បំភ្លឺឲ្យកាន់តែច្បាស់ ជូនមេPM ស្រុកថ្ពង ករណីកាងឈើ តាមគោយន្ដ

ការចុះផ្សាយតាម គេហទំព័រ WWW.cheatnews.net កាលពីថ្ងៃទី26 មិនា​ ឆ្នាំ2021 ដាក់ចំណងជើងថា​ “មេPMស្រុកថ្ពង រត់ការបទល្មើស ដឹកឈើតាមផ្លូវជាតិ លេខ44” ត្រូវបានលោក ចាន់ កក្កដា ហៅរីម ធ្វើការបដិសេធតាម ព័ត៌មានអនឡាញ ដោយតម្រូវឲ្យ មានការកែតម្រូវ ពុំនោះទេលោកនឹង រកមេធាវីដើម្បីប្ដឹង ។ ចំពោះការកែតម្រូវ គឺសូមបញ្ជាក់ថា លោកចាន់ កក្កដា ពុំមែនកាងឈើ នៅថ្ងៃទី25​ មិនា ឆ្នាំ2021 វេលាម៉ោង8 និង30នាទីល្ងាចនោះទេ គឺរត់ការកាងឈើ នៅថ្ងៃទី18 មិនា​ ឆ្នាំ2021 វេលាម៉ោង10 និង19នាទីយប់ ។

ជាក់ស្ដែងបើលោក ចាន់ កក្កដា ហៅរីម មេបញ្ជាការរង កងរាជអាវុធហត្ថ ចង់ប្ដឹងសូមភ្ជាប់ រូបភាពវីដេអូរ នៅខាងក្រោមអត្ថបទ ដាក់ជូនតុលាការ ពិនិត្យផងថា តើអ្នកពាក់អាវខៀវ ដៃខ្លីជាអាវកងរាជ អាវុធហត្ថ រួចបក់ដៃឲ្យគោយន្ដ ដឹកឈើទៅហើយ ដើរទៅឡើងជិះរថយន្ដ ពណ៌ខ្មៅប្រភេទSUVកូរ៉េ ពាក់ផ្លាក ខ.ម មិនជារូបលោក និងរថយន្ដលោកទេឬ?  នៅពេលដែលអ្នក ដឹកឈើប្រាប់ថា ឈើឯកឧត្ដមអ្នករត់ការ តើនៅទីនោះមាន ឯកឧត្ដមណាក្រៅ ពីលោកមេបញ្ជាការរង កងរាជអាវុធហត្ថ ស្រុកថ្ពងនោះ ។

ការខុសឆ្គងចំពោះការ ផ្សាយខុសថ្ងៃ និងពេលវេលា ដោយសារតែភ្នាក់ងារ សារព័ត៌មានពុំបាន បញ្ជាក់តាមទូរសព្ទ័ដល់ ចាងហ្វាងការផ្សាយ ។ ដោយមានការលើកឡើង តាមគេហទំព័រខ្មែរ ថ្ងៃនេះធ្វើការចោទ ប្រកាន់ថាភា្នក់ងារ យើង បានជំរិតយកតែលលុយ ពីអ្នកដឹកអុសឬ បង្គោលរបង សូមបង្ហាញភស្ដុតាង និងបញ្ជាក់ឈ្មោះ ភ្នាក់ងារនេះឲ្យបានច្បាស់ផង​ ។ ព្រោះបើធ្វើគេហទំព័រ Online ទៅសរសេរគេហទំព័រ cheatnews.net ទៅជាcheatnews.com ទៅហើយនោះគឺម្ចាស់ គេហទំព័រខ្មែរថ្ងៃនេះ ពុំបានអាននិង ពិនិត្យមើលភស្តុតាង រូបភាពនោះទេ ដោយគ្រាន់តែ ចុះផ្សាយសុំលាភ សក្ការៈពីមន្រ្តីPMប៉ុណ្ណោះ ។ ព្រោះជាទម្លាប់បើ គ្មានភស្តុតាងតាមព័ត៌មាន ទេនោះចាងហ្វាង សារព័ត៌មានជាតិ ក៏ពុំបានធ្វើការចុះផ្សាយ តាមភ្នាក់ងារសារព័ត៌មាន ប្រចាំតាមបណ្ដារខេត្ត បាននោះឡើយ ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2021 La Presse Nationale. All rights reserved. XHTML / CSS Valid.