ឈ្មួញឈើ ឈ្មោះសិទ្ធ និងឈ្មោះធី ទូរស័ព្ទគំរាមជេរប្រមាថ អ្នកកាសែត បន្ទាប់ពីរាយការ ឲ្យមេព្រៃចុះចាប់

កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ក្រុមអ្នក សារព័ត៌មាន៥នាក់ មាន៥អង្គភាព បានធ្វើដំណើរ ទៅដល់ចំណុច ព្រៃរបោះមួយកន្លែង ស្ថិតក្នុងភូមិបុស្ស ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ក៏ប្រទះឃើញគំនរឈើ មួយកន្លែង គរទុកចោល ដោយពុំឃើញ មានម្ចាស់នៅទីនោះឡើយ ។ ផ្អែកតាមស្ថានភាព ភូមិសាស្ត្រ នៅកន្លែង លាក់ទុកឈើ គឺអាចនាំចេញពី តំបន់អភិរក្ស ព្រៃឡង់ ទើបក្រុម អ្នកសារព័ត៌មាន ពិភាក្សាសម្រេច រាយការណ៍ ជូនស្ថាប័ន ជំនាញ​ មេព្រៃភ្នំដែក ដើម្បីសហការ រឹបអូសយកទៅ រក្សាទុកនៅ ស្នាក់ការមេព្រៃ ។

ក្រោយពេល គំនរឈើ ត្រូវបានដឹកជញ្ជូន ចេញអស់ ស្រាប់មេឈ្មួញឈើ ឈ្មោះសិទ្ធនិងឈ្មោះ ធី បានទូរស័ព្ទ មកគំរាមអ្នកកាសែត ព្រមទាំងជេរប្រមាថធ្ងន់ៗ ទើបក្រុមអ្នក សារព័ត៌មានទាំង៥នាក់ សម្រេចដាក់ ពាក្យបណ្ដឹង មកកាន់អធិការដ្ឋាន នគរបាល ស្រុករវៀង រួមទាំងវត្ថុតាងសម្លេង ដែលថតចេញពី ទូរស័ព្ទថែមទៀតផង ។

ផ្អែកតាមវត្ថុតាង​ សម្លេងគំរាម តាមទូរស័ព្ទ មកលើ អ្នកសារព័ត៌មានគឺ មេឈ្មួញ បទល្មើសព្រៃឈើ ឈ្មោះសិទ្ធ និងឈ្មោះព្រំ ធី ជាប់ពាក់ព័ន្ធនឹង បទល្មើសពីរករណី ។ ករណីទីមួយ គឺបទល្មើសបំផ្លាញ ធនធានធម្មជាតិ ក្នុងដែនអភិរក្ស និងបទល្មើសទីពីរ គឺបទគំរាមជេរប្រមាថ ដែលតម្រូវឲ្យ អធិការដ្ឋាននគរបាល ស្រុករវៀង ត្រូវតែចាត់វិធានការ ឲ្យមានប្រសិទ្ធភាព ។ បើបណ្ដែតបណ្ដោយ ឲ្យឈ្មួញឈើ បង្កល្មើស និងគំរាម អ្នកដែលចូលរួម ចំណែកការពារ​ធនធានធម្មជាតិ ឲ្យនៅក្រៅ​ សំណាញ់ច្បាប់​ បែបហ្នឹងតទៅទៀត សង្គមខ្មែរពិតជា មិនអាចបញ្ចប់ និទណ្ឌភាព ទៅលើជនល្មើស ដូចករណីឈ្មោះសិទ្ធ និងឈ្មោះព្រំ ធី ជាភស្ដុតាងស្រាប់ ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2021 La Presse Nationale. All rights reserved. XHTML / CSS Valid.