ជនល្មើសឈ្មោះមុំ បូផាន់ មិនត្រឹមតែគ្មានទោស តែមានសិទ្ធប្ដឹង អ្នកកាសែតថែមទៀត

ដោយរ៉ាយភុន៖ ផ្អែកតាមលិខិតបង្គាប់ ការផ្ញើជូនអភិបាលនៃ គណៈអភិបាល ខេត្តកំពង់ស្ពឺ អភិបាលនៃគណៈអភិបាល ខេត្តពោធិសាត់​ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង និងអភិបាលនៃគណៈអភិបាល ខេត្តកោះកុង ចេញដោយក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់លលេខ 1874 ដនស/អសដភ ចុះថ្ងៃទី17 មិថុនា ឆ្នាំ2019 ដោយមានប្រថាប់ត្រា  ទទួលស្គាល់ពីក្រសួង បរិស្ថានលេខ 4604 ចុះថ្ងៃទី27 មិថុនា ឆ្នាំ2019 ដាក់កម្មវត្ថុដល់អភិបាល នៃគណៈអភិបាល ខេត្តទាំងបួនចាត់វិធានការ ទប់ស្កាត់ការទន្រ្ទាន កាន់កាប់ដីខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ។

បើពិនិត្យទៅលើសកម្មភាព ការទន្ទ្រានកាន់កាប់ដី ខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ នៅស្រុកវាលវែង ខេត្តពោធិសាត់ វិញត្រូវបានបណ្ដាញ សារព័ត៌មានក្នុងស្រុក រិះគន់ចោទប្រកាន់ មកលើមន្ត្រីការិយាល័យ ភូមិបាលស្រុកមានតួនាទី ជាអនុប្រធានទទួល បន្ទុកវាស់វែងដីធ្លី​តាមប្រពន្ធ័ (GPS) បានប្រើតួនាទីវាស់វែង ដីលើតំបន់ការពារធម្មជាតិ រាប់ពាន់ហិកតាដើម្បីលក់ ធ្វើមានធ្វើបានទៅវិញ ។

ដោយផ្អែកលើការចុះផ្សាយ របស់គេហទំព័រ Cheatnews.net ក្រសួងមហាផ្ទៃបាន ចេញលិខិតជំរាបជូន ដល់ឯកឧត្ដមអភិបាល នៃគណៈអភិបាល ខេត្តពោធិសាត់ លេខ3498សជណ ចុះថ្ងៃទី29 ធ្នូ ឆ្នាំ2020 ដើម្បីពិនិត្យជាសមត្ថកិច្ច រួចរាយការណ៍ជា លាយលក្ខណ៍អក្សរ មកក្រសួងមហាផ្ទៃ ដើម្បីក្រសួងមានមូលដ្ឋាន ចាត់ការបន្ត​លើមន្ត្រី ឈ្មោះមុំ បូផាន់ អនុប្រធានភូមិបាល ស្រុកវាលវែង ។

ប្រភពពីសាលា ស្រុកវាលវែង បានឲ្យដឹងថា ក្រោយមានអន្តរាគមន៍ ពីក្រសួងមហាផ្ទៃ នៅក្នុងអង្គប្រជុំនៅ សាលាស្រុកវាលវែង ដែលមានការចូលរួម ពីឯកឧត្តមម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានសួរនាំរកឈ្មោះ មុំ បូផាន់ មានតួនាទីវាស់វែងដី ដោយផ្ដល់ជម្រើសពីរ ឲ្យជ្រើសរើសគឺ ទី1ចង់នៅស្រុកវាលវែងតទៅទៀត ទី2គឺត្រូវផ្លាស់ទៅនៅក្នុងមន្ទី រៀបចំដែនដីនៅ ខេត្តពោធិសាត់​ ។ ចម្លើយ របស់លោកមុំ បូផាន់ គឺចង់នៅស្រុកវាលវែងបន្តទៀត ប៉ុន្តែឯកឧត្តមអភិបាល ខេត្តពោធិសាត់ បានបញ្ជាក់ច្បាស់ៗថា បើចង់នៅស្រុកវាលវែងបន្តទៀត គឺមានតែលោកមុំ បូផាន់ ឯងជាប់គុក ប៉ុន្តែបើទៅធ្វើការនៅមន្ទីរក្នុង ខេត្តទើបអាចមិនជាប់គុក ។

ទោះបីថាពេលនេះ លោកមុំ បូផាន់ បានផ្លាស់ប្ដូរការងារ មកធ្វើការនៅមន្ទីររៀបចំ ដែនដីនគរូបនីយកម្ម សំណង់និងភូមិបាល ខេត្តពោធិសាត់ ក៏ពិតមែនប៉ុន្តែជម្រើស របស់ឯកឧត្តម អភិបាលខេត្តពោធិសាត់ ដែលតម្រូវឲ្យឈ្មោះ មុំ បូផាន់ ជាជនដែលជាប់ទៅនឹង បទល្មើសរួចស្រេចទៅហើយ ។ មិនដឹងថាសាលាដំបូង ខេត្តពោធិសាត់ ដែលទទួលពាក្យបណ្ដឹង ពីជនល្មើសចោទប្រកាន់ អ្នករាយការណ៍ព័ត៌មាន ដែលស្វែងរកភស្តុតាង បទល្មើសរបស់មន្រ្តីឈ្មោះ មុំ បូផាន់ វាស្របទៅនឹងដំណោះស្រាយ តាមផ្លូវច្បាប់ដែរឬ យ៉ាងណានោះទេ ។

វាជាករណីដែលគួរ ឲ្យអស់សំណើចនៅពេល ដែលមន្ត្រីប្រព្រឹត្តបទល្មើស ឈ្មោះមុំ បូផាន់ ក្លាយជាមន្ត្រីមានទ្រព្យធន់ ក្នុងអាណាចក្រ ខេត្តពោធិសាត់ ទៅហើយដូចគេអះអាង ថាមានលុយប្រើខ្មោច ឲ្យកិនម្សៅក៏បានដែរ ទើបគេឃើញជនល្មើស ទទួលបានការយកចិត្ត ទុកដាក់សម្របសម្រួល ឲ្យមានការផ្ទេរតួនាទី ពីស្រុកមកខេត្ត រហូតមានសិទ្ធប្ដឹងអ្នកកាសែត ដែលបានរួមចំណែក ការពារធនធានធម្មជាតិ ជួយដល់សង្គមដោយ ពុំមានប្រាក់ខែសូម្បី មួយរយលុយខ្មែរទៅវិញ ។ ប្រសិនបើការដឹកនាំគាំទ្រ តែបុគ្គលមានលុយទេនោះ មិនដឹងថាយុត្តិធម៌នៅ ក្នុងអាណាចក្រទឹកដី ខេត្តពោធិសាត់ បង្កប់នូវអាថ៌កំបាំងប៉ុន្មាន ទៀតនោះទេទើបអាច កំណត់លើការដោះស្រាយ ប្រកបដោយភាព ត្រឹមត្រូវ បានពិតប្រាកដ ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2021 La Presse Nationale. All rights reserved. XHTML / CSS Valid.