លោកDonaldtrump អាចនឹងត្រូវចាប់ខ្លួន នៅមុនឬក្រោយ ការផ្ទេរអំណាច

កុប្បកម្មនៅវិមាន រដ្ឋសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី6 មករា 2021 បានបង្កឲ្យមាន ការរិះគន់ មិនថាមជ្ឈដ្ឋាន នៅអាមេរិកផ្ទាល់ ក៏ដូចជាបណ្ដាប្រទេស នៅលើពិភពលោក ផងដែរ ។

ទោះបីជាអំពើហិង្សា នៅវិមានរដ្ឋសភា អាមេរិកវាពិតជា រឿងដែលចម្លែក មិនធ្លាប់កើតមានក្នុង ប្រទេសបិតា ប្រជាធិបតេយ្យ ដែលមានវ័យចំណាស់ និងជាគំរូសម្រាប់បណ្ដា ប្រទេសនៅលើ ពិភពលោក ក៏ពុំមែនមានន័យថា សហរដ្ឋអាមេរិក ដែលមានប្រពន្ធ័ច្បាប់ រឹងមាំអាចបង្ក វិនាសកម្មធ្ងន់ធ្ងរ រហូតមិនអាច គ្រប់គ្រងស្ថានការបាន ដោយសារសកម្មភាព មេដឹកនាំណាម្នាក់ នោះឡើយ ។ ព្រោះទស្សនៈរិះគន់ ពីខាងក្រៅគឺ គ្រាន់តែស្ដែងឲ្យឃើញ ពីគោលនរយោបាយ បក្ខដិបក្ខរវាង មនោគមវិជ្ជាដឹកនាំ ប្រទេសនិង ប្រទេសតែប៉ុណ្ណោះ​ ។

មានការសង្កេតឃើញ ចាប់តាំងពីលោក Donaldtrump ឡើងកាន់អំណាច ជាប្រធានាធិបតី ទី45មក ប្រសិនបើប្រពន្ធ័ច្បាប់ នៅអាមេរិកស្ថិតក្រោម អំណាចប្រធានាធិបតី ដូចការអះអាង របស់អ្នកវិភាគ មួយចំនួនមែន នោះគឺវិបត្តិនៅ អាមេរិកពិតជា មិនអាចមានការ បោះឆ្នោតនៅ ថ្ងៃទី3 វិច្ឆិកា បានដែរ ។ ព្រោះប្រធានាធិបតី ក្រោមអំណាចលោក Donaldtrump ធ្លាប់បានជំទាស់ឲ្យ មានការលើក ពេលបោះឆ្នោត ដោយលើកហេតុផល ជាក់លាក់ពីជំងឺ រាតត្បាតCovid ​19 យ៉ាងណាក៏ដោយ ក៏អំណាចលោក Donaldtrump មិនអាចបញ្ឈប់ ដំណើរការបោះឆ្នោត បានឡើយ ។

នៅមានរឿងជាច្រើន ទៀតក្នុងដែនអំណាច របស់លោក ប្រធានាធិបតីទី45 អាមេរិក Donaldtrump​ មិនអាចបង្គាប់បញ្ជា បានបន្ទាប់ពីដឹកនាំ កាន់អំណាចអស់ រយៈពេល4ឆ្នាំមកនេះ ។ ហើយការអំពាវនាវ ចុងក្រោយបង្ករឲ្យ មានកុប្បកម្មតវ៉ា នៅក្នុងវិមាន រដ្ឋសភាអាមេរិក គឺពិតជាអាចសន្និដ្ឋាន នៅលើចំណុច កណ្ដាលមួយដោយ មិនផ្អែកទៅលើវិវាទកម្ម មនោគមន៍វិជ្ជា នយោបាយរវាង បណ្ដាប្រទេសដែល ចាត់ទុកសហរដ្ឋអាមេរិក ជាផ្ទាំងស៊ីបគឺ លោក Donaldtrump អាចនិងត្រូវចាប់ខ្លួន ដោយក្រសួងសន្តិសុខ ការពារថ្នាក់ដឹកនាំ សហរដ្ឋអាមេរិក នៅមុនការផ្ទេរ អំណាចឬក៏ប្រឈម ការចាប់ខ្លួនក្រោយ ពេលការផ្ទេរអំណាច ប្រសិនបើលោក Donaldtrump បន្ទន់ឥរិយាបថ ទទួលស្គាល់សម្លេងឆ្នោត និងព្រមផ្ទេរអំណាច ដោយសន្តិវិធី ។ ព្រោះស្ថេរភាព នយោបាយនៅអាមេរិក រាប់រយឆ្នាំមកនេះ ពុំមែនពឹងផ្អែក ទៅលើបុគ្គលឬ មេដឹកនាំណាម្នាក់ នោះទេផ្ទុយទៅវិញ គឺប្រពន្ធ័ច្បាប់ ដែលអាមេរិក អាចរក្សារបប ដឹកនាំរហូត មកដល់សព្វថ្ងៃ ។

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានអន្តរជាតិ
© 2021 La Presse Nationale. All rights reserved. XHTML / CSS Valid.