ដើមចោទប្ដឹង ឧទ្ទរណ៍ព្រោះ តុលាការ ខេត្តកណ្ដាល កាត់ក្ដីសំណុំ រឿងព្រហ្មទណ្ឌ កំបាំងមុខ

ដើមចោទ ដែលរងការ គម្រាមនិង បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ នៅមុខផ្ទះ បានចាត់ទុក សេចក្ដីសំរេច របស់ចៅក្រម តុលាការ សាលាដំបូង ខេត្តកណ្ដាល ដោយកំបាំងមុខ ដើមចោទ និងចុងចោទ តែមានចេតនា សំរេចក្ដីមិន យុត្តិធម៌ដល់ ដើមបណ្ដឹង ហាក់ស្ដែង ឲ្យឃើញពី អាថ៌កំបាំង នូវពីក្រោយ ការសម្រេច រួចស្រេច ទៅហើយ ។

ទោះបីក្នុង សវនាការ បានបង្ហាញ ពីអង្គហេតុ ចុងចោទលើ ការអះអាង ថាគ្មាន ភស្ដុតាង ក៏ពិតមែន! ប៉ុន្តែការ សម្រេចឲ្យ ចុងចោទជាប់ ពន្ធនាគារ មួយឆ្នាំជា ទោសព្យួរ និងសង ជំងឺចិត្តមក ដើមចោទ ដែលជាជន រងគ្រោះចំនួន 2លានរៀល គឺជាការ សម្រេចដោយ ពុំបាន ព្រមព្រៀងគ្នា និងមិនអាច ទទួលយក បានឡើយ ។

ដោយដើមចោទ មើលឃើញ ថាការប្រព្រឹត្ត របស់ជនល្មើស ទាំង2នាក់ កាលពី ថ្ងៃទី07  វិច្ឆិកា ឆ្នាំ2018 ពីបទព្រហ្មទណ្ឌ តែជនល្មើស ជាប់ទោស មួយឆ្នាំតែ ក្នុងសេចក្ដី សម្រេចដោយ ឲ្យនៅក្រៅឃុំ ដោយផ្អែក តាមបញ្ញត្តិ មាត្រា410 ទើបដើមចោទ សម្រេចប្ដឹង ឧទ្ទរណ៍បន្ត ។

ពិតណាស់ ថាដោយ សកម្មភាព វាយបំផ្លាញ ទ្រព្យសម្បត្តិ អ្នកដ៏ទៃដោយ ពុំបានសួរ នាំម្ចាស់ផ្ទះ គឺមានចេតនា គម្រាមម្ចាស់ផ្ទះ រួចស្រេច ទៅហើយ។ ដើមចោទក្នុង សំណុំរឿង ព្រហ្មទណ្ឌដែល ប្រព្រឹត្តកាល ពីថ្ងៃទី07 វិច្ឆិកា 2018 នៅភូមិកំពង់សំណាញ់ទី1 សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ពិតជាទទួល បានយុត្តិធម៌ ដោយការវិនិច្ឆ័យ ក្ដីនៅសាលាឧទ្ទរណ៍ ។ ព្រោះបើបន្ត ឲ្យជនល្មើស នៅមានសេរីភាព ក្រោមការផ្ដន្ទាទោស ឲ្យនៅក្រោមឃុំ ដដែរនោះ តើថ្ងៃខាងមុខ នឹងមានអ្វី កើតឡើង ចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះ តទៅទៀត ព្រោះជាបទល្មើស ជាក់ស្ដែង មិនគួរមាន ការសម្រេចឲ្យ នៅក្រៅឃុំ ដើម្បីបន្តធ្វើ សកម្មភាព ប៉ះពាល់ដល់ អ្នកដទៃ នោះឡើយ ៕ មានវីដេអូ…

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2021 La Presse Nationale. All rights reserved. XHTML / CSS Valid.