ក្រុមហ៊ុនចិន អេ វើ គ្រីន ខេត្តព្រះសីហនុ កំពុងមាន ឥទ្ធិពលសារជាថ្មី

ដោយ: លី សុះម៉ន

ខេត្តព្រះសីហនុ៖ ក្រុមហ៊ុន ចិន(អេ វើ គ្រីន )ជាក្រុមហ៊ុនមួយ ដែលកន្លងមកត្រូវបាន រាជរដ្ឋាភិបាល សម្រេច លុប ចោល សិទ្ធិក្នុងការ វិនិយោគម្តង រូចមកហើយ ដោយសារតែក្រុមហ៊ុននេះមិនបានធ្វើអ្វីសោះ លើដីខ្លួនដែល បានស្មើសុំ ។ប៉ុន្តែរអំឡុង ប្រមាណ៣.៤ឆ្នាំ ចុងក្រោយនេះ ក៏ស្រាប់តែ ក្រុមហ៊ុន(អេ វើ គ្រីន )នេះ ចាប់ ផ្តើម មានឥទ្ធិពលឡើងវិញ លើទំហ៊ំដីចំនួនប្រមាណ ជាង២០០០ហិកតា ក្នុងតំបន់ឧឡាជាតិរាម។

ពាក់ព័ន្ធជាមួយនិងក្រុមហ៊ុន (អេ វើ គ្រីន )ត្រូវបាន មន្រ្តីសាលាខេត្តព្រះសីហនុ ធ្វើការបញ្ជាក់ថា ក្រុម ហ៊ុននេះ ក្រោយទទូលបាន សិទ្ធិ វិនិយោគថ្មី ពីរាជរដ្ឋាភិបាលរូចមក ក៏បានលក់ដីនោះ ឲ្យទៅក្រុមចិនធំៗចំនួន ២ ដែលជាក្រុមហ៊ុន មានឥទ្ធិពលបំផុត ខណៈមានលោក ឧកញ៉ាដ៏មហិមាម្នាក់ជាខ្នងបង្អែក។

ពាក់ព័ន្ធ និង ការ អនុវត្តន៍ ចុះរុះរើ លំនៅឋាន របស់ ពលរដ្ឋ ដែលកំពុងរស់នៅ លើដី តំបន់ ឱទ្យាន ជាតិ ព្រះសីហនុ “រាម ” ស្ថិតនៅ ក្នុង ភូមិ ស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ដែល ធ្វើឡើងកាលពី ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៩ ក្រោមការ ដឹកនាំ ពី មន្ទីរ បរិស្ថានឱទ្យានជាតិព្រះសីហនុ រាម ខេត្តព្រះសីហនុ សហការ ជាមួយ កម្លាំង កងរាជអាវុធហត្ថ ស្រុក កម្លាំង នគរបាល ស្រុក និង អ្នក ជំនាញ ការ ជា ជនជាតិ ចិន ដែល តំណាងឲ្យ ក្រុមហ៊ុន (អេ វើ គ្រីន ) មួយ ចំនួន ផងដែរ ។

ការ ចុះ អនុវត្តន៍ នេះ ធ្វើឡើង ដោយ សំអាង លើ លិខិត សជណ របស់ រាជរដ្ឋាភិបាល ដែល ទទួល បាន សិទ្ធិ វិនិយោគ ពី រដ្ឋ ប៉ុន្តែ រហូត មកដល់ ពេលនេះ សារព័ត៌មាន យើងមិនទាន់បាន ទទួល លិខិត សជណ មួយនេះរបស់ រាជរដ្ឋាភិបាល នៅឡើយ ដោយ គ្រាន់តែ បាន ឮ តតគ្នា ថា ក្រុមហ៊ុន អេ វើ គ្រីន សំអាង លើ លិខិតសជណនេះ។ បើ យោ ងតាម លិខិត របស់ ក្រសួង ដែនដី នគរូបនីយកម្ម និង សំណង់ លេខ ១៣២៥ ដនស/អសដភ ចុះ ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៩ គោរព ជូន លោក អភិបាល នៃគណ: អភិបាល ខេត្ត ព្រះសីហនុ ដោយ ស្នើសុំ ធ្វើការ វាស់វែង ដី ទំហំ ២៩១ ហិចតា ដែលគាត់ រស់នៅ តាំងពី ឆ្នាំ ២០០០ ដែលមានទីតាំងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ បើយោងតាម សំណើ សុំ អន្តរាគមន៍ ចុះថ្ងៃទី ២៥ ខែមិនា ឆ្នាំ ២០១៩ របស់ ប្រជាពលរដ្ឋ និង ចំណារ របស់ ឯកឧត្ដម ឧបនាយក រដ្ឋមន្ត្រី ចុះថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០១៩ របស់ក្រសួង សូមបញ្ជូន ករណី នេះ ទៅ ឯកឧត្ដម អភិបាលខេត្ត ពិនិត្យ និងដោះស្រាយ ។

