មេឈ្មួញសម្រុកដឹកឈើ ពីខេត្តពោធិសាត់ ឆ្លងកាត់ស្រុកឱរ៉ាល់ ស្របពេលចលាចល រឿងCOVID19ផ្ទុះឡើង

សកម្មភាពដឹកជញ្ជូនឈើ ចេញពីដែនអភិរក្ស ជួរភ្នំក្រវាញក្នុងទឹកដី ខេត្តពោធិសាត់បាន និងកំពុងកក្រើកឡើងវិញ ស្របពេលជំងឺរាត្បាត COVID19 ប្រភេទថ្មីបាននិង​កំពុង បង្កចលាចលនៅតាម បណ្ដារាជធានីខេត្តជាច្រើន នៅក្នុងប្រទេសរហូតមានការ កាត់ផ្ដាច់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ជាច្រើនកន្លែង ។ ដូចឃើញក្នុងរូបភាព នេះជាភស្ដុតាងស្រាប់ នៅព្រឹកថ្ងៃទី14 មិនា ​ឆ្នាំ2021 នេះមានរថយន្ដ ប្រភេទហ៊ីយុនដាយ ចំណុះ5តោនពណ៌ស ផ្ទុកឈើដោយគ្របតង់ ពណ៌ខៀវមួយគ្រឿង បានដឹកឈើចេញ ពីដែនអភិរក្សក្នុង ខេត្តពោធិសាត់ ឆ្លងចូលស្រុកឱរ៉ាល នៅចំណុចរង្វង់មូលផ្សារកន្ទួត នាវេលាម៉ោង3ទៀបភ្លឺ ។

ដោយទទួលបានព័ត៌មាន ពីអ្នកកាសែត អធិការស្រុកឱរ៉ាល់ បានបញ្ជាឲ្យមន្ត្រី ប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំសង្កែស្ទប ចុះទៅពិនិត្យជាក់ស្ដែង ពីអ្នកកាសែតប៉ុន្តែ ត្រូវបានក្រុមអ្នកយកព័ត៌មាន បើកឡានចេញទៅអស់ បន្ទាប់ពីឈ្មួញឈើដឹកចេញទៅ ខេត្តកំពង់ស្ពឺ ។ លោកខ្វាង លាង ដែលទទួលបទបញ្ជាពី អធិការស្រុកឱរ៉ាល ដែលចុះទៅសួរនាំ ក្នុងគោលបំណងការពារ សន្តិសុខតាមតួនាទី បានបញ្ជាក់ថា រូបលោកពុំមែនជា អធិការស្រុកនោះទេ គឺមានតួនាទីត្រឹម អនុប៉ុស្ដិ៍ប៉ុណ្ណោះ ហើយមានភារកិច្ចត្រឹម ការពារសុវត្ថិភាពអ្នកកាសែត ប្រសិនបើមានបញ្ហាកើតឡើង​។

ម្យ៉ាងវិញទៀតករណី បង្រ្កាបបទល្មើសដឹកជញ្ជូន ឈើទាំងយប់បែបហ្នឹង ដោយឆ្លងកាត់ស្នាក់ការ ដែនជំរកសត្វព្រៃស្រុកឱរ៉ាល់ ដែលមានលោកម៉ារ៉ា ជានាយកនៅទីនេះស្រាប់ គឺជាតឹកតាងអាចបញ្ជាក់បានថា មេឈ្មួញឈើដុះស្លែ ដែលគេស្គាល់ឈ្មោះ ថុង គឺពិតជាបានឃុបឃិត ទទួលបានការបើកភ្លើងខៀវ ពីមន្ត្រីបរិស្ថានរួចស្រេចទៅហើយ ទើបហ៊ានដឹកឆ្លងកាត់ បានដោយគ្មានការបង្រ្កាប ។ ប្រសិនបើមន្ត្រីជំនាញ បរិស្ថានស្រុកឱរ៉ាល់ នៅតែបន្តឃុបឃិត ជាមួយឈ្មួញឈើដុះស្លែ ឈ្មោះថុង បែបហ្នឹង ទោះបីថ្នាក់លើដាក់ចេញនៅ វិធានការក្ដៅបែបណា ដើម្បីថែរក្សាដែនជំរកសត្វព្រៃ ឲ្យនៅគង់វង្សក៏ពុំ ទទួលបានប្រសិទ្ធភាពនោះឡើយ ។ ជាក់ស្ដែងមេឈ្មួញឈើ ឈ្មោះថុង ដឹកឆ្លងកាត់មុខស្នាក់ការ បរិស្ថានស្រុកឱរ៉ាល់ តែគ្មានការបង្ក្រាប ជាតឹកតាងបានបញ្ជាក់ថា បើគ្មានការឃុបឃិត ស្វែងរកផលប្រយោជន៍ ពីមន្រ្តីបរិស្ថាន ស្រុកឱរ៉ាល់ទេ មេឈ្មួញឈើឈ្មោះ ថុង ក៏មិនអាចដឹកឆ្លងកាត់ ស្នាក់ការបរិស្ថាន បានដោយរលូនបែបហ្នឹងដែរ ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2021 La Presse Nationale. All rights reserved. XHTML / CSS Valid.