​កង​រា​ជឣាវុធ​ហត្ថ​ក្រុង​សិរីសោភ័ណ​ឃាត់ខ្លួន​ជន​សង្ស័យ​ពី​បទ​គប់​កញ្ចក់​ឡាន​តា​ម​បណ្ដឹង​ជនរងគ្រោះ

(​ដោយ​÷​គឹម សុង​)
(​បន្ទាយមានជ័យ​): នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​កង​រាជ​អាវុ​ហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ សោ ផា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ ស្តីពី​ករណី​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​(​គប់​កញ្ចក់​រថយន្ត​) ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​១៣​និង​០០​នាទី ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ចំណុច​ផ្លូវលំ ស្ថិតក្នុង​ភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។

​ក្រោយពី​ទទួល​ពាក្យបណ្ដឹង​រួច កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា រហូតដល់​វេលា​ម៉ោង​១៣ និង​៣០​នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០១​នាក់ ឈ្មោះ កុក គា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ នៅ​ចំណុច ភូមិ​ភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ រួម​ទាំង​ដកហូត​វត្ថុតាង ដុំថ្ម ចំនួន​០១​ដុំ បញ្ជូន​មកកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ ដើម្បី​ធ្វើ​ការសួរនាំ និង​បាន​ធ្វើ​តេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​ជា​លទ្ធផល​វិជ្ជមាន​(+)​។​

​លោក​វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​គប់​កញ្ចក់​ឡាន​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយសារ​តែ​មួម៉ៅ​ឈ្លោះ​គ្នា​ជាមួយ​ប្អូន​។ ហើយ​ខ្លួន​ក៏​ធ្លាប់​ជាប់​មណ្ឌល​កែរ​ប្រែ​ជីវិត​ថ្មី​ភ្នំ​បាក់ ជាង​០៣​ខែ ដែរ ករណី​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន និង​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈ​ពេល​ជាង​០២​ឆ្នាំ ពាក់ព័ន្ធ​ករណី រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ផងដែរ​។

​ដោយ​ផ្អែក​លើ​ចម្លើយសារភាព និង​មាន​វត្ថុតាង​ជាក់ស្តែង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​ចាត់កា​រ​បន្ត​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បាន​ឱ្យដឹង​ថា ការបង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផងដែរ​។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.