ដឹកឈើចេញពី ព្រៃឡង់មក ចែកចាយនៅ វាលម្ហាច5ដុំ ក្នុងស្រុកសំបូ ដោយមានការ ឃុបឃិតពីមន្រ្តីជំនាញ

ដោយរីដា ៖ មិនថាថ្ងៃឬក៏យប់ សកម្មភាពដឹកជញ្ជូន ឈើចេញពីព្រៃឡង់ ដោយមានការឃុបឃិត បើកភ្លើងខៀវពីលោក ខន ប្រធានដែនជំរក ព្រៃឡង់ ត្រូវរ៉ូវជាមួយមេឈ្មួញ ដុះស្លែឈោះ ដួង ស្រីថាវ ហៅស្រីម៉ាប់ យកមកស្តុកទុកនៅ ភូមិវាលម្ហាច 5ដុំដើម្បីបន្តចែកចាយ តាមឡាននិង រ៉ឺម៉កម៉ូតូជារៀងរាល់ថ្ងៃ ។ ជាក់ស្ដែងនៅថ្ងៃទី07 កញ្ញា 2021​ វេលាម៉ោង4 និង45នាទីល្ងាច សកម្មភាពដឹកឈើ ប្រណិតប្រភេទសុក្រំ តាមរ៉ឺម៉កម៉ូតូចេញពី ភូមិវាលម្ហាច 5ដុំដោយសូម្បី មន្ត្រីជំនាញសង្កាត់ រដ្ឋបាលព្រៃឈើវឌ្ឃនៈ ក្នុងស្រុកសំបូរ ក្រោមអំណាចលោក ហេង ក៏បិទភ្នែកឲ្យឈ្មួញឈើ ដឹកដោយគ្មានការ បង្ក្រាបដែរ ។

សកម្មភាពដឹកជញ្ជូន ឈើចេញពីព្រៃឡង់ របស់មេឈ្មួញដុះស្លែ ប្រចាំស្រុកសំបូរ ឈ្មោះ ដួង ស្រីថាវ ហៅស្រីម៉ាប់ ហាក់បានទំនាក់ទំនង យ៉ាងអាថ៌កំបាំងជាមួយ មន្ត្រីកម្លាំងកងរាជអាវុធហត្ថ ស្រុកសំបូរ និងនាយសង្កាត់រដ្ឋបាល ព្រៃឈើវឌ្ឃនៈ ពិសេសជាមួយប្រធានបរិស្ថាន ដែនជំរកព្រៃឡង់ឈ្មោះលោក ខន ថែមទៀត ទើបដំណើរការនាំឈើចេញ ពីដែនអភិរក្សព្រៃឡង់​ រហូតដឹកឆ្លងកាត់ ស្រុកសំបូរ ដោយរលូននិង គ្មានការបង្ក្រាប ។ ឬមួយថាករណីឃុបឃិត នាំឈើចេញពីដែនអភិរក្ស ព្រៃឡង់លោក ឆាយ សាវុធ ប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះ ក៏សើមមាត់មិនតិចដែរ ទើបឈើប្រណិតអាចដឹក ចេញពីដែនអភិរក្សរហូត ដឹកឆ្លងកាត់ស្រុកសំបូរ បានដោយពុំមានការ បង្ក្រាបបែបហ្នឹង ។

ការរួមចំណែករបស់ គេហទំព័រសាព័ត៌មានជាតិ ក្នុងការផ្ដល់ព័ត៌មាន ពីបទល្មើសព្រៃឈើ ក្នុងដែនអភិរក្សព្រៃឡង់ សង្ឃឹមថាក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់ ឯកឧត្ដមរដ្ឋមន្រ្តី សាយ សំអាល់ ពិតជាមានវិធានការ ដើម្បីទប់ស្កាត់ការពារ ព្រៃឡង់ដែលកំពុង រងគ្រោះដោយសារ កត្តាមន្រ្តីជំនាញខ្វះភាព ស្មោះត្រង់ស្របតាម គោលនយោបាយវះកាត់ របស់ប្រមុខរាជរដ្ឋាភិបាល ទើបអាចរក្សាដែនអភិរក្ស ព្រៃឡង់ដែលនៅ សេសសល់នេះបាន ។ ពុំនោះទេវិនាសកម្ម ព្រៃឡង់ ហាក់កំពុងដើរស្របទៅនឹង ការរិះគន់ពីមជ្ឈដ្ឋាន ខាងក្រៅដែលបានសន្មត់ ទុកជាក់ជាក់ជាមិនខាន ៕

 

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2021 La Presse Nationale. All rights reserved. XHTML / CSS Valid.