មេឈ្មួញឈើឈ្មោះធន់ កំពុងមមាញឹក ដឹកជញ្ជូនឈើពី ស្រុកឱរ៉ាលល់ ចូលស្រុកថ្ពងបាន ដោយឃុបឃិតជាមួយមេព្រៃ

សកម្មភាពដឹកជញ្ជូន ឈើរបស់មេឈ្មួញ ដុះស្លែឈ្មោះអាធន់ បាននិងកំពុងមមាញឹក ដឹកតាមគោយន្ដកន្ត្រៃ ចេញតាមច្រកអូរត្រាវ និងច្រកស្រែកិន ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ឆ្លងចូលស្រុកថ្ពង ក្នុងមួយថ្ងៃបីទៅបួនជើង ដោយពុំមានការបង្រ្កាប ពីសមត្ថកិច្ចឡើយ ។ បានជាពុំមានសមត្ថកិច្ចណា ហ៊ានចុះបង្រ្កាបព្រោះ មេឈ្មួញជើងខ្លាំងឈ្មោះអាធន តែងប្រើឈ្មោះបងធម៌ ជាមន្រ្តីPMស្រុកឱរ៉ាល់ មកគំរាមនិងបង់លុយ ឲ្យមេសង្កាត់រដ្ឋបាលព្រៃឈើខ្លោច ទើបអាចដឹកឈើទាំងយប់ ទាំងថ្ងៃដោយគ្មានការភ័យខ្លាច ។

នៅពេលសម្ភាសសួរនាំពី នាយផ្នែករដ្ឋបាល ស្រុកឱរ៉ាល់ ពាក់ពន្ធ័ករណីដឹកឈើ ដោយសេរីមេឈ្មួញ ឈ្មោះធន់ ដែលឃុបឃិតជាមួយ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្លោច លោកបានឆ្លើយថា “ចុះកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ម្ដេចមិនរាយការ ប្រាប់ឆ្កុយទៅវិញ” ។ មានការចោទសួរថា បើកម្លាំងមេព្រៃដាក់ស្នាក់ការ ចាំតែយកលុយពីមេឈ្មួញ ដូចអាធន់ដដែលនោះ តើតួនាទីមេព្រៃបង្កើតឡើង ដើម្បីបង្រ្កាបបទល្មើស ព្រៃឈើឬគ្រាន់តែ ដាក់ស្នាក់ការដើម្បី ស្វែងរកផល ប្រយោជន៍ចែកគ្នា ធ្វើមានធ្វើបានឲ្យ ពិតប្រាកដ​ទៅ លោកនាយផ្នែកឱរ៉ាល់ ។

ប្រមុខរាជរដ្ឋាភិបាល បានចំណាយថវិការជាតិជាច្រើន ដើម្បីបង្កើតក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើ ដែលមានរចនាសម្ពន្ធ័ ចាត់តាំងបង្កើតស្នាក់ការ នៅតាមតំបន់រហូតដល់ ស្រុកខេត្តក្នុងគោលបំណង ថែរក្សាបរិស្ថានព្រៃឈើ និងជីវៈចម្រុះឲ្យនៅគង់វង្ស ។ នៅពេលដែលស្ថាប័ន មេព្រៃប្រើតួនាទី ដូចករណីលោករ៉េត នាយសង្កាត់រដ្ឋបាល ព្រៃឈើខខ្លោច ទៅឃុបឃិតជាមួយឈ្មួញឈើ ស្វែងរកផលប្រយោជន៍ ទៅវិញនោះ ទើបធ្វើឲ្យដែនអភិរក្ស​ព្រៃឈើ ទទួលរងនូវការកាប់ បំផ្លាញ់ជារៀងរាល់ថ្ងៃ ។

ជាក់ស្ដែងនៅថ្ងៃទី25 ឧសភា 2021 គ្រាន់តែគោយន្ដកន្ត្រៃ មេឈ្មួញឈ្មោះអាធន់ 2គ្រឿងដឹកចេញពីដែនអភិរក្ស 3ជើងទៅហើយ ដោយគ្រាន់តែចូលបង់ ឲ្យមេព្រៃនិងប្រើឈ្មោះបងធម៌ ជាមន្ត្រីPMស្រុកឱរ៉ាល់ មកគម្រាមសមត្ថកិច្ច​តូចតាច គឺអាចដឹកឈើទាំងថ្ងៃទាំងយប់ ទើបមានការរិះគន់ ថាឲ្យតែមានខ្នងបង្អែក ទោះជាមុខរបរទុច្ចរិត ក៏អាចប្រព្រឹត្តបានដោយ គ្មានការភ័យខ្លាចបាននោះដែរ ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2021 La Presse Nationale. All rights reserved. XHTML / CSS Valid.