ចោទអ្នកស្រី ស៊ុយ ណៃ រំលោភដីចំណីផ្លូវ ព្រោះភូមិថ្នល់បំបែក សម្លឹងឃើញផលប្រយោជន៍

ផ្អែកតាមឯកសារដែល ចុះហត្ថលេខាដោយ មេភូមិថ្នល់បំបែក កាលពីថ្ងៃទី29 ខែកុម្ភៈ ឆ្នាំ2016 ដោយមានហត្ថលេខា និងប្រថាប់ត្រាដោយ មេឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ទទួលស្គាល់លើពាក្យ កាន់កាប់ប្រើប្រាស់ដីធ្លី របស់លោកសាន ចាន់រដ្ឋ​តនា និងអ្នកស្រី ស៊ុយ ណៃ ជាភរិយា ។ វាជាករណីដ៏មហាចម្លែក នៅពេលដែលរដ្ឋបាល សាលាស្រុកថ្ពង ដាក់កម្មវត្ថុជម្រាបមក លោកស្រី ជា វុធដា និងឈ្មោះ សាន ចាន់រដ្ឋតនា និងប្រពន្ធឈ្មោះ ស៊ុយ ណៃ ឲ្យរុះរើចេញសំណង់ ដែលសាងសង់រួច លើទីតាំងដីចំណីផ្លូវ លេខ44ស្ថិតនៅ ភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកកំពង់ស្ពឺ យោងតាមពា្យបណ្ដឹង ប្រជាពលរដ្ឋនៅ ភូមិថ្នល់បំបែក ចំនួន152គ្រួសារ ។

ប្រភពពីអ្នកស្រី ស៊ុយ ណៃ បានបញ្ជាក់ពីសម្ដីមេភូមិ ប្រាប់គាត់ថា ដីនេះគឺមានគេឲ្យ ថ្លៃដល់25000ដុល្លាហើយ បើមិនរុះរើចេញគឺឲ្យ អ្នកស្រីទិញយកតែម្ដងទៅ ។ នៅពេលដែលអ្នកស្រី ស៊ុយ ណៃ បដិសេធន៍ដោយសម្អាង ទៅលើពាក្យស្នើសុំ កាន់កាប់ប្រើប្រាស់ដីធ្លី ដែលមានហត្ថលេខា របស់លោកមេភូមិ ជិន សារីន ផង រួមទាំងមេឃុំអមលាំង ចុះហត្ថលេខាប្រថាប់ត្រា ទទួលស្គាល់ផងនោះ វាបែជាលោកមេភូមិ បដិសេធន៍លែងទទួលស្គាល់ លិខិតដែលខ្លួន ចុះហត្ថលេខាទៅវិញ ។

ដោយមើលឃើញពី ចំណាត់ការដែលខ្វះការ​ ទទួលខុសត្រូវរបស់ អាជ្ញាធរភូមិថ្នល់បំបែក និងមេឃុំអមលាំង ឃុបឃិតគ្នាស្វែងរក ផលប្រយោជន៍តាម អំណាចដើម្បីជំរិត ស្វែងរកផលប្រយោជន៍ ទើបអ្នកស្រី ស៊ុយ ណៃ សម្រចដាក់ពា្យប្ដឹង គណៈកម្មការដោះស្រាយ វិវាទដីធ្លីខេត្តកំពង់ស្ពឺ ជំទាស់ទៅនឹងសេចក្ដីសម្រេច របស់រដ្ឋបាលស្រុកថ្ពង ដែលបង្គាប់ឲ្យអ្នកស្រី ស៊ុយ ណៃ ធ្វើការរុះរើរោងដែល បានសាងសង់រួច ។

តាមការអះអាងរបស់ អ្នកស្រី ស៊ុយ ណៃ គឺបន្ទាប់ពីលោក ជិន សារីន មេភូមិថ្នល់បំបែក មកបញ្ចុះបញ្ចូលឲ្យគាត់  ទិញដីខ្លួនឯងក្នុងតម្លៃ 25000ដុល្លា មិនបានសម្រេចក៏ដើរផ្ដិត មេដៃប្រជាពលរដ្ឋតាមផ្ទះ ដើម្បីប្ដឹងរូបគាត់ទៅវិញ ។ ទំនងជាចំនួនទឹកប្រាក់ 25000ដុល្លាជា ដើមចមរហូតបង្កើតឲ្យមាន កិច្ចប្រជុំនៅសាលាឃុំអមលាំង រហូតមានលិខិតជូនដំណឹងពី សាលាស្រុកថ្ពង ចុះហត្ថលេខានិង ប្រថាប់ត្រាដោយលោក អភិបាល គាវ លាងគា តម្រូវឲ្យម្ចាស់សំណង់ ត្រូវរុះរើដោយផ្អែកលើ ដីចំណីផ្លូវ ។ ព្រោះបើផ្អែកលើស្ថានភាព សំណង់នៅតាមបណ្ដោយ ផ្លូវជាតិលេខ44 នៅក្នុងដែនអំណាចស្រុកថ្ពង ក៏មានមិនតិចដែរឬ ថាវាពាក់ពន្ធ័ទៅនឹង ផលប្រយោជន៍ទេដឹង ទើបខំប្រឹងប្រើ ឈ្មោះប្រជាពលរដ្ឋ 152គ្រួសារមកធ្វើជា ប្រធានបទដើម្បីចោទប្រកាន់ មកលើជនរងគ្រោះទាំង អាជ្ញាធរខ្លួនឯង ជាអ្នកចុះហត្ថលេខាទទួលស្គាល់ ថែមទៀតនោះ ។ ព្រោះតែដើម្បីផលប្រយោជន៍ 25000ដុល្លាសូម្បីតែ ហត្ថលេខានិងយកត្រារដ្ឋ មកប្រថាប់ក៏លែងទទួលស្គាល់ទៅហើយ តើថ្នាក់លើគួទុកឲ្យ នៅកាន់អំណាចមេភូមិ មេឃុំនាំចង្រៃសង្គម និងប្រជាពលរដ្ឋធ្វើអ្វីទៀត ។

 

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2021 La Presse Nationale. All rights reserved. XHTML / CSS Valid.