ប្រជាជនរិះគន់ ការសាងសងផ្លូវ គ្មានគុណភាព នៅក្រុង ប៉ោយប៉ែត

ដោយឆ្មាំព្រំដែន៖​ ផ្លូវបេតុងមួយខ្សែ ដែលចូលរួ​​មបដិភាគ ពីសាលាសង្កាត់ ប៉ោយប៉ែត និងសាលាសង្កាត់ ផ្សារកណ្ដាល នៅផ្លូវប្រជាធម្មខាងលិច ភ្ជាប់ពីផ្លូវបេតុងចាស់ ត្រង់ចំណុចការ៉ាអូខេ នាគទិព្វ2 ត្រូវបានលោក ហ៊ុល សេងហាប់ ម៉ៅការសាងសង់ ដែលមានប្រវែង ជិតមួយគីឡូម៉ែត្រ ។ ផ្អែកតាមផ្លូវបេតុង ដែលសាងសង់ រួចរាល់មិនបាន ប៉ុន្មានខែផងក៏រងនូវ ការបាក់បែកពិបាក ក្នុងការធ្វើដំណើរ បង្កឲ្យមានការរិះគន់ពី ប្រជាពលរដ្ឋទើប ឃើញលោក ហ៊ុល សេងហាប់ ដែលជាមេការសាងសង់ បង្គាប់ឲ្យចាក់កៅស៊ូ ពីលើផ្លូវបេតុង​ ដូចឃើញក្នុងរូបភាព ជាភស្ដុតាងស្រាប់ ។

បន្ទាប់ពីចាក់កៅស៊ូ លើផ្លូវបាក់បែក បានបង្កឲ្យអ្នកធ្វើដំណើរ មិនថាថ្មើជើងឬ ធ្វើដំណើរដោយម៉ូតូ រថយន្ដទទួលរងនូវ  ការលំបាកថែមទៀត ដោយសារកៅស៊ូដែលនៅ លើបេតុងពេលត្រូវថ្ងៃគឺ រលាយស្អិតមិនអាច ធ្វើដំណើរបាន ។ ប្រជាពលរដ្ឋសម្ដែង ការងឿងឆ្ងល់ថា តើលោកហ៊ុល សេងហាប់ គាត់មានជំនាញក្នុងការ សាងសង់ផ្លូវ ឬក៏គ្រាន់តែលោក ហ៊ុល សេងហាប់ ជាកូនលោក គាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែត ទើបសម្រេចឲ្យគាត់ម៉ៅការ ដោយពុំមានបទដ្ឋាន បច្ចេកទេសត្រឹមត្រូវ ជាលទ្ធផលគឺផ្លូវគ្មាន គុណភាពបែបហ្នឹងទៅវិញ ។

មានការអះអាងថា បន្ទាប់ពីកសាងផ្លូវ គ្មានគុណភាព បំផ្លាញលុយជាតិ ស្រស់ៗបែបហ្នឹង លោកហ៊ុល​ សេងហាប់ កំពុងទទួលបានសិទ្ធ សាងសង់ផ្លូវនៅ ក្រុងប៉ោយប៉ែត ពីរទៅបីខ្សែទៀត ។ ពាក់ពន្ធគុណភាពសាងសង់ផ្លូវ ប្រជាធម្មខាងលិច គេហទំព័រជាតិមិនអាច​ ទំនាក់ទំនងសុំការបំភ្លឺពី លោកហ៊ុល សេងហាប់ បាននោះទេព្រោះ ទូរសព្ទ័ចូលគ្មានអ្នកលើក ។ ចំណែកចៅហ្វាយក្រុង ប៉ោយប៉ែត គេហទំព័រជាតិបាន សួរនាំតាម WHATS APP ដោយភ្ជាប់ទាំងរូបភាព តែពុំទាន់ឃើញមានការ ឆ្លើយតបនៅឡើយ ។

នៅថ្ងៃទី28 កុម្ភៈ 2021 វេលាម៉ោង10 និង45នាទីថ្ងៃ លោកហ៊ុល សេងហាប់ បានបញ្ជាក់តាមទូរសព្ទ័ថា​ លោកបានប្រគល់សិទ្ធ ជាប្រធានក្រុមហ៊ុនទៅឲ្យ ឈ្មោះអឿត កញ្ញា មានរយៈពេលពីរឆ្នាំមកហើយ ។ ចំពោះករណីធ្វើឲ្យ កៅស៊ូដែលចាក់ក្រាល ពីលើបេតុងបណ្ដាលឲ្យ ជាប់កង់ម៉ូតូ​ និងឡានរួមទាំងអ្នក ធ្វើដំណើរគឺក្រុមហ៊ុន បានដាក់ស្លឹកឈើ ធ្វើឲ្យអ្នកធ្វើដំណើរវាង​​ដែរ ព្រោះដោយពុំទាន់ចាក់ខ្សាច់ ឲ្យចូលជាមួយកៅស៊ូ ។ ចំណែករឿងបច្ចេកទេស លោកហាប់បានបញ្ជាក់ ថាដោយសារមាន ការលួចបើកឡានដឹកខ្សាច់ ឆ្លងកាត់ក្នុងពេលកំពុងសាងសង់ និងសាងសង់រួច ព្រោះតាមច្ចេកទេសគឺ តម្រូវរយៈពេលសាងសង់ រួចចាប់ពី26ថ្ងៃ ទៅ30ថ្ងៃ ទើបអាចធ្វើចារាចរតាម រថយន្ដធុនធ្ងន់បាន ។ ទោះបីថាលោកបាន លាឈប់ពីប្រធានក្រុមហ៊ុន ទៅបម្រើការងារជា កងរាជអាវុធហត្ថ ស្នាក់ការ568 ក៏ពិតមែនប៉ុន្តែ លោកអះអាងថា ក្រុមហ៊ុននៅតែអាច មកសួនាំលោកបាន ក្នុងនាមជាអតីត ប្រធានក្រុមហ៊ុនដដែល អាចបង្កឲ្យមានការមន្ទឹលថា លោកហ៊ុល សេងហាប់ នៅតែមានឥទ្ធិពល នៅក្នុងក្រុមហ៊ុន សាងសង់មួយនេះនៅឡើយ ។ ព័ត៌មានលំអិត សូមរង់ចាំអាន នៅលេខក្រោយទៀត សូមអរគុណ ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2021 La Presse Nationale. All rights reserved. XHTML / CSS Valid.