី ដោយ  លោក សៀង សុខ ព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តព្រះសីហនុន កាលពីវេលាម៉ោងប្រមាណ ១៩និង១០នាទី បានចុះធ្វើការឡោមព័ទ្ធ ទីតាំងកាស៊ីណូ ស៊ីហាវយីងហួយ  របស់ជនជាតិចិន ស្ថិតក្នុងភូមិលេខ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងធ្វើការឃាត់ខ្លួនជនជាតិចិន ចំនួន១៤នាក់ (ស្រី០១នាក់)  ពាក់ព័ន្ធសង្ស័យអំពើ ចាប់មនុស្សជំរិតទាប្រាក់ ព្រមទាំងបានធ្វើការដកហូត បានអាវុធវែងចំនួន២ដើម និងអាវុធខ្លីចំនួន៥ដើម និងគ្រាប់មួយចំនួនផងដែរ។

លោកឧត្តមសេនីយ៍ កែវ សុផល មេបញ្ជាការ រងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានឱ្យដឹងថា យុទ្ធនាការចុះបង្រ្គាបនេះ បានធ្វើឡើងតាំងពីម៉ោង ប្រមាណ១៩យប់ ថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២១ រហូតដល់ម៉ោង០០នាទី ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ទើបបានបញ្ចាប់ ដោយក្នុងនោះមនុស្ស ចំនួន១៤នាក់ ស្រីម្នាក់ដែលជាប់សង្ស័យ ពាក់ព័ន្ធករណីចាប់ ជាតិចិនដូចគ្នា ជំរិតទាប្រាក់នោះត្រូវ បានបញ្ជូនខ្លួនភ្លាមៗទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដើម្បីបន្តនិតីវិធី ចំណែកជនរងគ្រោះ ចំនួន2នាក់ ជាជនជាតិចិនក៏ ត្រូវរំដោះបានក្នុង​ ពេលនោះផងដែរ។

បច្ចុប្បន្នជនជាប់សង្ស័យ ចំនួន១៤នាក់ កំពុងត្រូវបានធ្វើការ សាកសួរនៅទីបញ្ជាកងរាជអាវុធហត្ថ ដោយពុំទាន់ដឹង ច្បាស់ថាជនដៃដល់ និងអ្នកពាក់ព័ន្ធក្នុង ករណីចាប់ជំរិតនេះមានចំនួនប៉ុន្មាននាក់ នៅឡើយទេ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2021 La Presse Nationale. All rights reserved. XHTML / CSS Valid.