ដោយ: លី សុះម៉ន
ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ នៅឯអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានការរៀបចំពិធីពិសាអាហារសាមគ្គីជូនដល់មន្ត្រីរាជការដែលចូលនិវត្តន៍ព្រមទាំងប្រជាការពារក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពិធីអាហារសាមគ្គីនេះក្រោមការឧបត្ថម្ភពីសប្បុរសជនក្នុងខេត្តនិងក្នុងស្រុកព្រៃនប់ ដោយក្រោមការរៀបចំពីលោក ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ផងដែរ។
មន្ត្រីនគរបាលចូលនិវត្តន៍ចំនួន៥៥នាក់ ត្រូវបានទួលការឧបត្ថម្ភជាថវិកា និងប្រជាកាពាភូមិទាំង១៥ឃុំក្នុងស្រុកចំនួន៣៥០នាក់ត្រូវអញ្ជើញចូលរួមហូបអាហារសាមគ្គី ជាមួយគ្នារួមទាំងកំលាំងនៅតាមបណ្តារប៉ុស្ត៍រដ្ឋបាលទាំង១៥ឃុំ ដែលនេះត្រូវបានលោកវរសេនីយ៍ទោ ហួ យ៉ៃអធិការនគរបាលស្រុកព្រៃនប់ ដែលជាអ្នករៀបចំកម្មវិធីថ្លែងថា ជាកាថ្លែងអំណរគុណដល់កំលាំងនគរបាល រួមទាំងកំលាំងប្រជាកាពារភូមិទាំងអស់ដែលជួយរក្សាកាពារសន្តិសុខសុវត្ថិភាពនិងសណ្តាប់កន្លងមកជាពិសេសក្នុងរដូវបុណ្យភ្ជំបិណ្ឌដែលទើបនឹងបញ្ចប់ពីម្សិលនេះ។ កម្មវិធីនេះក្រៅពីមន្ត្រីនគរបាល កំលាំងប្រជាកាពារក៍មានការចូលរួមពីបណ្តាញពត៌មានមួយចំនួនមកពីខេត្តព្រះសីហនុ និងភ្ញៀវជាកិត្តិយសជាច្រើននាក់ប្រកបដោយភាពសប្បាយរីករាយ ។
ក្នុងពិធីនេះផងដែរក៏មានការលើកទឹកចិត្តចំពោះកងកម្លាំងប្រជាការពារដែលសព្វថ្ងៃបានជួយដល់ កងកម្លាំងប៉ូលិស នគរបាល កងរាជអាវុធហត្ថ ក្នុងការបង្ក្រាប និងទប់ស្កាត់រាល់ បទល្មើសផ្សេងៗនិងការសម្រួលធ្វើចរាចរណ៍ គ្រប់គោលដៅផងដែរ ជាក់ស្ដែងដូចជាការចុះអនុវត្តន៍ រៀបចំសណ្ដាប់ធ្នាប់ សាធារណៈតាមដងផ្លូវជាតិ៤ ចំណុចមុខផ្សារវាលរេញ និង តាមពិធីបុណ្យ ឬ ពិធីមង្គលការផ្សេងៗក្នុងភូមិ ឃុំ ស្រុក ប្រកបដោយសុខសុវត្ថិភាពទៀតផង។ ដើម្បីបញ្ជាក់ពីភាពក្លាហានរបស់កម្លាំងប្រជាការពារទាំងនេះទើបលោកអធិការនគរបាលបានរៀបចំឲ្យមានការអាហារសាមគ្គីនេះឡើងមិនតែប៉ុណ្ណោះក៏បានឧបត្ថម្ភថវិកាបន្តិចបន្តួចជូនពួកគាត់ដើម្បីដោះស្រាយសម្រួលបញ្ហាខ្វះខាតក្នុងគ្រួសាររបស់បងប្អូនយើង៕