មេPMស្រុកថ្ពង រត់ការបទល្មើស ដឹកឈើតាមផ្លូវ ជាតិលេខ44

មន្រ្តីPMស្រុកគឺជា អ្នកអនុវត្តបង្រ្កាប បទល្មើសព្រៃឈើ ស្របតាមការប្ដេជ្ញាចិត្ត របស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលប្រមុខរាជរដ្ឋាភិបាល ផ្ដល់ទំនុកចិត្តតែងតាំង ជាប្រធានគណៈកម្មការ បង្ក្រាបបទល្មើស ធនធានធម្មជាតិ ។ ផ្ទុយទៅវិញលោក ចាន់ កក្កដា មានតួនាទីជា មេបញ្ជាការរងកងរាជអាវុធហត្ថ ស្រុកថ្ពង បានយកអំណាច ទៅរត់ការបទល្មើស ដឹកឈើតាមគោយន្ដ នៅតាមបណ្ដោយ ផ្លូវជាតិលេខ44​ ទៅវិញ ។

ជាក់ស្ដែងគោយន្ដ មួយគ្រឿងផ្ទុកឈើ 7ម៉ែតគូបបានដឹក ឆ្លងកាត់នៅចំណុច ព្រំប្រទល់ ស្រុកឱរ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី25 មិនា វេលាម៉ោង8​ និង30នាទីយប់ ត្រូវបានលោក ចាន់ កក្កដា បញ្ជាក់ប្រាប់អ្នកការសែត ថាជាឈើរបស់គាត់ ។ មានការលើកឡើងថា បើមន្រ្ដីកងរាជអាវុធហត្ថ ស្រុកថ្ពង មានតួនាទីបង្ក្រាប បទល្មើសព្រៃឈើ រួចទៅរត់ការបទល្មើស ដឹកឈើទៅហើយនោះ គឺពិតជាមិនអាច ការពារព្រៃឈើ តាមការប្ដេជ្ញារបស់គណៈកម្មការ ទ​ប់ស្កាត់បង្រ្កាបបទល្មើស ធនធានធម្មជាតិបានឡើយ ។

ម្យ៉ាងវិញទៀត អ្នកសារព័ត៌មានគ្រាន់ តែអាចថតរូបនិង រាយការណ៍ព័ត៌មាន ដល់កម្លាំងសមត្ថកិច្ច ដើម្បីចុះអនុវត្តនិង បង្រ្កាបបទល្មើសតែប៉ុណ្ណោះ ។ នៅពេលលោក ចាន់ កក្កដា មានតួនាទីជាមេបញ្ជាការរង កងរាជអាវុធហត្ថ ស្រុកថ្ពង បញ្ជាក់ថាជាឈើរបស់ គាត់ទៅហើយ តើមានស្ថាប័នណាហ៊ាន ចុះបង្ក្រាបទៀតនោះ ។

ដូចឃើញក្នុងរូបភាព ជាភស្ដុតាងស្រាប់ គោយន្ដដែលផ្ទុកឈើ 7ម៉ែតគូបដឹកទាំងយប់ ដោយគ្មានសមត្ថកិច្ច និងជំនាញហ៊ាន ចុះបង្រ្កាបឡើយ ។ សង្ឃឹមថានាយឧត្តមសេនីយ សៅ សុខា ស្ថិតក្នុងតួនាទីជា ប្រធានគណៈកម្មការ ពិតជាមានវិធានការ លើមន្រ្តីដែលយកតួនាទី ទៅរត់ការស្វែងរក ផលប្រយោជន៍ដើម្បី ធានាការពារ ធនធានធម្មជាតិ ឲ្យនៅគង់វង្ស ។

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2021 La Presse Nationale. All rights reserved. XHTML / CSS Valid.