ទស្សនៈជាតិ៖ ក្រសួងព័ត៌មានគួរ កែទម្រង់សមត្ថភាព មុនចេញអាជ្ញាបណ្ណ័ ឲ្យអ្នកសារព័ត៌មាន

បាវចនាជាតិ សាសនាព្រះមហាក្សត្រ គឺជាគ្រិះក្នុងការ កំណត់ឲ្យប្រជាពលរដ្ឋ និងមន្រ្តី រួមទាំងថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ គោរពប្រណិបត្តិ ដើម្បីលើកស្ទួយ កិត្យានុភាពជាតិ ឲ្យទទួលស្គាល់ ពីគុណតម្លៃជាតិ -សាសនា និងព្រះមហាក្សត្រ ។

ទោះបីថាស្ថិតក្រោម ការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានបើកទូលាយ ឲ្យមានការគោរព សាសនា តាមការជឿរបស់ ប្រជាពលរដ្ឋក្ដី ផ្អែកតាមភាគរយ ប្រជាពលរដ្ឋគោរព ប្រណិបត្តិព្រះពុទ្ធសាសនា រហូតសម្រេចអនុមត័ ដាក់ក្នុងរដ្ឋធម្មនុញ្ញ ជាសាសនារបស់រដ្ឋ ។

ពិតណាស់ថា ពុទ្ធិចក្រ និងអាណាចក្រ គឺដើរទន្ទឹមគ្នា ដើម្បីរួមចំណែក លើកស្ទួយសង្គមជាតិ ក៏ពិតមែន ប៉ុន្តែអាណាចក្រ មានច្បាប់គ្រប់គ្រង ដោយលែកចំណែក ពុទ្ធិចក្រគឺមានវិន័យ ដាច់ដោយលែក មិនដូចគ្នាទេ​ ។ ថ្មីៗនេះមានការ ប្រទូសសារាយ រវាងស្ថានប័នព័ត៌មាន មកលើតួអង្គក្នុងការ គ្រប់គ្រងវត្តរាជបូណ៌ ដែលជាព្រះចៅអធិការ ដែលប្រើវាចារនិងចិត្ត ធ្វើឲ្យប៉ះពាល់ដល់ កេរ្តិ៍ឈ្មោះព្រះចៅអធិការ ក៏ដូចជាពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។

តាមពិតទៅដែន អំណាចដែល ព្រះចៅអធិការ បង្គាប់បញ្ជាឲ្យ អនុវត្តគឺជាវិន័យ ដែលត្រូវដាក់ទៅ លើលោកនេន ដែលទើបសាងភ្នួស ឲ្យដើរតាមគន្លង ពុទ្ធសាសនា ទោះត្រូវពិន័យធ្ងន់ស្រាល ក៏មិនគួរអ្នកសារព័ត៌មាន ប្រើពាក្យហិង្សានោះដែរ ដែលគួរប្រើពាក្យ ត្រឹមពិន័យ មានលក្ខណៈធ្ងន់ធ្ងរពេក ដើម្បីលើកស្ទួយ ពុទ្ធសាសនា ដែលពលរដ្ឋខ្មែរ 95ភាគរយគោរព ។ តួយ៉ាងលោក ផែង វណ្ណៈ ធ្វើការផ្សព្វផ្សាយ ក្នុងនាមចាងហ្វាង PHENG VANNAKNEWS ប្រើពាក្យទៅលើ ព្រះចៅអធិការ ថាជាអំពីហិង្សារ រហូតប្រើវាចារនឹងចិត្ត ទៅប្រមាថបាញ់សម្លាប់ ព្រះចៅអធិការវត្តទៅវិញ ។ ជារឿងដែលមិនគួរ យល់ថាគាត់ជាមនុស្ស ចេះដឹងក្នុង កម្រឹតណានោះទេ ក្រោយពីឡាយសុំទោស ក៏នូវតែប្រើពាក្យ ថាជាអំពើហិង្សា របស់ព្រះចៅអធិការ វត្តដដែរ ។

តាមការយល់ឃើញ របស់គេហទំព័រជាតិ បើលោក ផែង វណ្ណៈ  យល់ថាការអនុវត្ត របស់ព្រះចៅអធិការ​ វត្តរាជបូរណ៌ ជាអំពើហិង្សាដដែរនោះ មិនគួរលោកឡាយ សុំទោសនោះទេ ព្រោះបើគ្រាន់តែពាក្យ ប្រើអំពើហិង្សា និងការដាក់ពិន័យ ក៏លោកធ្វើការ បែងចែកមិនដាច់ ទៅហើយនោះ ដែលជាហេតុធ្វើឲ្យ ការសុំទោសក្លាយជា ពាក្យប្រមាថទៅវិញទេ ។

បើធ្វើការប្រៀបធៀប ទៅនឹងហ្វេសប៊ុក ហ៊ុន ជា ដែលកន្លងមកធ្លាប់ តែលេចធ្លាយព័ត៌មាន អារឿងបាញ់បោះ នៅពេលដែលលោក ហ៊ុន ជា ខឹងតែគាត់មិនដែល បាញ់មនុស្សទេ គឺបាញ់ឡើងលើ (បាញ់ខ្យល់) ដើម្បីបន្ធូកំហឹង ក៏គាត់ចេះប្រើពាក្យពេជ​ ចំពោះរឿងហេតុផល ដែលបានកើតឡើង នៅវត្តរាជបូរណ៌ រួមទាំងលើកយក ហេតុផលដែលគួរឲ្យ គោរពថែមទៀតផង ។ ហើយដើម្បី លើកស្ទួយដល់ វិស័យព័ត៌មាន សូមឯកឧត្តមរដ្ឋមន្រ្ដី គួរពិនិត្យតាម ការប្រលងឬ ធ្វើតេស្ដសម្រាប់ អ្នកដាក់ពាក្យស្នើ សុំអាជ្ញាបណ័្ណ ដោយយ៉ាងហោចណាស់ ក៏មានសមត្ថភាព អាចបកស្រាយនូវ និយមន័យ តើអ្វីទៅដែល ហៅថាព័ត៌មានបានដែរ ។ ពុំនោះទេទិដ្ឋភាព ច្រង៉េងច្រង៉ាងរបស់ អ្នកសារព័ត៌មានដូច ករណីលោក ផែង វណ្ណៈ នឹងធ្វើឲ្យប៉ះពាល់ដល់ ស្ថាប័នរដ្ឋជះឥទ្ធិពល ដល់មជ្ឈដ្ឋានជាតិ និងអន្តរជាតិលើ វិជ្ជាជីវៈអ្នកសារព័ត៌មាន ថែមទៀតផង​ ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2021 La Presse Nationale. All rights reserved. XHTML / CSS Valid.