ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ស្នើសុំឱ្យថ្នាក់ជាតិបង្កើតអធិការកិច្ចចុះត្រួតពិនិត្យឡើងវិញពាក់ព័ន្ធការចាក់ដីលុបបឹងធម្មជាតិ ខាងមុខរោងចក្រស្រាបៀរអង្គររបស់ លោក ឡាយប៊ុនប៉ា

(ខេត្តព្រះសីហនុ) លោក ឡាយប៊ុនប៉ា បានប្រើប្រាស់រថយន្តជាច្រើនគ្រឿងដឹកដីទាំងយប់ទាំងថ្ងៃ ដើម្បីចាក់លុបបឹង ធម្មជាតិខាងមុខរោងចក្រ ស្រា បៀរអង្គរ ដែលស្ថិតក្នុងភូមិលេខ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយអះអាងថាដីក្នុងបឹងនោះជាដីមានបណ្ណ័កម្មសិទ្ធិស្របច្បាប់របស់ខ្លួន ហើយការចាក់ដីក៏មានច្បាប់អនុញាត្តិ ត្រឹម ត្រូវពីសំណាក់ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុផងដែរ។ បច្ចុប្បន្នផ្ទៃបឹងទំហំប្រមាណ ជិតពាក់កណ្តាលត្រូវបានលោក ឡាយ ប៊ុនប៉ា ចាក់លុបបានសម្រេច ជាស្ថាពរនិងកំពង់បន្តធ្វើរបងថ្មហ៊ុំព័ទ្ធ ជាកិច្ចបង្ហើយ។ ជាមួយនិងបញ្ហារចាក់ដីលុបបឹងធម្មជាតិ ខាងលើនេះ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុជាច្រើន បានទទូច ទៅដល់មន្រ្តីជំនាញពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ឲ្យធ្វើការពិនិត្យឡើងវិញថា តើលោក ឡាយ ប៊ុនប៉ា មានប្លង់កម្មសិទ្ធិលើដីក្នុងបឹងតាមវិធីណា ? ហើយច្បាប់អនុញាត្តិឲ្យគាត់ចាក់ដីលុបបឹងនោះ តើថ្នាក់ដឹកនាំខេត្តព្រះសីហនុមានបានបង្កើតគណៈកម្មការចុះទៅពិនិត្យជាក់ស្តែងលើទីតាំង ដីបឹងដែលបានស្នើរនោះដែរទេ? ពីព្រោះថាបឹងមួយនេះគឺជាបឹងធម្មជាតិជាបឹងប្រវត្តិសាស្រ្ត មានតាំងពីសម័យដូនតាមកម្លេះ និងមានទឹកពេញទាំងខួបប្រាំង ខួបវស្សាមិនដែលរីងទឹកម្តងណាឡើយជាពិសេសបឹងមួយនេះត្រូវបានមន្រ្តីថ្នាក់ដឹកនាំខេត្តព្រះសីហនុ មុនៗជាច្រើនជំនាន់មកហើយរក្សាការពារទុកជាសម្បត្តិរដ្ឋបានយ៉ាងល្អ ព្រោះបឹងមួយនេះវាមានតួនាទីយ៉ាងសំខាន់ផងដែរក្នុងការរំដោះទឹកភ្លៀងជន់លិចក្នុងរដូវវស្សា សរុបសេចក្តីមក រាល់ការ ចេញបណ្ណ័កម្មសិទ្ធិ ក៏ដូច ជាចេញច្បាប់ចាក់ដីលុប បឹងទឹកធម្មជាតិស្រស់ៗ បែបនេះ មិនដឹងថាធ្វើឡើង តាមវិធីណានោះទេ ពីព្រោះថា បើយោងតាមច្បាប់ភូមិបាលបានបញ្ជាក់យ៉ាងច្បាស់ថា ដីបឹង ដីប្រឡាយ អូរ ដីភ្នំ ក៏ដូចជាដី ឆ្នេរ សមុទ្រ គឺជាដីសម្បត្តិ រដ្ឋមិនមានបុគ្គលណាម្នាក់យកមកធ្វើជាកម្មសិទ្ធិបាននោះឡើយ ដូចនេះដើម្បី ផ្តល់ភាព យុត្តិធម៌ ដល់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំខេត្តព្រះសីហនុគួរតែ ចុះពិនិត្យជាក់ស្តែងឡើងវិញម្តងហើយ។ ជុំវិញបញ្ហារដីបឹង ខាងលើនេះ តើតាមមន្រ្តីអជ្ញាធររដ្ឋបាលសង្កាត់លេខ១(សូមមិនបញ្ចេញឈ្មោះ) បានធ្វើការបញ្ជាក់ យ៉ាង ច្បាស់ថាដីចំណុចនេះ ដើមឡើយត្រូវបាន គេឃុបឃិត