ឈ្មួញឈើ ឈ្មោះចែស្រី កំពុងដឹកឈើ ចេញពីស្រុកសំបូរ ឆ្លងកាត់ខេត្តក្រចេះ យ៉ាងសកម្ម

ស្របពេល កម្លាំងសមត្ថកិច្ច ខេត្តក្រចេះ មមារញឹកអនុវត្ត ទប់ស្កាត់ជំងឺឆ្លង កូវីដ១៩ តាមបទបញ្ជា របស់ប្រមុខរាជ រដ្ឋាភិបាល នៅព្រឹកថ្ងៃទី១ ខែសឧសភា ឆ្នាំ២០២១ វេលាម៉ោង៦ និង៥នាទី មានរថយន្ត ប្រភេទទូរីស ១គ្រឿងដឹកឈើ ពីស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ យកមក លាក់ទុកនៅ ចំណុចស្ពានតេ ក្នុងភូមិរកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ ។ ឡានដឹកឈើត្រូវសបានគេស្គាល់ថាជារបស់មេឈ្មួញឈើដុះស្លែឈ្មោះចែស្រីដែលរស់នៅជិតនឹងស្ពានតេនេះតែម្ដង ។

កន្លងមកជើងខ្លាំង បទល្មើស ដឹកជញ្ជូនឈើ ឈ្មោះចែស្រី ត្រូវបានកម្លាំង សមត្ថកិច្ចខេត្តក្រចេះ ធ្លាប់ចុះបង្ក្រាប ពីរទៅបីលើក រួចទៅហើយ ប៉ុន្តែសកម្មភាព ដឹកជញ្ជូនឈើ របស់មេឈ្មួញរូបនេះ ហាក់ពុំបានរាងចាល តាមការអប់រំ របស់សមត្ថកិច្ចឡើយ ។ ដូចឃើញក្នុងរូបភាពនេះ ជាភស្ដុតាងស្រាប់ គ្រាន់តែអ្នកសារព័ត៌មាន ថតឡានដឹកឈើ យកមកលាក់ទុកនៅ ជិតស្ពានតេ រួចផ្ដល់ព័ត៌មាន ទៅកងរាជអាវុធហត្ថ ក្រុងក្រចេះ តាមទូរស័ព្ទ ទើបឃើញឡានដឹកឈើ របស់មេក្លោង ឈ្មោះចែស្រី ដឹកចេញ ទាំងព្រឹកតែម្ដង ។

មុខរបរ បទល្មើស ដឹកឈើខុសច្បាប់ របស់មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី ត្រូវបានអ្នកខេត្តក្រចេះ ប្រសិទ្ធនាមឲ្យថា ជាមេឈ្មួញ ជើងខ្លាំងនៅ ស្ពានតេ ។ ហើយឡាន ដឹកឈើរបស់ជើងខ្លាំង ស្ពានតេគឺ គេពុំដែលឃើញ មានដាក់ស្លាកលេខ នោះទេ ដោយសូម្បីតែ រថយន្តទំនើបដែល ជារបស់ប្ដី ជើងកាងឈ្មោះចែស្រី បើករត់ការដឹកឈើ ក៏ដោះស្លាកលេខ ចេញដែរ ។ ដូចឃើញ ក្នុងរូបភាព ច្រង៉េងច្រង៉ាង របស់ប្ដីចែស្រី មកលើអ្នកកាសែត ជាភស្ដុតាងស្រាប់គឺ ចង្អុលមុខ អ្នកសារព័ត៌មាន ដោយប្រើសម្ដីគំរាម បុកសម្លាប់ថែមទៀតផង បើហ៊ានប្រើតួនាទីទៅ ថតបទល្មើស ដឹកឈើរបស់ គ្រួសារគាត់ ។

សង្ឃឹមថា កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ និងនគរបាលខេត្ត ដោយសូម្បី នគរបាលចរាចរណ៍ ក៏អាចឃាត់ចាប់ ឡានដឹកឈើនេះ បានដែរ ព្រោះតែជាឡាន គ្មានស្លាកលេខ ។ ទោះបីស្ថិត ក្នុងបេសកកម្ម អនុវត្តទប់ស្កាត់ ជំងឺឆ្លងកូវីដ១៩ ដែលកំពុង រាលដាលខ្លាំង ក៏មិនគួរ មើលរំលង បទល្មើសដឹកជញ្ជូន ឈើខុសច្បាប់ ព្រោះមេឈ្មួញ ដុះស្លែគឺជា មុខសញ្ញាចាស់ដែល ជាហេតុធ្វើឲ្យ មានការរិះគន់ថា បទល្មើសអាច បន្តសកម្មភាពបាន គឺអាចពាក់ព័ន្ធទៅនឹងអំពើ ឃុបឃិត ដើម្បីស្វែងរក ផលប្រយោជន៍ស្ថិ តក្នុងស្ថានភាព ជំងឺកូវីដ១៩ដែលជាសញ្ញាបង្ហាញថា កាលៈទេសៈ គឺជាអំណោយផល នៃការស្វែងរក លាភសក្ការៈ ជាក់ជាមិនខាន ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2021 La Presse Nationale. All rights reserved. XHTML / CSS Valid.