ទាល់តែអង្គភាពប្រឆាំង អំពើពុករលួយ ទើបអាចចោទមេព្រៃខ្លោច យកលុយបទល្មើសបាន

បទល្មើសដឹកឈើ ទាំងកណ្ដាលថ្ងៃ នៅតាមបណ្ដោយដោយ ផ្លូវជាតិលេខ44 ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានក្លាយជាទម្លាប់ទៅហើយ ដោយគ្រាន់តែឈ្មួញឈើ ឈប់ចុះបង់លុយឲ្យ មេសង្កាត់រដ្ឋបាល ព្រៃឈើខ្លោចគឺអាច បន្តដឹកឈើឆ្លងកាត់ ពីស្រុកឱរ៉ាល់ចូល ស្រុកថ្ពង បានយ៉ាងរលូន ។ ដូចឃើញក្នុងរូបភាព វីដេអូជាភស្ដុតាងស្រាប់ កាលពីថ្ងៃទី12 មិថុនា 2021 ម្ចាស់គោយន្ដកន្ត្រៃ ឈ្មោះធន់ ឈប់ចុះបង់លុយឲ្យ ស្នាក់ការមេព្រៃខ្លោច ហើយក៏បន្តដំណើរទៅមុខ បានយ៉ាងស្រួល ។

ក្រុមគោយន្ដរបស់ មេឈ្មួញឈើឈ្មោះអាធន់ តែងដឹកជញ្ជូនឈើ ជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃគឺ ដឹកបានរហូតដល់ទៅ 3ជើងឯណោះ ។ ជាក់ស្ដែងនៅថ្ងៃទី14 មិថុនា វេលាម៉ោង11និង30នាទី គោយន្ដដឹកឈើរបស់ អាធន់បានទាញពូថៅ គម្រាមកាប់អ្នកសារព័ត៌មាន ដែលប្រើតួនាទីថតរូបភាព ថែមទៀតផង ។ នៅពេលអ្នកសារព័ត៌មាន រាយការណ៍ប្រាប់មន្ត្រីប៉ុស្ដិ៍ ឃើញឡានលោកមេប៉ុស្ដិ៍ ឃុំត្រពាំងជោ​ មកមែន! ប៉ុន្តែពុំមែនមកបង្រ្កាបទេ ដោយគ្រាន់តែមកយកលុយពីឈ្មួញឈើ  រួចត្រលប់ឡានទៅវិញ ធ្វើមិនដឹង ។

តាមពិតទៅអារឿងពុករលួយ យកលុយពីមេឈ្មួញឈើ ពុំមែនជាតួនាទី អ្នកសារព័ត៌មានពាក់ពន្ធ័ ទៅនឹងមន្ត្រីប៉ុស្ដិ៍ត្រពាំងជោ ស្រុកឱរ៉ាល់ និងមេសង្កាត់រដ្ឋបាល ព្រៃឈើខ្លោចដែល ដាក់ស្នាក់ការនៅតាម បណ្ដោយផ្លូវជាតិលេខ44​ នោះទេ ។ ព្រោះអ្នកសារព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ពីបទល្មើសក្នុងសង្គម រួមទាំងសកម្មភាព ឃុបឃិតរបស់មន្ត្រីប៉ុស្ដិ៍ និងមេព្រៃមកលាតត្រដាង ឲ្យស្ថាប័នថ្នាក់ជាតិ មើលឃើញពីសកម្មភាព ពុករលួយរបស់មន្ត្រី តែប៉ុណ្ណោះ ។ ព្រោះរឿងមន្ត្រីពុកលួយ គឺមានតែអង្គភាពប្រឆាំង អំពើពុករលួយទេ ទើបអាចមានសិទ្ធចោទ ប្រកាន់តាមភស្ដុតាង​ ជាក់ស្ដែងដូចរូបភាព ខាងក្រោមបាន ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2021 La Presse Nationale. All rights reserved. XHTML / CSS Valid.