កសាងបណ្ណ័កម្មសិទ្ធិ (បណ្ណ័ ស្លាប់មាន់)តាំងពីឆ្នាំ ១៩៩៣ ម្តង រួចមកហើយដោយក្នុងឯកសារពាក់ព័ន្ធក្នុងការកសាងបណ្ណ័ គេបញ្ជាក់ថា ដីចំណុច នេះជាដីចំការនិងបានធ្វើការ លក់ដូរផ្ទេរកម្មសិទ្ធិ(ត្រឹម ថ្នាក់សង្កាត់ )ពីមួយទៅមួយជាហូរហែរ។ ក្រោយមកនៅជំនាន់ លោក ស្បោង សារ៉ាត នៅជាអភិបាលខេត្ត ព្រះសីហនុ អ្នកដែលទិញដីបឹងនេះ ចុងក្រោយ មានបំណង ផ្ទេរកម្មសិទ្ធិ ពីឈ្មោះ ម្ចាស់ដើម ដាក់ឈ្មោះរបស់ខ្លួនឲ្យបានស្របច្បាប់ ប៉ុន្តែត្រូវបានមន្រ្តីជំនាញ សុរិយោដី ជំនាន់នោះធ្វើការបដិសេដ្ឋមិនព្រមធ្វើការផ្ទេរសិទ្ធិឲ្យនោះទេក្រោយពិនិត្យឃើញថាដីចំណុចនោះគឺជាដីបឹងធម្មជាតិមិនមែនជាដីចំការ។ក្រោយ មាន ការបដិសេដ្ឋ បែបនេះ សកម្មភាពលក់ទិញឬផ្ទេរកម្មសិទ្ធិដីចំណុច ត្រូវបាន ស្ងប់ស្ងាត់ តាំងពីពេលនោះមក ។ មន្រ្តីអាជ្ញាធរ សង្កាត់ ដ៏ដែល បានបន្តទៀតថាអ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺ ដីតំបន់ក្នុងបឹងនេះ ឆ្លងកាត់ថ្នាក់ដឹកនាំតាំងពីសម័យ លោក ស្បោងសារ៉ាត លោក ឈិត សុខុន រហូត មកដល់ លោក យន្ត មីន គឺ ថ្នាក់ដឹកនាំចំនួន៣ជំនាន់ មកហើយដីបឹងនេះ មិនមានថ្នាក់ដឹកនាំណាម្នាក់ ហ៊ាន ផ្ទេរកម្មសិទ្ធិឬ ចេញប្លង់កម្មសិទ្ធិ ថ្មីឲ្យនោះឡើយរួមនិងច្បាប់ចាក់ដីលុបបឹងផងដែរ ប៉ុន្តែសំរាប់ពេលនេះ សម័យលោក គួច ចំរើន ឡើងជាថ្នាក់ដឹកនាំខេត្តព្រះសីហនុបែជា ចេញច្បាប់អនុញាត្តិ ឲ្យលោក ឡាយ ប៊ុនប៉ា ចាក់ដីលុបបឹងយ៉ាងរលូន ដោយ ទទួលស្គាល់ថាដីមានបណ្ណ័កម្មសិទ្ធស្របច្បាប់។ ជាមួយនិងភាពមិនប្រក្រតីដូចបានលើកឡើងខាងលើនេះ មន្រ្តី សាលាសង្កាត់លេខ១ រូបនោះដ៏ដែល បានបញ្ជាក់ថារឿងរ៉ាវដីបឹងខាងលើនេះវាគឺជាការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធចាក់គ្រិះយ៉ាងរឹងមាំលើវិស័យអនុវត្តន៍ច្បាប់ក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្នអស់ទៅហើយ មិនងាយ ធ្វើការសើររើឡើងវិញនោះឡើយ ។ បឹងនេះ កន្លងមក កាលពីសម័យ លោកយន្ត មីន នៅជាភិបាលខេត្ត រដ្ឋបាលខេត្តព្រះសីហនុ លោក បានសិក្សារួចហើយ ពីគំរោង ធ្វើសួនច្បារព័ទ្ធជុំវិញបឹងនិងសាងសង់ធ្វើផ្លូវ រៀបការ៉ឡា ដាក់បង់សំរាប់អង្គុយលេង និងហាត់ប្រាណ ប៉ុន្តែគម្រោងនោះ ត្រូវបានបរាជ័យដោយសារ លោកបានផ្លាស់ប្តូរតំណែងពីថ្នាក់ដឹកនាំ ខេត្តព្រះសីហនុ មុនពេលកំណត់។ បើទោះបីជាយ៉ាងណាក៏ដោយ ANN យើងមិនអាចទំនាក់ទំនងលោក ឡាយ ប៊ុនប៉ា បាននៅឡើយទេ ប៉ុន្តែ មេការ របស់លោកបានអះអាងថា លោកចាក់តែលើដីមានប័ណ្ណកម្មសិទ្ធិរបស់លោកតែប៉ុណ្ណោះ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2020 La Presse Nationale. All rights reserved. XHTML / CSS Valid.