ពាក់ព័ន្ធ និង ករណី នេះ លោក ស កក្ដាដា អភិបាល ស្រុក ព្រៃនប់ មិនមាន ប្រសាសន៍ អ្វីទេ ដោយ លោក គ្រាន់តែ ប្រាប់ឲ្យ សួរទៅ មន្ទីរបរិស្ថាន ។ ចំណែក លោក គួច ចំរើន អភិបាល នៃ គណ:អភិបាល ខេត្តព្រះសីហនុ ក៏ មាន ប្រសាសន៍ មកកាន់ សារព័ត៌មាន យើង ឲ្យ សួរទៅ ខាង មន្ទីរ បរិស្ថាន ផងដែរ ជុំវិញ និង រឿងនេះ ។ ឯ លោក សាមុត សុធារិទ្ធ ប្រធាន មន្ទីរ បរិស្ថាន ខេត្ត ព្រះសីហនុ ទូរស័ព្ទ ចូល មិនមាន អ្នក ទទួល ។ ភ្នាក់ងារ យើង ក៏បាន ធ្វើការ ទំនាក់ទំនង ទៅ លោក ម៉ូង ឆាយ ប្រធានមន្ទីរ បរិស្ថាន ឱទ្យានជាតិ ព្រះសីហនុ រាម ដោយ ទូរស័ព្ទ ចូល ជាច្រើនដង គ្មាន អ្នក ទទួល ដែរ។ បើតាមការបញ្ជាក់កន្លងមករបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ថា ឧទ្យានជាតិព្រះសីហនុរាមត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យនៅខែវិច្ឆិកា ឆ្នាំ ១៩៩៣ មានផ្ទៃដីចំនួន ២១ ០០០ ហិកតា «គ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លី ទិញឬលក់ដូរដីធ្លីនៅក្នុងឧទ្យានជាតិព្រះសីហនុរាមនេះបានឡើយ»។

ប៉ុន្តែ រហូត មកដល់ បច្ចុប្បន្ន នេះ ដី ឱទ្យាន ជាតិ ព្រះសីហនុ រាម កំពុង ត្រូវបានក្រុមហ៊ុនចិន ចំនួន២ គឺក្រុម ហ៊ុន (យ៉ិ ជៀ) និង ក្រុមហ៊ុន ថ្មី (អេ វើ គ្រីន ) មាន លិខិត សជណ សម្រុកធ្វើការ ឈូសឆាយ វាយ កម្ទេច ព្រៃឈើ យកដី ក្រោមលេស ដី សម្មទាន ពី រដ្ឋាភិបាល ដោយក្នុង នោះ ក៏មាន ការ ប៉ះទង្គិច ជាមួយ និង ពលរដ្ឋ ដែល រស់នៅ ទីតាំង ក្នុងនោះ ផងដែរ ពលរដ្ឋ មួយចំនួនបានរស់នៅ តាំងពីឆ្នាំ ១៩៨០មកម្លេះនិងខ្លះឆ្នាំ ២០០០ ហើយ ពលរដ្ឋ ខ្លះ ទៀត ទើបនិង រស់នៅ ១ឆ្នាំឬ២ឆ្នាំនេះ ដោយ ពួកគាត់ បញ្ជាក់ ថា កូនចៅ របស់ ពួកគាត់ ទើបកកើត ជាគ្រួសារ ក្រោម កំណើន ពលរដ្ឋ ជាធម្មតា ដែល ឪពុក ម្ដាយ របស់ ពួកគាត់ គ្មាន លទ្ធភាព និង ទិញដី ចែកកូន ៗនោះទេ ទើប មក អាស្រ័យ ផលសាងសង់ លើ ដីរដ្ឋ ជាដី ឱទ្យាន ជាតិ នេះ ធ្វើជា ជម្រក ជាក់ស្ដែង ។

 

បើតាម រឿងហេតុ ដែល នាំឲ្យ មាន ការ ប្រឈម មុខដាក់គ្នា រវាង កងកម្លាំង និង ប្រជាពលរដ្ឋ ខាងលើ នេះ ប្រភពពី ពលរដ្ឋ ថា មានការ ផ្ទុះ អាវុធ ចំនួន ២គ្រាប់ រងរបួស ស្ត្រី ម្នាក់ដោយ សន្លប់ ពីការ ភិតភ័យ និង បាន បំផ្លាញ ផ្ទះ ជាច្រើន ខ្នង ។ សូម បញ្ជាក់ ថា ពលរដ្ឋ ដែល រស់នៅ ទីតាំង ដីនេះ មាន ប្រហែលជា ជាង ២០០គ្រួសារ។ចំណុចនេះ គួរ លោក អភិបាលខេត្ត មេត្តា ចុះទៅពិនិត្យជាក់ស្តែង ដើម្បី មានវិធានការ ដោះ ស្រាយ ឲ្យប្រជាពលរដ្ឋ រស់នៅបានសុខ ខ្លះហើយ ជាសវាង ធ្វើអ្វីៗតាម មន្រ្តី ខិលខូច គ្រាប់ល្ពៅ ពីព្រោះថា ប្រជាពលរដ្ឋរស់នៅក្នុង ឃុំរាម ទាំងមួលគឺសុទ្ធតែ រស់នៅលើដី ឧឡាជាតិទាំងអស់ មិនមាននណាម្នាក់ មានបណ្ណ័កម្មសិទ្ធិកាន់កាប់ដីធ្លីទេ តែប្រសិនបើមានក៏មានតិចតូច បំផុត ។

គួរ រំលឹកឡើយវិញ ផងដែរ បើតាម ប្រសាសន៍ របស់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា តែ ងតែ ធ្វើការ ទូន្មាន ជា រឿយៗ ថា (ដីហ្នឹងដីម៉ែលោកឯង ឬ? ទុករកងាប់ ស្អី?ចែក ជូនឲ្យ ពួកគាត់ ទៅ អស់លោក សុទ្ធតែ ចាស់ក្បាល អស់ហើយ កុំ ធ្វើឲ្យពលរដ្ឋ រស់នៅ មិនបាន ដល់ពេល ក្រុមហ៊ុន ស្នើសុំ អភិវឌ្ឍ បែបជា ឲ្យ បានមិនល្អនោះទេ បានទៅ នរណា ? បានទៅ ពលរដ្ឋ យើងតើ ?)៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2019 La Presse Nationale. All rights reserved. XHTML / CSS Valid.