វិនាសសកម្មព្រៃឡង់ កំពង់កក្រើកលើ ទឹកដីខេត្តក្រចេះ ស្របពេលCOVID19 កំពុងផ្ទុះ

ដោយអ្នកប្រម៉ាញ់៖ កន្លងមកដោយមានការ ប្ដេចជ្ញាចិត្តពី នាយឧត្តមសេនីយសៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសដោយមាន ទំនុកចិត្តពី ប្រមុខរាជរដ្ឋាភិបាល បានផ្ដល់តួនាទីជាប្រធាន គណៈកម្មការទប់ស្កាត់បទល្មើស ធនធានធម្មជាតិ ដែលមានអភិបាលនៃ គណៈភិបាលខេត្ត ពាក់ពន្ធ័ជាអនុគណៈកម្មការ ដើម្បីចូលរួមទប់ស្កាត់ បទល្មើសព្រៃឈើ ឲ្យមានប្រសិទ្ធភាព ។ ជាក់ស្ដែងកាលពី ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៥និង៣៣នាទី ថ្ងៃរៀបលិចទៅហើយក្ដី ក្រោមការបញ្ជាផ្ទាល់ពី នាយកឧត្តមសេនីយសៅ សុខា កម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេសសហការជាមួយ កងរាជអាវុធហត្ថ ខេត្តក្រចេះ មន្រ្តីរដ្ឋបាលព្រៃឈើនិង មន្រ្តីបរិស្ថានបានចុះបង្រ្កាប ឈើ២០០ដុំនៅចំណុច ដើមស្វាយធំ ភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលដឹកចេញពីព្រៃឡង់ យកមកលាក់ទុកក្នុង បំណងនាំចេញនៅពេល ចូលឆ្នាំចិន ។

ដោយមានការសង្ស័យថា ឈើទាំង២០០ដុំដែល យកមកស្តុបទុក អាចមានពាក់ពន្ធ័ ទៅនឹងអំពើឃុបឃិត របស់ប្រធានស្នាក់ការ បរិស្ថានប្រចាំនៅតំបន់ ព្រៃឡង់ទើបមានការផ្លាស់ ប្ដូរលោកធី ចេញរួចដាក់ជំនួសដោយ លោកខន មកកាន់ជានាយក ស្នាក់ការព្រៃឡង់ក្នុង ស្រុកសំបូរវិញម្ដង​ ។ ទោះបីថា លោកខន មកកាន់តំណែងជាប្រធាន ស្នាក់ការព្រៃឡង់ប្រចាំ ស្រុកសំបូរក្ដី ក៏សកម្មភាពកាប់បំផ្លាញ់ ព្រៃឡង់ដឹកជញ្ជូន កាន់តែមានទំហំធំឡើង ស្របពេលកម្ពុជា កំពុង ទទួលរងនូវជំងឺរាត្បាត COVID19 កំពុងផ្ទុះឡើងដែលតម្រូវ ឲ្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេសត្រូវ ទៅបំពេញតួនាទីចាំបាច់ ដែលប្រមុខរាជរដ្ឋាភិបាលតម្រូវ ។

ជារៀងរាល់យប់ស្របពេល COVID19 ផ្ទុះឡើង ឈើអារដឹកតាមគោយន្ដ ប្រភេទទន្លេថង ដឹកចេញរាល់ថ្ងៃ ពីព្រៃឡង់ឆ្លងកាត់ ស្នាក់ការបរិស្ថានដែល មានលោកខនជាប្រធាន ។ ជាក់ស្ដែងនៅយប់ ថ្ងៃទី១៦ មិនា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី ល្ងាចមានប្រភេទគោយន្ដ ទន្លេថង៤គ្រឿង ដោយក្នុងមួយគ្រឿងៗ អាចផ្ទុកឈើបានដល់ ៧ទៅ៨ម៉ែតគូប ដឹកចេញពីព្រៃឡង់ ឆ្លងកាត់ស្នាក់ការបិស្ថាន ប្រចាំការនៅព្រៃឡង់ ចេញមកវាលស្នួល កំប៉ូតកូយ ឃុំបឹងចា ស្រុកសំបូរ ចូលស្រុកព្រែកប្រសព្វ ឆ្លងកាត់ដីចំការ ឧកញ្ញាលឹម ប៊ុណ្ណា ដើម្បីឆ្លងដរព្រែកតាហ៊ុប ។

កន្លងមកថ្មីៗនេះ លោកដួង ឆាយសាវុធ ប្រធានមន្ត្រីបរិស្ថាន ខេត្តក្រចេះ ដែលសម្រេចដកលោក ឌី វុទ្ធី ដាក់លោកខនជាប្រធាន ស្នាក់ការព្រៃឡង់ ក៏ព្រោះតែសកម្មភាព កងរាជអាវុធហត្ថ ផ្ទៃប្រទេសសហការជាមួយ មន្ត្រីជំនាញក្នុងខេត្តនិង សមត្ថកិច្ចចុះបង្រ្កាបឈើ ទាំង២០០ដុំ ។ ផ្អែកតាមសកម្មភាព ដឹកជញ្ជូនឈើយ៉ាងសកម្ម ដូចឃើញក្នុងរូបភាព ជារៀងរាល់យប់បើគ្មាន ការបើកភ្លើងខៀវពីប្រធាន មន្រ្តីបរិស្ថានខេត្តស្របពេល កម្លាំងកងរាជអងាវុធហត្ថ លើផ្ទៃប្រទេសមានករណីកិច្ច ក្នុងប្រត្តិបត្តិការទប់ស្កាត់ COVID19 ផងនោះ ត្រូវបានគេអះអាងថា ទោះដកលោកឌី វទ្ធី ឬដាក់លោកខន ជំនួសក៏ជាមនុស្សរបស់ លោកដួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះតែមួយទេ ។

ជាក់ស្ដែងសកម្មភាព ដឹកជញ្ជូនឈើគគ្រឹកគគ្រេង មិនដឹងថាមានគោយន្ដទន្លេថង ប៉ុន្មានគ្រឿងទៀតនៅយប់ ថ្ងៃទី១៦ បន្ទាប់ពីក្រុមអ្នកសារព័ត៌មាន ចេញផុតទៅត្រូវបានដឹកចេញ ពីព្រៃឡង់នោះទេ ។ ព្រោះអារឿងផលប្រយោជន៍ ពិតជាមិនអាចមើលរំលងបាន ពីលោកដួង ឆាយសាវុធនោះទេ បើសកម្មភាពមមាញឹកក្នុង ការដឹកជញ្ជូនឈើជាហ្វូង បានដោយរលូនបន្ទាប់ពី កងរាជអាវុធហត្ថលើផ្ទៃប្រទេស តម្រូវមកការពារCOVID19 ដែលប្រមុខរាជរដ្ឋាភិបាល កំពុងសកម្មដោយ ប្រើកម្លាំងទប់ស្កាត់ វាបែជាផ្ដល់ឱកាសឲ្យមន្ត្រី ខិលខូចស្វែងរកផលប្រយោជន៍ ទៅកើតន៎ ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2021 La Presse Nationale. All rights reserved. XHTML / CSS Valid.